គំនិតរកស៊ី
រុក្ខជាតិបុរាណថៃព្យាបាលកូវីដជាបានជាង១ម៉ឺននាក់ ឧបនាយករដ្ឋមន្រ្តីថៃឱ្យដាំថែម៨ពាន់រ៉ៃទៀត
MC LyHouy
July 22 2021
1.1 K views

កាលពីពេលកន្លងមកនេះ ប្រទេសថៃកំពុងតែជួបស្ថានភាពវឹកវរនៃការឆ្លងវីរុសកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មីគឺ ដែលតា។ វីរុសដែលតានេះបានធ្វើឱ្យប្រទេសថៃមានអ្នកស្លាប់តាមថ្នល់ ខ្វះពេទ្យព្យាបាល និងបិទខ្ទប់ខេត្តក្រុងមួយចំនួនទៀតផង លុះមកដល់ប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបានរកឃើញនូវរុក្ខជាតិបុរាណម្យ៉ាងដែលគេពិសោធន៏ឃើញថា រុក្ខជាតិមួយប្រភេទនេះអាចព្យាបាលកូវីដជាសះស្បើយបានយ៉ាងមានប្រសិទ្ធភាព រហូតដល់ឧបនាយករដ្ឋមន្រ្តីថៃគ្រោងឱ្យប្រជាជនដាំដុះវាបន្ថែមជាង៨ពាន់រ៉ៃទៀត។

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បាងកកផុស បានចុះផ្សាយអំពីនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូរចា បានដាក់បញ្ជាឱ្យបង្កើតគណៈកម្មាធិការដើម្បីសិក្សាពីការប្រើប្រាស់ថ្នាំរុក្ខជាតិប្រមាត់មនុស្ស (Andrographis paniculata) ដើម្បីព្យាបាលអ្នកជំងឺ កូវីដ១៩ដែលស្ថិតក្នុងដំណាក់កាលដំបូងនិងស្រាល។ ក្នុងនោះ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីសុខភាពសាធារណៈ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការ។ គម្រោងមួយនេះនឹងផ្តោតទៅលើការសិក្សានៃការប្រើឱសថនេះ រួមទាំងចង់លើកស្ទួយឱសថបុរាណរបស់ខ្លួនផងដែរ។

ការដាក់ឱ្យប្រើឱសថបុរាណព្យាបាលកូវីដនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកSomsak Thepsutin ដោយសារបញ្ហាផ្ទុះកូវីដនេះកើតឡើងចំពេលកង្វះវ៉ាក់ស៊ាំងដែលនាំឱ្យមានការរិះគន់ដល់រដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសថៃបានយករបាយការណ៍ពី នាយកដ្ឋានកែតម្រូវបង្ហាញពី ការព្យាបាលអ្នកទោសចំនួន១២.៣៧៦នាក់ដែលបានឆ្លងកូវីដ ជាសះស្បើយ១០០%ដោយប្រើប្រាស់រុក្ខជាតិប្រមាត់មនុស្សនេះ។ ហើយមុននឹងដាក់ថ្នាំនេះព្យាបាលឱ្យអ្នកទោស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះក៏បាន សិក្សាព័ត៌មានពីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃដែលបានណែនាំឱ្យប្រើចំនួន ១៨០មីលីក្រាមឱសថប្រមាត់មនុស្សនេះរយៈពេល ៥ ថ្ងៃជាប់ៗគ្នាដល់អ្នកជំងឺដែលមានរោគសញ្ញាស្រាល ហើយក៏ទទួលបានជោគជ័យ។

ក្រោយបានធ្វើការសិក្សាស្រាវជ្រាវបានឱ្យដឹងថា រុក្ខជាតិប្រមាត់មនុស្សមួយនេះនៅក្នុង១រ៉ៃអាចប្រមូលផលបាន៦០០គីឡូក្រាម ហើយអាចចម្រាញ់ចេញជាឱសថព្យាបាលបានចំនួន ៣៧៥,០០០គ្រាប់។ រដ្ឋមន្រ្តីរូបនេះបានបន្ថែមថា “យើងត្រូវការឱសថនេះ ៣,១ពាន់លានគ្រាប់ទើបអាចគ្រប់គ្រាន់សម្រាប់ប្រជាជនថៃគ្រប់គ្នា ដែលនឹងត្រូវដាំបន្ថែមលើដីចំនួន៨៤០០រ៉ៃទៀត”។ ក្នុងរយៈពេល៤ខែខាងមុខ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏បាននឹងគ្រោង ផលិតឱសថប្រមាត់មនុស្សនេះចំនួន៥០លានគ្រាប់ទៀត ដើម្បីបំពេញ៥០%នៃប្រជាជនដែលកំពុងជាប់ពន្ធធនាគារ។

គូសបញ្ជាក់ផងដែរថា ដោយសារតែរុក្ខជាតិប្រមាត់មនុស្សនេះមានប្រសិទ្ធភាពខ្ពស់បែបនេះ វាត្រូវបានគេហៅថាជា ដំណាំលុយ ដែលកំពុងតែជាតម្រូវការក្នុងការនាំចេញទៅក្រៅប្រទេស ចំណែកឯតម្លៃវិញគឺ ៤៥០សិបបាតក្នុងមួយគីឡូក្រាម៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
175 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
53 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
151 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
137 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
74 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
294 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia