ចិត្តសាស្ត្រ
លោក García ប្រាប់ថា រស់នៅរបៀបនេះ ផ្លូវចិត្តរបស់អ្នកគ្មានស្រ្តេស មិនស្មុគស្មាញទេ

សព្វថ្ងៃនេះ មនុស្សជាច្រើបាក់ទឹកចិត្ត ហើយប្រែជាទៅជាកើតជំងឺផ្លូវចិត្តខ្លាំងឡើង។ នៅរស់មានតែស្នាមញញឹមសំបកខាងក្រៅ និយាយលេងសើចជាមួយអ្នកដទៃដូចជាធម្មតា ប៉ុន្តែនៅក្នុងខ្លួនវិញ មានការឈឺចាប់ អារម្មណ៍តានតឹង និងស្រ្តេសខ្លាំង...។ បញ្ហាទាំងអស់នេះ អាចដោះស្រាយបាន បើតាមលោក Héctor García និងលោក Francesc Miralles មានរបៀបរស់នៅបែបថ្មី ជួយជីវិតជៀសវាងអារម្មណ៍អវិជ្ជមានបានល្អបំផុត៖

មនុស្សមានបញ្ហាផ្លូវចិត្តមូលហេតុមកពីរងសម្ពាធបញ្ហាច្រើនជាន់លើគ្នា បញ្ហាមួយហើយ ជាន់មួយទៀត នាំឱ្យអារម្មណ៍ចុះខ្សោយ។ តាមលោក Héctor García និង Francesc Miralles បានបញ្ជាក់ថា បើអ្នករស់នៅចេះប្រកាន់យកភាពសុទិដ្ឋិនិយម ឬគំនិតវិជ្ជមាន ជីវិតអ្នកនឹងរស់នៅមានសុភមង្គល។ ពួកលោកបានបញ្ជាក់ឱ្យដឹងពីការរស់នៅឱ្យមានអារម្មណ៍រីករាយពេលព្រឹកថា ពេលខ្ញុំក្រោកពីដេកប្រាប់ខ្លួនឯងថា ថ្ងៃនេះ ជាថ្ងៃធ្វើឱ្យខ្ញុំមានអារម្មណ៍ជាថាមពល មានសុខភាព និងមានក្តីសុខ។ ដូច្នេះហើយ ការរស់នៅបែបនេះ នាំឱ្យខ្ញុំចាត់ទុកថា ខ្លួនឯងនៅក្មេង ជាមនុស្សមានថាមពល។ ទោះបីខ្ញុំមានការងារជាច្រើនត្រូវធ្វើក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែរ។”

ខ្ញុំនឹងលើកគំនិតវិជ្ជមានជាច្រើនពីសៀវភៅ ikiga ពីការរស់នៅរបស់ជនជាតិជប៉ុននៅកោះអូគីណាវ៉ាបានណែនាំឱ្យលោកអ្នកដឹងពីសិល្បៈប្រើជីវិតរស់នៅក្នុងភាពវិជ្ជមាន នេះជាគំនិតលោកអ្នកគួរប្រកាន់ខ្ជាប់ សម្រាប់ជីវិតខ្លួនឯង៖

១. ខ្ញុំចូលចិត្តសើច វាជារឿងសំខាន់ក្នុងជីវិតខ្ញុំ។ ហើយខ្ញុំសើចគ្រប់ទីកន្លែងដែលខ្ញុំអាចធ្វើទៅបាន។

២. ខ្ញុំមានគំនិតវិជ្ជមានថា ខ្ញុំនឹងរស់នៅបានអាយុ ១០០ឆ្នាំ។ ហើយខ្ញុំរស់នៅដល់ពេលនេះ ខ្ញុំមានអាយុ១០០ឆ្នាំជាងហើយ។ នេះជាថាមពលលើកទឹកចិត្តពីគំនិតវិជ្ជមានរបស់ខ្ញុំ។

៣. ខ្ញុំចូលចិត្តរាំ ការច្រៀង លេងជាមួយចៅៗ និងរស់នៅជុំគ្រួសារ វាជារឿងរីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ។”

៤. ខ្ញុំមានភ័ព្វសំណាងខ្លាំងណាស់ បានកើតមកនៅទីនេះ។ ហើយខ្ញុំនឹងធ្វើការងារស្ម័គ្រចិត្ត ដើម្បីតបស្នងឱ្យភូមិរបស់ខ្ញុំវិញ។

៥. ខ្ញុំគ្មានអាថ៌កំបាំងអ្វីទេ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះ គឺមានជីវិតរស់នៅគ្រប់គ្រាន់ទៅហើយ។

លោកអ្នកច្បាស់ជាឃើញថា ទោះបីជាជីវិតពួកគេរស់នៅបែបណា ក៏ពួកគាត់គិតថា ជីវិតនេះជាសំណាងដែរ នេះជាគំនិតវិជ្ជមានរបស់ពួកគេ។ បើអ្នកគិតថា ជីវិតខ្ញុំកើតក្នុងគ្រួសារក្រីក្រ ខ្ញុំគ្មានសមត្ថភាពពូកែ ខ្ញុំរៀនអន់ណាស់ ខ្ញុំមានបញ្ហាច្រើណាស់ និងខ្ញុំគ្មានលុយច្រើនដូចគេ... បើលោកអ្នកគិតបែបនេះ វាធ្វើឱ្យជីវិតកាន់តែអាក្រក់។ ព្រោះគំនិតអាក្រក់ មិនដែលនាំឱ្យជីវិតល្អនោះទេ។ មនុស្សមានសំណាង រស់នៅមានក្តីសុខ និងរកលុយបានច្រើន មិនមែនពួកគេគ្មានបញ្ហាទេ គឺមានបញ្ហាច្រើនដូចអ្នក និងច្រើនជាងអ្នកផងដែរ ប៉ុន្តែពួកគេព្យាយាមជម្នះបញ្ហានឹង ដើម្បីឈានជើងទៅរកអនាគតល្អប្រសើរឡើង៕
អត្ថបទដោយ៖ ទ្រ សុភាព​

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
224 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
306 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
961 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
634 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
337 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
783 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia