ចិត្តសាស្ត្រ
២គន្លឹះបង្ហាញផ្លូវឱ្យអ្នកមានចិត្តសែនរីករាយដូចជាមហាសេដ្ឋីរូបនេះ

ជីវិតមនុស្សយើងមិនអាចគេចផុតពីបញ្ហានោះទេ ប៉ុន្តែយើងក៏ត្រូវមានទម្លាប់ល្អដើម្បីជម្រុញចិត្តយកឈ្នះបញ្ហា។ បើមិនដូចនោះទេ អ្នកនឹងកើតបញ្ហាផ្លូវចិត្តមិនខានទេព្រោះបញ្ហាចូលក្នុងជីវិតអ្នកច្រើនពេក អ្នកលែងមានគំនិតមានកម្លាំងដើម្បីដោះបញ្ហាដែរ។ អ្នកច្បាស់ជាស្គាល់មហាសេដ្ឋីសញ្ជាតិអាមេរិកគឺលោក វ៉ារេន បាហេ្វត (Warren Buffett ) ទោះបីគាត់មានបញ្ហាច្រើនក៏ពិត ប៉ុន្តែគាត់នៅតែមានផ្លូវរីករាយក្នុងជីវិតដែរ។ នេះជាគន្លឹះរីករាយក្នុងជីវិត។

១. មានទម្លាប់រស់នៅបែបសាមញ្ញ តែមិនខ្វះលុយចាយនោះទេ

មានរឿងមួយ គឺលោក វ៉ារេន បាហេ្វត បានទិញផ្ទះនៅឆ្នាំ១៩៥៨ ក្នុងតម្លៃ ៣១,៥០០ដុល្លារ ទោះបីគាត់មានលុយរាប់ពាន់លានដុល្លារក៏ដោយ ក៏គាត់បន្តរសនៅក្នុងផ្ទះចាស់នោះដែរ បើគិតពីគាត់នៅក្នុងផ្ទះចាស់នេះគឺរយៈពេល៦៦ឆ្នាំមកហើយ។ គាត់បាននិយាយនៅឆ្នាំ ២០០៩ ថា “ខ្ញុំសប្បាយចិត្តរស់នៅក្នុងផ្ទះមួយនេះ វាបានធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅគ្រប់រដូវកាល ខ្ញុំ​មិន​គិត​ថា​គ្មានផ្ទះណា​ល្អ​ជាង​ផ្ទះ​នេះ​ទេ”។ មេរៀនមួយនេះមានតម្លៃណាស់ថា រកលុយបានត្រូវចេះសន្សំសំចៃ ទោះបីមានលុយច្រើនក៏ដោយ កុំភ្លេចកំណើតភ្លេចខ្លួនពេលអ្នកនៅក្រ វាលំបាកកម្រិតណា។ បើអ្នកចេះតែចាយមិនគិតនោះ បើថ្ងៃណាមួយអ្នករកលុយពុំសូវ ឬលែងបាន អ្នកនឹងស្តាយក្រោយ។

សូម្បីតែលោក បាហេ្វត មានលុយ១៣៤.១ពាន់លានដុល្លារក៏ដោយ ក៏គាត់សន្សំក្នុងការចាយដែរ មិនមែនចាយតាមអារម្មណ៍នោះទេ។ ទម្លាប់គាត់សាមញ្ញណាស់ អាហារពេលព្រឹកមួយពេលគាត់ចាយលុយអស់ត្រឹមតែ ១០ដុល្លារជាងតែប៉ុណ្ណោះ។ ខ្ញុំនិយាយនេះ មិនមែនឱ្យអ្នកកុំចាយលុយដាច់ខាតទេ អ្វីគួរចាយ ត្រូវតែចាយ បើអ្វីមិនចាំបាច់ចាយលុយ កុំចាយឱ្យសោះ។ ពេលចាយចូរអ្នកនឹកគ្រាលំបាកក្នុងការរកលុយផង។ មានលុយក្នុងខ្លួន អ្នកនឹងមានអារម្មណ៍សប្បាយចិត្ត បើអត់លុយចាយវិញ អ្នកនឹងកើតទុក្ខហើយពិបាកក្នុងខ្លួនណាស់។

២. មានគំនិតវិជ្ជមាន ទើបជីវិតរីករាយតាមដែរ

អ្នកមានគំនិតវិជ្ជមានដោះស្រាយបញ្ហាធំឱ្យក្លាយជាបញ្ហាតូច។ ព្រោះតែចិត្តគេត្រជាក់មើលឃើញដំណោះស្រាយបានវែងឆ្ងាយ។ ចំណែកអ្នកគិតអវិជ្ជមាន គ្រាន់តែមានបញ្ហាតូច មិនអាចទប់អារម្មណ៍ហើយក៏ជះកំហឹងក៏ក្លាយជាបញ្ហាធំក៏មានដែរ។ តាមលោក Warren Buffett បាននិយយាថា “ខ្ញុំបានប្រកាន់គោលជំហរអំពីសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយម គឺខ្ញុំក្រឡេកមើលការពិតជុំវិញក្នុងជីវិតរបស់ខ្ញុំ ពីព្រោះថា ការមើលរឿងជាក់ស្តែងនេះ ធ្វើឱ្យខ្ញុំមានអាយុវែងមានសុខភាពល្អ”។ ទោះបីមានស្ថានការអាក្រក់ក៏ដោយ ក៏គាត់ឆ្លើយតាមស្ថានការណ៍ដោយអារម្មណ៍វិជ្ជមាន និងរក្សាអារម្មណ៍វិជ្ជមានក្នុងខួរកក្បាលដែរ។ តាមលោក Napoleon Hill ជានិពន្ធអន្តរជាតិ បានលើកឡើងថា “បើអ្នកចង់មានភាពជោគជ័យ កុំយករឿងអវិជ្ជមានជាច្រើនមកដាក់ក្នុងខួរក្បាលអ្នកឲ្យសោះ”។

ដើម្បីមានគំនិតវិជ្ជមាន លោកតែងតែអានសៀវភៅ ព្រោះនៅក្នុងសៀវភៅមានគំនិតច្រើនមហាសាលបង្កើតបេះដូងរបស់អ្នកឱ្យមានក្តីស្រឡាញ់។ គាត់ដោះស្រាយបញ្ហាមិនមែនប្រើអារម្មណ៍នោះទេគឺលោកប្រើគំនិតដើម្បីដោះស្រាយបញ្ហា។ ទើបជីវិតរបស់គាត់មានក្តីរីករាយច្រើនជាងទុក្ខលំបាកនោះឯង។ សូម្បីតែគាត់ធ្វើការក៏មានក្តីស្រឡាញ់ដែរថា ខ្ញុំសប្បាយបានធ្វើការក្នុងក្រុមហ៊ុន Berkshire Hathaway របស់ខ្ញុំ វាមិនមែនជារឿងប្រាក់ និងកិត្តិនាមនោះទេ តែវាជាក្តីស្រឡាញ់តែមួយគត់”។ រស់ក្នុងក្តីស្រមៃឱ្យគាត់ជាការរស់នៅដោយក្តីរីករាយ(ក្តីស្រឡាញ់)៕ អត្ថបទដោយ៖ ទ្រ សុភាព

លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2339

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
396 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
170 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3.1 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
217 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.5 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
719 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia