ចិត្តសាស្ត្រ
សុខៗយល់សប្តិឃើញសង្សាចាស់ មកពីយើងមានបញ្ហាផ្លូវចិត្តឬ? តោះស្តាប់អ្នកចិត្តសាស្ត្របកស្រាយ
Senghong Kong
February 21 2023
2.5 K views

ជឿជាក់ថាមានមនុស្សមិនតិចទេ ដែលមានឆ្លងកាត់ចំណងស្នេហាអតីតកាលជាច្រើនមក ទម្រាំដើរមកដល់វ័យនេះ។ បើយើងនិយាយចំពោះស្នេហា ភាសាខ្មែរតែងហៅថាគូស្នេហ៍ចាស់ សង្សារចាស់ អតីតស្វាមីឬភរិយា ឬអ្នករាល់គ្នាតែនិយាយហៅបន្តគ្នាជាភាសាអង់គ្លេសថា"EX"។ អតីតកាលខ្លះក៏ល្អ អតីតកាលខ្លះក៏ដិតដាមភាពអវិជ្ជ ប្រៀបដូចជាទឹកជក់ខ្មៅ គូសវាសពេញពាសក្រអៅបេះដូងរបស់មនុស្សម្នាក់ ឱ្យដិតជាប់ពិបាកនឹងរលុបទៅវិញពេញ១ជីវិត។ ពាក្យថា អតីតកាល មានន័យថាអ្វីដែលកន្លងហួសទៅហើយ ប្រសិនបើសុខៗអ្នកស្រាប់តែយលសប្តិ ឃើញគូស្នេហ៍ចាស់របស់អ្នកអាចវាជាសញ្ញាបង្ហាញពីអ្វីទៅ? ឬអ្នកនៅមានចិត្តស្រឡាញ់? ឬមួយក៏អតីតកាលនោះវាតាមលងបន្លាចរហូតធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត?

កុំទាន់សម័យ កុំទាន់គិតអ្វីផ្តេសផ្ដាស យើងមកស្ដាប់អ្នកជំនាញចិត្តសាស្ត្រជាមុនសិន វេជ្ជបណ្ឌិត Avani Tiwari អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកចិត្តសាស្រ្តនិងផ្លូវភេទ នៅមន្ទីរពេទ្យ Metro Multispeciality Hospitality, Noida បានឱ្យដឹងថា ការយល់សុបិនឃើញគូស្នេហ៍ចាស់ វាអាចមានអត្ថន័យច្រើន ដោយគាត់បានពន្យល់ថា៖

១ ចង់បង្ហាញពីសញ្ញាឬនិមិត្មរូបអ្វីមួយ៖ រាល់គ្រប់សុបិនសុទ្ធតែមានអត្ថន័យសម្ងាត់ណាមួយ អាចបង្ហាញពីបំណងប្រាថ្នាណាមួយដែលអ្នកប៉ង ការព្យាយាមធ្វើអ្វីមួយ ភាពជោគជ័យណាមួយ។ វាអាស្រ័យលើប្រភេទនៃសុបិនរបស់អ្នកដែរ មិនថាយល់សប្តិឃើញមិត្តចាស់ គូស្នេហ៍ចាស់ ប្តីឬប្រពន្ធ វាអាចមានអត្តន័យច្រើនខុសៗគ្នា។

២ បង្ហាញពីតម្រូវការដែលអ្នកត្រូវបំពេញ៖ យល់់សប្តិឃើញសង្សារចាស់ ជួនកាលវាចង់បង្ហាញប្រាប់អ្នកពីអ្វីមួយដែលអ្នកនៅខ្វះខាត មិនទាន់បានបំពេញក្នុងទំនាក់ទំនងស្នេហា ឬអ្វីមួយដែលអ្នកមានគម្រងជាមួយគ្នា​ ប៉ុន្តែមិនទាន់បានបំពេញ។ អាស្រ័យទៅតាមប្រភេទនៃសុបិនរបស់អ្នកដែល ថាតើអ្នកសុបិនអំពីអ្វី ហើយអ្វីដែលសុបិនឃើញនោះ អ្នកពិតជានៅខ្វះខាតមែន មិនទាន់បានធ្វើឱ្យដៃគូរបស់អ្នកមែនឬអត់។

៣ បង្ហាញភាពបាត់បង់៖ អតីតកាលវាមិនមែនជារឿងបំភ្លេចបានងាយៗនោះទេ ជាពិសេសក្នុងទំនាក់ទំនងនៃសេចក្តីស្រឡាញ់។ ជួនកាលការសុបិនឃើញសង្សាចាស់គ្រាន់តែការរម្លឹកឡើងវិញនូវអ្វីដែលធ្លាប់ធ្វើមករួមគ្នា សកម្មភាព ទង្វើរ ជាច្រើនធ្លាប់មានរួមគ្នា ដែលអ្នកត្រូវបាត់បង់វាអស់ទៅវិញក្នុងពេលនេះ។

៤ បង្ហាញពីសកម្មភាព ឬលក្ខណៈដែលអ្នកចង់បានពីដៃគូថ្មី៖ ពេលខ្លះអ្នកអាចយល់សប្តិពីសកម្មភាពផ្សេងៗជាមួយអ្នកចាស់ ដែលអ្នកចង់បានសកម្មភាពនោះដែលជាមួយដៃគូថ្មីរបស់អ្នក ប៉ុន្តែដៃគូថ្មីនៅខ្វះខាត ឬមិនមានផ្ដល់ឱ្យអ្នក។ ប៉ុន្តែចូលចាំថាអ្វីក៏ដោយ អាចជួយកែលម្អគ្នាបាន សូមកុំជ្រើសរើសយកការចង់បានតាមតម្រូវការខ្លួនឯង ដោយយកអ្នកចាស់មកប្រៀបធៀបនឹងអ្នកថ្មី យកអ្នកថ្មីមកប្រៀបអ្នកចាស់ ដើម្បីឱ្យគាត់ធ្វើតាម ព្រោះវាអាចមានផលអវិជ្ជមានដល់ទំនាក់ទំនងរបស់អ្នក។

៥ ការប៉ះទង្គិច៖ អតីតកាលដែលបញ្ចប់ទៅវាអាចនឹងមានភាគច្រើន កើតចេញពីភាពឈឺចាប់ ការរំលោភបំពាន សកម្មភាពអវិជ្ជមានណាមួយ ដែលដកជាប់លងបន្លាចជីវិតរបស់អ្នក។ មែនទែនទៅការប៉ះទង្គិចនេះ អាចធ្វើឱ្យអ្នកត្រូវមានអារម្មណ៍ភ័យខ្លាច ខ្លាចរអាក្នុងការផ្ដើមជាថ្មីជាមួយដៃគូផ្សេង ដោយខ្លាចថាត្រូវឈឺចាប់ដដែលៗ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះ ចូលកុំធ្វើបាបខ្លួនឯង គួរស្វែងរកដំណោះស្រាយផ្សារផ្លូវចិត្តឡើងវិញ បើកឱកាសឱ្យខ្លួនឯងរីករាយជាមួយក្ដីសុខដែលនៅរងចាំអ្នកនៅខាងមុខ៕ 

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
103 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
196 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
452 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
159 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia