ព័ត៌មាន
មហាសេដ្ឋី Elon Musk បោះសម្តីផ្លែផ្កាឱ្យពូ MarK កាលពីយប់មិញ Facebook មានបញ្ហាមួយចំហៀងផែនដី
Tror Sopheap
March 6 2024
2.8 K views

យប់មិញនេះមានជាព្រឹត្តិការណ៍​មួយ​ភ្ញាក់ផ្អើលទាំងខ្ញុំទាំងមនុស្សជុំវិញពិភពលោកគឺមានបញ្ហាបណ្តាញសង្គម Facebook របស់​ក្រុមហ៊ុន Meta ដែលដឹកនាំដោយលោក Mark Zuckerberg អស់ជាច្រើនមកហើយ ដោយសារតែយប់មិញនេះមានបញ្ហាគាំង Facebook ជិត២ម៉ោង ធ្វើឱ្យអារម្មណ៍មនុស្សរាប់លាននាក់ឱ្យច្របូកច្របលជាខ្លាំងហើយត្រូវបានគាំងចូល Log in មិនចូលថែមទៀតស៊ីអារម្មណ៍មែនពូ MarK លេងមួយក្បាច់នេះ។

តែកាលពីយប់មិញនេះដែរលោក Elon Musk ជាមហាសេដ្ឋីលេខមួយរបស់ពិភពលោក បានបោះសម្តីផ្លែផ្កាលើបណ្តាញសង្គម X របស់ខ្លួនទៅឱ្យលោក Mark Zuckerberg រាងបញ្ឆិតបញ្ឆៀងថា “ពេលអ្នកកំពុងតែអានសារបង្ហោះមួយនេះ មានន័យថា សេវារបស់យើងកំពុងតែដំណើរការបានល្អ”។ វាមានន័យថា អ្នកកំពុងតែអានសារបង្ហោះលើបណ្តាញសង្គម X គឺគ្មានបញ្ហាសេវាដូចជាបណ្តាញសង្គម Facebook កំពុងតែមានបញ្ហានោះទេ។

តាមលោក Andy Stone ជាអ្នកនាំពាក្យរបស់ Meta បានបង្ហោះសារឆ្លើយតបពីបញ្ហាយប់មិញនេះថា “កាលពីដើមថ្ងៃនេះ ដោយសារបញ្ហាបច្ចេកទេសបានធ្វើឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើង​បាន​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នក​រាល់​គ្នា​ដែល​រង​ផល​ប៉ះពាល់ ហើយ​យើង​សូម​អភ័យទោស​ចំពោះ​ការ​រអាក់រអួល​ណាមួយ”។ មកដល់ពេលនេះអ្នកលេងបណ្តាញសង្គម Facebook មានស្ថានភាពល្អប្រសើរឡើងវិញ មានខ្លះទៀតក៏នៅតែមានបញ្ហាតិចតួចដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2357

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia