ព័ត៌មាន
បន្ទាន់! ក្រសួងប្រកាសហាមប្រើប្រាស់បារីប្រភេទនេះ ព្រោះអាចប៉ះពាល់ធ្ងន់ដល់សួត បេះដូង និងខួរក្បាលរហូតបាត់បង់ជីវិត

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថាការជក់បារីវាមិនល្អសម្រាប់សុខភាពនោះទេ មិនថាបារីនោះប្រភេទណាក៏ដោយ។ ដោយឡែកកាលពីពេលថ្មីៗនេះក្រសួងអប់រំ ជាមួយនឹងក្រសួងសុខាភិបាលបាលបានដាក់វិធានការ ហាមឃាត់យុវជន និងប្រជាជនទាំងអស់កុំឱ្យប្រើប្រាស់បារីមួយប្រភេទនេះឱ្យសោះ ព្រោះវាប៉ះពាល់ដល់អាយុជីវិតខ្លាំង។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានបញ្ជាក់ច្បាស់ៗពីផលប៉ះពាល់របស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ថាវាបណ្តាលឱ្យអ្នកប្រើប្រាស់មានអាការដោយបណ្តាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងខូចសួត រហូតដល់បាត់បង់ជីវិតដោយសារតែបារីអេឡិចត្រូនិច៩៩% វាមានផ្ទុកទៅដោយជាតិនីកូទីន សារធាតុគីមី ហើយជាតិនីកូទីននេះ ត្រូវបានស្រូបចូលទៅក្នុងរាង កាយ ទៅក្នុងខួរក្បាលរបស់អ្នកជក់យ៉ាងលឿនផងដែរ។

បន្ថែមពីលើនេះទៀត ក្រសួងអប់រំ បានហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពអំពីបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products)ខាងក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ។ លើសពីនេះ សហការជាមួយមាតាបិតា អ្នកអាណាព្យា បាល បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខ សញ្ញាទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobaicco Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia