ជំងឺ
មិនមែនឈឺក្រពះ មិនមែន ពុលអាហារ តែសញ្ញា រាក ចុកទ្រូង អស់កម្លាំង តាមពិតជាអាការជំងឺមួយនេះ
Thida Pet
October 23 2022
1.3 K views

យោងតាមការចែករំលែក​របស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច​ ម៉េងលី ក្នុងបណ្ដាញសង្គមយូធូប​​បានឱ្យដឹងថា ប្រមាត់ជាភាសាអង់គ្លេសគេហៅថា Gallbladder ដោយប្រមាត់គឺតជាប់ទៅនឹងថ្លើម ហើយជាទូទៅមុននឹងឈានដល់ថ្នាក់ការវះកាត់ប្រមាត់ចេញមានកត្តាជាច្រើន ហើយប្រសិនណាជាមានការវះកាត់ក៏មិនមានបញ្ហាអ្វីខ្លាំងនោះទេ គ្រាន់តែឧស្សាហ៍មានអាការៈរាគ ចុកពោះ ទល់លាមក…ជាដើម។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំពោះរូបរាងរបស់ប្រមាត់គឺ​ ប្រហែលធំជាងមេដៃរបស់យើងបន្តិច តែប្រវែងរបស់វា​ធំល្មមប្រហែលជា៤​ថ្នាំងដៃរបស់យើង។​ តួនាទីរបស់ប្រមាត់ គឺចាំស្តុកទុកទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយទឹកប្រមាត់នឹងត្រូវបានបញ្ជូនទៅពោះវៀនតូចផ្ទាល់ ដើម្បីជួយក្នុងការរំលាយអាហារ។ ជាពិសេស គឺជួយស្រូបយកជាតិខ្លាញ់ដែលមិនល្អចេញនៅពេលយើងញុំាអាហារ​ ក៏ដូចជាជញ្ជូនខ្លាញ់ល្អ​ និងប្រូតេអ៊ីនទៅក្នុងរាងកាយវិញបានយ៉ាងប្រសើរ។​

រោគសញ្ញាមានបញ្ហាគ្រួសនៅក្នុងប្រមាត់មានដូចជា៖ ឈឺចុកខ្លាំងនៅក្នុងទ្រូង ធ្លាយទៅដល់ឆ្អឹងខ្នងខាងក្រោយ​ រាគ​ ក្អួត អស់កម្លាំង ក្ដៅខ្លួន លាមកមានពណ៌សភ្លឺ ទឹកនោមមានពណ៌ក្រម៉ៅ​ ព្រឺរងា និងជាសញ្ញាគ្រោះថ្នាក់ប្រសិនបើអាការៈមិនបាត់រយៈពេល៥ ម៉ោង គេអាចសន្និដ្ឋានបានថា ​ជាអាចមកពីបញ្ហាប្រមាត់។

នេះបើយោងតាមរយៈគេហទំព័រ healthline បានឱ្យដឹងថា ចំពោះជំងឺនេះទៀតសោតភាគច្រើនតែងកើតលើស្រីៗជាងបុរស មកពីកត្តា ប្រើប្រាស់ថ្នាំពន្យាកំណើតច្រើន ឬក៏ប្រើប្រាស់អរម៉ូនព្យាបាលជំងឺជាដើម។​

-សម្រាប់អ្នកមានបញ្ហាគ្រួសក្នុងប្រមាត់ ឬក៏មិនមានដើម្បីការពារ និងកាត់បន្ថយហានិភ័យគួរតែញុំាអាហារប្រភេទទាំងនេះ៖

-ប្រភេទអាហារដែលមានមានជាតិសរសៃខ្ពស់ដូចជា បន្លែផ្លែឈើ

-អាហារសម្បូរខ្លាញ់ល្អៗដូចជាប្រភេទត្រី សាលម៉ុន ត្រីធូណា សាឌីនជាដើម

-ព្យាយាមញុំាអាហារឱ្យទៀង៖ មានន័យថាបើត្រូវញុំាអាហារពេលព្រឹកម៉ោង៧គួរមានទម្លាប់ញុំាបែបហ្នឹងរាល់ថ្ងៃ​

-កុំផឹកស្រា៖ ហាមអ្នកជំងឺគ្រួសក្នុងប្រមាត់ផឹក ស្រា​ឬក៏ផឹកដែរ​ តែក្នុងកម្រិតមួយតិចតួចបានហើយ ប្រយ័ត្នជំងឺមិនងាយជាសះស្បើយ ប៉ះពាល់ទាំងការងារ ការសិក្សា ជាពិសេសសុខភាពទ្រុឌទ្រោមខ្លាំង។

គូសបញ្ជាក់ផងដែរថា រាល់អាការដែលមានរៀបរាប់ខាងលើនេះគឺជាបញ្ហាជំងឺគ្រួសក្នុងប្រមាត់ កុំចេះតែគិតថាឈឺក្រពះៗ ព្រោះជំងឺនេះបើទុកយូរអាចប្រឈមនឹងធ្វើការវះកាត់យកប្រមាត់ចេញ ហើយប្រសិនបងប្អូនវះកាត់សរីរាង្គនេះចេញ គឺត្រូវប្រយ័ត្នក្នុងការញុំាអាហារខ្លាំងណាស់ ព្រោះងាយ​រាក ក្អួតខុសធម្មតា៕


អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
11.9 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
389 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
340 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia