អត្ថបទ PR
បើចង់ស្អាត ចង់មានសុខភាពរឹងមាំ ក្នុងខ្លួនត្រូវមានCollagenគ្រប់គ្រាន់ តើរាងកាយអាចផលិតគ្រប់ទេ?
MC LyHouy
May 21 2021
3.2 K views

Collagen គឺជារចនាសម្ព័ន្ធដ៏សំខាន់នៃប្រូតេអ៊ីន ដែលមាននៅក្នុងស្បែកនិងតំណជាលិការបស់មនុស្សនិងសត្វ ។ Collagen កើតចេញពីអាមីណូអាស៊ីត១៩ប្រភេទដូចជា Glycine, Proline, hydroxyproline, lysine) -ល-។ ហើយយ៉ាងហោចណាស់ មានCollagen 29ប្រភេទខុសៗគ្នា។ Collagen បានផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សុខភាពដូចជា បង្កើនសារធាតុអ៊ុកស៊ីតកម្មនាំឲ្យអាយុវែង ធ្វើឲ្យអ័រម៉ូន និងចំណង់ផ្លូវភេទមានដំណើរការល្អ កាត់បន្ថយអារម្មណ៍មួម៉ៅ និងជួយរក្សាតុល្យភាពទម្ងន់រាងកាយបានល្អជាដើម ។

ប៉ុន្តែបញ្ហានៅត្រង់ថា នៅពេលដែលអាយុកាន់តែច្រើន Collagen ក្នុងខ្លួនរបស់យើងក៏ត្រូវបានបាត់បង់ ដែលជាហេតុធ្វើឱ្យមនុស្ស ឆាប់ចាស់ សុខភាពលែងរឹងមាំ ឧស្សាហ៍ទទួលជំងឺ បើសិនមិនបានបំពេញសារធាតុ Collagen បន្ថែមឱ្យរាងកាយវិញ។ តាមការសិក្សាស្រាវជ្រាវលើគេហៈទំព័រជាច្រើនលើពិភពលោកបង្ហាញថា វិធីសាស្រ្តបន្ថែម Collagenក៏ពេញនិយមបំផុតមួយ គឺទទួលទានផលិតផលជំនួយ ដូចជាម្ស៉ៅកូឡាជែនឬទឹកកូឡាជែនផ្សេងៗ។

នៅពេលនិយាយពីCollagen យើងមិនអាចភ្លេចបានឡើយពីក្រុមហ៊ុនដ៏ល្បីនៅប្រទេសកម្ពុជាដែលផ្គត់ផ្គង់Collagenដែលមានគុណភាពខ្ពស់បំផុតជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងចក្រភពអង់គ្លេស មានឈ្មោះថា Ready & Go Beauty Co., LTD. ។ ផលិតផលឈ្មោះថា Gold Collagen គឺជាកូឡាជែនទី១ របស់ចក្រភពអង់គ្លេសដែលទទួលបានពានរង្វាន់ទទួលស្គាល់គុណភាពជាច្រើនលើកច្រើនសារ។ វាត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍដោយមន្ទីរពិសោធន៍ស្រាវជ្រាវ MINERVA សាកលវិទ្យាល័យ Oxford, សាកលវិទ្យាល័យ Portsmouth និងអ្នកវិទ្យាសាស្ត្រអឺរ៉ុប។ Gold Collagen បានលក់នៅលើទីផ្សារអស់រយៈពេល ១១ ឆ្នាំមកហើយ ក្នុងនោះការលក់សរុបបានជាង៣៥លានដបត្រូវបានលក់ដាច់ទូទាំងពិភពលោក។

នៅក្នុង Gold Collagen វាមានផ្ទុកនូវកូឡាជែនប្រភេទទី១ ដែលមានលក្ខណៈដូចគ្នាបេះបិទទៅនឹងកូឡាជែនដែលត្រូវបានរកឃើញនៅក្នុងឆ្អឹងនិងស្បែករបស់មនុស្ស។

·        Gold Collagen ផ្ទុកជាតិប្រូតេអ៊ី កូឡាជែនច្រើនជាង ៩៧%

·        មានផ្ទុកអាស៊ីតអាមីណូ ១៨ ប្រភេទដែលជាបន្តុំនៃជាលិការនិងធាតុផ្សំនៃប្រូតេអ៊ីន

·        មានផ្ទុក Glycine and proline (ជាឈ្មោះប្រភេទ amino acids ដែលជាធាតុផ្សំរបស់ protein) ត្រូវបានសំយោគ ឫបន្សុទ្ធ រហូតដល់ទៅ 20ដង ខ្លាំងជាង protein របស់កូឡាជែនដទៃ

·        ធ្វើឱ្យសកម្មភាពជីវឧស្ម័ននិងទម្រង់នៃការស្រូបជាតិទឹកមានភាពប្រសើរឡើង ជួយធ្វើឱ្យជីវឧស្ម័នងាយរំលាយនិងាយការស្រូបយកបានល្អ

·        ព្រមទាំងមានការគាំទ្រដោយការសិក្សាផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត និងសាកល្បងគ្លីនិកទៀតផង។

ប្រយោជន៍របស់ GOLD COLLAGEN ទាំងនេះហើយដែលក្រុមហ៊ុនផ្សេងមិនអាចធ្វើបានហើយធ្វើឱ្យទទួលបានពានរង្វាន់នោះ។ ការផឹកGOLD COLLAGEN មួយដងមានប្រសិទ្ធិភាពជាងការប្រើ ម្ស៉ៅកូឡាជែនក្រែមឬថ្នាំគ្រាប់កូឡាជែនចំនួន ២០ ដងឯណោះ ហើយថែមទាំងបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រដែលមានការត្រួតពិនិត្យ ដូចគ្នានឹងទស្សនាវដ្តីអាហារបំប៉នវេជ្ជសាស្ត្រនិងសារធាតុចិញ្ចឹមវេជ្ជសាស្ត្រ Cosmeceuticals ទស្សនាវដ្តី Nutraceuticals ក្នុងគ្លីនិកព្យាបាលនិងទប់ស្កាត់ការចាស់ជរាផងដែរ។ ជារួមគឺជាអាចជួយឱ្យសុខភាព សម្រស់ និងស្មារតីរបស់អ្នកក្មេងជាងវ័យ និងមានសុខភាពល្អ។

យ៉ាងណាមិញ គ្មានមនុស្សណាម្នាក់ប្រាថ្នាចង់ចាស់ និងសុខភាពខ្សោយឡើយ តែវ័យរបស់មនុស្សប្រែប្រួលធ្វើឱ្យជីវសាស្រ្តក្នុងរាងកាយត្រូវបានប្រែប្រួលទៅតាម ប៉ុន្តែយើងនៅតែអាចស្អាត ក្មេង និងមានសុខភាពល្អបាន បើយើងជ្រើសរើសការមើលថែសុខភាពនិងសម្រស់របស់យើងម្នាក់ៗបានត្រឹមត្រូវ។ ជាពិសេសគឺត្រូវចេះការពារមុនពេលព្យាបាល កុំដល់ចាស់ហើយបានខ្លាចមានស្នាមជ្រីវជ្រួញ តែត្រូវបង្ការឱ្យហើយខណៈពេលរាងកាយនៅពេញកម្លាំង។ ការបន្ថែមវីតាមីន ប្រូតេអ៊ីន កូឡាជែនដែលរាងកាយត្រូវការគឺជាជម្រើសដ៏ត្រឹមត្រូវបំផុត៕

អត្ថបទដោយ៖ កញ្ញា លីហួយ

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia