អាហារ
ខ្វះជាតិទឹកអាចបង្កជំងឺធ្ងន់ធ្ងរច្រើនមុខ មកដឹងអាហារដែលផ្ដល់ជាតិទឹកបានច្រើនដល់រាងកាយអ្នក
Phoak Mary
August 14 2020
1.2 K views

បច្ចុប្បន្នប្រជាជនយើងភាគច្រើនមិនសូវទទួលទានទឹកបានគ្រប់គ្រាន់ឡើយ ជាហេតុធ្វើឱ្យមានបញ្ហាសុខភាពជាញឹកញាប់ មិនថាតិចឫច្រើន។ហើយវាជាកត្តាប្រឈមដ៏គ្រោះថ្នាក់ទៅថ្ងៃមុខដែលបណ្ដាលឱ្យកើតជំងឺធ្ងន់ៗជាច្រើន។ជាក់ស្ដែងវេជ្ជបណ្ឌិត្យគួច ម៉េងលី បានលើកឡើងថា ជំងឺ១០០មុខគឺពឹងលើទឹក។

ហើយថ្ងៃនេះHealthy Cambodia នឹងនាំយកប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកជាតិទឹកខ្ពស់ មកប្រាប់ទាំងអស់គ្នា ដើម្បីជួយបំពេញជាតិទឹកបន្ថែម ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអាហារទាំងនោះ ហើយភាគច្រើនគឺទំនិញដែលងាយស្រួលរក និងជំនួយដល់ផ្នែកផ្សេងៗនៃសុខភាពរាងកាយនិងផ្លូវចិត្តផងដែរ។

បន្លែផ្លែឈើដែលផ្ទុកជាតិទឹកខ្ពស់ទាំងនោះរួមមាន៖

១.តាសក់ផ្អរ

ត្រសក់មិនត្រឹមតែមានបរិមាណទឹកខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុចិញ្ចឹមដូចជាប៉ូតាស្យូមនិងម៉ាញ៉េស្យូមផងដែរ។

 ២.ប៉េងប៉ោះ

ប៉េងប៉ោះផ្ទុកទៅដោយសារធាតុលីកូប៉ែន (ដូចផ្លែឪឡឹក) ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយការកើតឡើងនៃជំងឺមហារីកក្រពេញប្រូស្តាតនិងមហារីកពោះវៀនធំ ពិសេសគឺផ្ដល់ជាតិទឹកដល់រាងកាយបានច្រើន ដែល៩៤% នៃប៉េងបោះគឺមានផ្ទុកជាតិទឹក ទាបជាងតាសក់ផ្អរ២%។

៣.សាឡាតស្រួយ

សាឡាត់មានទឹក ៩៦ ភាគរយដូច្នេះការទទួលទានសាឡាត់ដែលមានស្លឹកបៃតងនឹងធ្វើឱ្យកម្រិតជាតិទឹកប្រចាំថ្ងៃរបស់អ្នកកើនឡើង។

៤.ការ៉ុត

មានផ្ទុកសារធាតុសំខាន់ៗច្រើន ក្រៅពីការជួយផ្ដល់ជាតិទឹក ពិសេសគឺជំនួយដល់ស្បែករបស់អ្នកមានសំណើមល្អ។

៥. ឱឡឹក

ផ្លែឪឡឹកមានផ្ទុកនូវសារជាតិ លីកូប៉ែនច្រើនជាងប៉េងប៉ោះទៅទៀតហើយវាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

៦.ផ្លែស្ត្របឺរី

ក្រៅពីផ្ដល់ជាតិទឹកច្រើន គេសិក្សាឃើញថាផ្លែស្រ្តបឺរី អាចធ្វើអោយប្រសើរឡើងនូវសុខភាពផ្នែកសរសៃឈាមបេះដូង។

៧.ផ្កាខាត់ណាបៃតង

ផ្កាខាត់ណាបៃតង ក្រៅពីផ្ដល់ជាតិទឹកច្រើន បន្លែបៃតងនេះ​ក៏មានមុខងារប្រឆាំងនឹងការរលាកនិងជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។មិនតែប៉ុណ្ណោះ បន្លែមួយប្រភេទនេះ ផ្ដល់នូវវីតាមីន ស៊ី​ និង វីតាមីន ខេ ខ្ពស់ និងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។

Tasty Steamed Broccoli | Recipes | Cook for Your Life

៨.តាសក់ស្រូវទុំសំបក់បៃតង

វាជំនួយខ្លាំងដល់សាច់ដុំនិងឆ្អឹងល្អ សម្រាប់អ្នកធ្វើការងារហើយបញ្ចេញញើសច្រើន ព្រោះតាសក់ទុំនេះមានផ្ទុកជាតិទឹកច្រើន និងមានផ្ទុកសារធាតុសំខាន់ដែលជំនួយដល់សុខភាពមិនចាញ់ផ្លែចេកប៉ុន្មានទេ។

Cantaloupe/Musk Melon > Defeat Diabetes Foundation

៩.ម្ទេសហាវៃបៃតង

ម្ទេសបៃតងនេះ មានផ្ទុកសារធាតុរ៉ែនិងវីតាមីនមួយចំនួនទៀតដូចជា វីតាមីន C និងប៉ូតាស្យូមខ្ពស់ វីតាមីន B6 បេតាការ៉ូទីននិងអាស៊ីតហ្វូលិកបន្ថែមពីលើនេះវាមានផ្ទុកជាតិទឹកប្រមាណជា៩២ភាគរយឯណោះ។

Green And Red Sweet Pepper Tree In Gardenbell Peppers Stock Photo ...

១០.ម្នាស់

ក្រៅពីផ្ដល់ជាតិទឹកច្រើន ម្នាស់មានផ្ទុកទៅដោយប្រូម៉ាឡែនដែលជាអង់ស៊ីមមួយដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ជួយដល់ប្រព័ន្ធរំលាយអាហារ ជួយបន្សាបជាតិពុលនិង បង្កើនប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។

១១.ក្រូច

ក្រូចមិនត្រឹមតែជួយស្ដារជាតិទឹកអ្នកឱ្យប្រសើរឡើងទេ វីតាមីនស៊ីនិងប៉ូតាស្យូមក៏ជំនួយដល់ស្បែកនិងសុខភាពរាងកាយផ្សេងដែរ។

១២.បន្លែសេលេរី

សេលេរី សម្បូរទៅដោយជាតិសរសៃនិងជាតិរ៉ែរួមមានប៉ូតាស្យូមនិងវីតាមីនខេ ហើយបន្លែមួយនេះ មានផ្ទុកជាតិទឹកចប្រមាណជា៩៥%។តើអ្នកដឹងទេ? សេដ្ឋីគ្រឿងសម្អាងរបស់សហរដ្ឋអាមេរិក Kylie Jenner ទទួលទានទឹកសេលេរីនេះ ជារៀងរាល់ព្រឹកដើម្បីសុខភាពរបស់នាងនិងសម្រស់កាន់តែស្រស់ស្អាត ក្រៅពីប្រើផលិតផលដែលជាប្រេផ្ទាល់ខ្លួនរបស់នាង។

Kylie Jenner Posts Her Breakfast Routine On Instagram - What Kylie ...

Seledri / Selery - Shopping in Bali

១៣.ទំពាំងបាយជូរ

ទំពាំងបាយជូរមានផ្ទុកជាតិទឹកប្រមាណជាង៨០ ភាគរយ ពិសេសអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមនិងការពារពីជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។

គួរបញ្ជាក់ផងដែរថា​ អាហារដែលសំបូរទៅដោយទឹកក៏ដើរតួជាភ្នាក់ងារបន្សាបជាតិពុល ជួយការពារភាពនឿយហត់និងអស់កម្លាំងផងដែរព្រោះវាមានបរិមាណជាតិស្ករ fructose និងជាតិសរសៃល្អដែលជួយរក្សាលំហូរជាតិស្ករថេរក្នុងចរន្តឈាម ការពារការកើតឡើងនៃជំងឺទឹកនោមផ្អែម។

គួរសម្គាល់ផងដែរថា ចំពោះអាហារដែលមានជាតិទឹកទាបភាគច្រើនជាប្រភេទអាហារផ្ទុកប្រូតេអ៊ីននិង សំបូរជាតិខ្លាញ់ ដូចជាប្រភេទ សាច់ក្រហមជាដើម។

គួរបញ្ជាក់ផងដែរថា ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់លើកឡើងថា អ្នកត្រូវទទួលទានទឹកមួយថ្ងៃ ឱ្យបាន៨ទៅ១០ដបដែលមានបរិមាណ៥០០ មីលីត្រ បើមិនដូច្នោះទេ នឹងឆាប់កើតជំងឺមហារីក ឆាប់ស្រវ៉ាងភ្នែក គ្រោះក្នុងតម្រង់នោម ឆាប់ស្អិតពោះវៀន មានបញ្ហាខួរក្បាល បញ្ហាលើពោះវៀនធំ ឆាប់ចាស់ ក្រលៀនឆាប់ខូច ប្រមាត់ឆាប់ខូច ថ្លើមឆាប់រលាក និយាយរួមជំងឺ១០០មុខ គឺពឹងលើទឹក ពោលបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់វានឹងងាយកើតជំងឺច្រើនប្រភេទ។

សូមអានអត្ថបទបន្ថែម៖ ញុំាអាហារមិនបានល្អអាចបង្កឱ្យកើតមហារីក មកដឹងអាហារជួយការពារកុំឱ្យកើតជំងឺកាចសាហាវនេះ

អត្ថបទស្រាវជ្រាវដោយ៖ ភោគ ម៉ារី

ផេកផ្ទាល់ខ្លួនរបស់ខ្ញុំ៖ Mary Phoak


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia