អាហារ
បន្ថយខ្លះទៅ! អាហារ៤ក្រុម ញុំាញឹកធ្វើឱ្យអាស៊ីតក្នុងឈា.មកើន ទុកយូរបណ្ដាលឱ្យកើតជំងឺសន្លាក់ &ឆ្អឹង
Thida Pet
November 22 2022
223 views

លើសជាតិអាស៊ីតក្នុងឈាម អាចបណ្ដាលឱ្យអ្នកជំងឺរងគ្រោះថ្នាក់ ដូចជាប្រឈមនឹង ប៉ះពាល់ឆ្អឹង រលាកសន្លាក់ ដៃជើង ជំងឺគ្រូសក្នុងតម្រងនោម បេះដូង ទឹកនោមផ្អែម លើសឈាម...ជាដើម។ កត្តានៃការលើសជាតិអាស៊ីតក្នុងឈាមនេះ អាចបង្កមកពី ញុំាទម្លាប់ញុំាអាហារសម្បូរសារធាតុ ពុយរីន(purine)ច្រើន ។

ដូច្នេះហើយ ដើម្បីការពារ ការលើសជាតិអាស៊ីតក្នុងឈាមគួរតែចៀសវាង ប្រភេទអាហារ នឹងទម្លាប់អាក្រក់ដែលធ្វើប្រចាំថ្ងៃនេះចេញ ដើម្បីការពារគ្រោះថ្នាក់ដល់អាយុជីវិតដោយប្រការណាមួយ។ នេះបើយោងតាមរយៈគេហទំព័រ clevelandclinic អាហារទាំងអស់នោះមានដូចជា៖

-អាហារសមុទ្រ៖ ដូចជាត្រី សាលម៉ុន ត្រីធូណា សាឌីន ក្អាមសមុទ្រ បង្ក​ង បង្គារជាដើម ក្នុងករណីញុំាលើសកំណត់ គឺអាចបង្កជាគ្រោះថ្នាក់លើសជាតិអាស៊ីតបាន។

-ប្រភេទសាច់ក្រហម៖ ដូចជាសាច់គោ សាច់ជ្រូក ប្រភេទសាច់កែច្នៃ…ជាដើម កែងាយបង្កជាគ្រោះថ្នាក់ដល់អ្នកញុំាបាន​ ប្រសិនណា អ្នកចូលចិត្តញុំាជាប្រចាំថ្ងៃ ងាយលើសជាតិអាស៊ីតក្នុងឈាម។

-អាហារនឹងភេសជ្ជៈមានផ្ទុកជាតិស្ករ៖​ ចំពោះប្រភេទអាហារនិងភេសជ្ជៈទាំងឡាយណា​ដែល មានផ្ទុកជាតិស្ករកែច្នៃខ្ពស់ ដូចជាគ្រឿងកំប៉ុង ស្រា អាហារមានផ្ទុកជាតោសូដ្យូមច្រើន… លើសកំណត់ លើសបរិមាណ ដែលគេអនុញ្ញាតិឱ្យផឹក គឺមានហានិភ័យខ្លាំង ប៉ះពាល់ដល់សុខភាព ងាយប្រឈមជាមួយជំងឺជាច្រើន ដូចជា លើសជាតិអាស៊ីតក្នុងឈាម លើសឈាម បេះដូង ប៉ះពាល់ដល់តម្រងនោមជាដើម។

-អាហារគ្រឿងក្នុងសត្វ៖ ដូចជា ថ្លើម ក្រលៀនសត្វ...ជាដើម។

ទោះជាយ៉ាងនេះក្ដី ដើម្បីកាត់បន្ថយ​ហានិភ័យ ពីការលើសជាតិអាស៊ីត សូមអ្នកទាំងអស់គ្នា​ព្យាយាមកាត់បន្ថយអាហារ ទាំងប៉ុន្មានខាងនេះ ឱ្យបានច្រើនគឺកាន់ តែល្អសម្រាប់សុខភាពខ្លួនឯង ព្យាយាមញុំាប្រភេទអាហារបែបសុខភាព អាហារការពាររាងកាយ រក្សាទម្ងន់កុំឱ្យស្គមពេក​ឬក៏ធាត់ខ្លាំងពេក ព្យាយាមហាត់ប្រាណ និងពិនិត្យសុខភាពឱ្យបានទៀងទាត់៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
68 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia