(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ 2023 Corporate Social Responsibility (CSR) Recognition Award ពី AmCham (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) សម្រាប់ប្រភេទ ឥទ្ធិពលទៅលើសង្គម។ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំដោយ AmCham ដើម្បីទទួលស្គាល់ក្រុមហ៊ុនសមាជិករបស់ខ្លួនជាមួយនឹងកម្មវិធី CSR ដែលអនុវត្តបានល្អបំផុតនៅកម្ពុជា។
កម្មវិធីពានរង្វាន់ CSR Recognition Award របស់ AmCham (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) កំណត់ និងទទួលស្គាល់ក្រុមហ៊ុនសមាជិក AmCham ដែលបង្ហាញពីការយល់ដឹងអំពីទំនាក់ទំនងរវាងប្រតិបត្តិការអាជីវកម្ម និងសង្គម និងការធ្វើអាជីវកម្មតាមវិធីសាស្ត្រដែលបង្កើតតម្លៃសេដ្ឋកិច្ច និងតម្លៃសង្គមបានយូរអង្វែង។
លោកស្រី ឈុន ណៃឈីវ ប្រធានក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន Herbalife ប្តេជ្ញាធ្វើអាជីវកម្មរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវសង្គម។ យុទ្ធសាស្ត្រនៃសកម្មភាពជួយដល់សង្គមរបស់យើង ផ្តល់អាទិភាពទៅលើ់ភាពជាដៃគូ និងកម្មវិធីដែលផ្តោតលើអាហារូបត្ថម្ភ។ យើងគាំទ្រដល់អង្គការឈានមុខជាច្រើនដែលផ្តោតលើផ្នែកបន្ថែមដើម្បីអភិឌ្ឍន៍ និងជំរុញដល់់ការរីកចំរើននៃសហគមន៍ ។ ថ្ងៃនេះ យើងមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ និងផ្តល់រង្វាន់ចំពោះបេសកកម្មប្រចាំថ្ងៃរបស់យើង ដែលជាពានរង្វាន់ CSR Social Impact Award ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា (Amcham Cambodia)។ ក្នុងនាមជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដើម្បីកែលម្អជីវិតរបស់មនុស្ស យើងនឹងបន្តនាំមកនូវឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតដល់សហគមន៍ រួមជាមួយនឹងអ្នកចែកចាយ និងបុគ្គលិករបស់យើង”។
ដោយសារអាហាររូបត្ថម្ភល្អគឺចាំបាច់សម្រាប់កុមារគ្រប់រូប ក្រុមហ៊ុន Herbalife បានកំពុងជួយដល់មូលនិធិ Herbalife Nutrition ដើម្បីកែលម្អអាហារូបត្ថម្ភរបស់កុមារដែលខ្វះខាតនៅក្នុងប្រទេស។ នៅឆ្នាំ 2023 មូលនិធិ Herbalife Nutrition (HNF) បានបរិច្ចាគ $249,661 ដល់ដៃគូកម្មវិធី Casa Herbalife នៅកម្ពុជា ដែលមានដូចជា អង្គការដើម្បីស្នាមញញឹមនៃកម្ពុជា (Puor un Suorire d'Enfant), មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children), និងអង្គការអនាគតកុមារអន្តរជាតិ (Children Future International) ដើម្បីផ្តល់អាហារ និងអាហារូបត្ថម្ភដល់កុមារដែលត្រូវការជំនួយ។ កុមារជាង 1,000 នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីកម្មវិធី Casa Herbalife របស់ HNF ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2019។
លើសពីនេះ ក្រុមហ៊ុន Herbalife កម្ពុជា ក៏មានសកម្មភាពជាច្រើនទៀតក្នុងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម រួមមានការឧបត្ថម្ភឧបករណ៍ហាត់ប្រាណ និងកៅអីនៅតាមសួនសាធារណៈ យុទ្ធនាការបរិច្ចាគឈាមដើម្បីជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ការឧបត្ថម្ភកីឡា ទិវាអាហារូបត្ថម្ភ និងការរត់កម្សាន្តដើម្បីលើកកម្ពស់របៀបរស់នៅសកម្មប្រកបដោយសុខភាពល្អ ។ល។
អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។