ចិត្តសាស្ត្រ
វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បញ្ជាក់ថា កត្តា៣យ៉ាង ដែលអាចឱ្យអ្នកដែលមានបញ្ហាផ្លូវចិត្ត វិវត្តទៅរកជំងឺផ្លូវចិត្ត
Tror Sopheap
April 23 2023
1.1 K views

សព្វថ្ងៃនេះ ប្រជាជនខ្មែរមួយចំនួនកំពុងតែជួបបញ្ហាផ្លូវចិត្ត ឬមានជំងឺផ្លូវចិត្តដោយពុំដឹងខ្លួន។ ដោយហេតុពួកគាត់មិនសូវបានយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅឡើយ។ តាមវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ជាអ្នកឯកទេសវិកលវិទ្យាបានមានប្រសាសន៍ថា បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តគឺអាចកើតមានលើមនុស្សគ្រប់រូប គ្រប់វ័យ ទាំងកុមារ ទាំងយុវវ័យ ទាំងមនុស្សចាស់ និងគ្រប់ជាតិសាស្រ្តទូទាំងសកល។

លោកស្រីក៏បានលើកឡើងដោយយោងទៅតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញក្តីព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តយ៉ាងខ្លាំង ដោយហេតុក្នុងឆ្នាំ២០២១ នឹង២០២៣ ទិន្នន័យដែលបានសិក្សាជាសកលបានឱ្យដឹងថា ការធ្វើអត្តឃាតដែលបណ្តាលមកពីជំងឺផ្លូវចិត្តគឺស្ថិតនៅលំដាប់ថ្នាក់ទី៤ នៃការបាត់បង់ធនធានមនុស្ស ដែលពួកគាត់ភាគច្រើនសុទ្ធសឹងជាយុវវ័យចន្លោះពី១៥-២៩ឆ្នាំ។ 

លោកស្រីក៏បានបញ្ចាក់ផងដែរថាអត្រាយុវវ័យទូទាំងពិភពលោក មានរហូតដល់ 1.2ពាន់លាននាក់ ដែលក្នុងនោះចំនួនយុវវ័យចន្លោះពី 5% ទៅ 13% ដែលប្រឈមនឹងជំងឺផ្លូវចិត្ត។ ហើយជំងឺផ្លូវចិត្តដែលឈានដល់ការធ្វើអត្តឃាតនេះភាគច្រើនគឺជំងឺធ្លាក់ទឹកចិត្ត ។ ដូច្នេះយើងគួរតែដឹងនិងយល់ឱ្យច្បាស់អំពីនិយមន័យនៃសុខភាពផ្លូវចិត្ត នឹងនិយមន័យនៃជំងឺផ្លូវចិត្ត ។

ឧទាហរណ៍ : តើអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?

ជំងឺបាក់ទឹកចិត្ត ជាជំងឺមួយក្នុងចំនោមជំងឺផ្លូវចិត្តដែលធ្វើអោយមានបម្រែបម្រួលលើការគិត. អារម្មណ៍ អាកប្បកិរិយា ដូចជា ការសោកសៅខ្លាំង បាត់បង់នូវចំណាប់អារម្មណ៍ជុំវិញខ្លួន ការងារថយចុះ ចលនាយឺតយ៉ាវ និងអាចប៉ះពាល់ដល់មុខងាររាង្គកាយផ្សេងទៀតផងដែរ។

សញ្ញានៃការធ្លាក់ទឹកចិត្តគឺចាប់ពី២សប្តាហ៍ឡើងទៅ ហើយសញ្ញាដែលគួរស្វែងយល់ ខ្លីៗ និងខ្លឹម អំពីជំងឺធ្លាក់ទឹកចិត្តនោះគឺ

  1. ករគិត អវិជ្ចមាន : បន្ទោសខ្លួនឯង , គិតថាខ្លួនគ្មានតម្លៃ, អស់សង្ឃឹមក្នុងជីវិត………..
  2. អារម្មណ៍: សោកសៅខ្លាំង បាត់បង់ចំណាប់អារម្មណ៍ជាមួយរបស់ជុំវិញខ្លួន ( Depressed mood , lose of interest)
  3. ពិបាកគេង , ចំណង់ចំណីអាហារប្រែប្រួល ( poor sleep and appétits )
  4. ចង់ធ្វើអត្តឃាត ( Suicidal thought)

យ៉ាងណាមិញ ជីវិតមនុស្សគ្រប់រូបគឺមិនអាចគេចអំពីភាពតានតឹងបាននោះ យើងអាចតានតឹងនឹងភាពលំបាក ភាពនឿយហត់នឹងការងារ សំពាធគ្រួសារ វិបត្តិហិរញ្ញវត្ថុ ការជះឥទ្ធិពលពីកត្តាបរិស្ថានដែលយើងរស់នៅ -ល- ភាពសោកសៅជារឿងមួយដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ។

មនុស្សគ្រប់រូបអាចនឹងមានអារម្មណ៍សោកសៅ ក្រៀមក្រំ ពិបាកចិត្ត នៅពេលដែលបាត់បង់របស់ជាទីស្រលាញ់ សមាជិកគ្រួសារ ឬ បញ្ហាណាមួយក្នុងជីវិតរស់នៅ ដែលតម្រូវឱ្យពួកគាត់ត្រូវតែជួបនឹងការតទល់ជាមួយស្ថានភាពទាំងនោះ។ ហើយបុគ្គលដែលមានជំងឺផ្លូវចិត្តគឺមិនមែនបណ្តាលមកពីការទន់ជ្រាយ ឬយ៉ាងណានោះទេក៏ប៉ុន្តែកត្តាដែលធ្វើឱ្យបុគ្គលណាម្នាក់មានជំងឺផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត នោះគឺបណ្តាលមកពីកត្តារួមគ្នា ៣ យ៉ាង :

  1. កត្តា ជីវសាស្រ្ត ( បំរែបំរួលរចនាសម្ព័ននៃសារធាតុគីមីសាស្រ្តក្នុងប្រព័ន្ធខួរក្បាល បំរែបំរួលរហ័សអរម៉ូន)
  2. កត្តាចិត្តសាស្រ្ត ដែលសំដៅលើសម្មត្ថភាពនៃការដោះស្រាយបញ្ហារបស់បុគ្គលម្នាក់ៗ រួមមានបទពិសោធន៍ជីវិត ចំណេះដឹង ឬការយល់ដឹងអំពីសុខភាពផ្លូវចិត្ត , សុខភាពរាងកាយ
  3. កត្តាសង្គមសាស្រ្ត គឺសំដៅបរិស្ថានដែលយើងរស់នៅ មាមដូចជា សង្គមគ្រួសារ ,សង្គមការងារ ,សាលារៀន , ការប្រើប្រាស់បណ្ណាញសង្គម ជាដើម ។

-      ចំនែកកត្តាបន្ទាប់បន្សំរួមមាន  ការញ៉ាំស្រា ជាប្រចាំ ឬប្រើដើម្បីអោយសប្បាយ បំបាត់ទុក , ការប្រើសារធាតុញៀន នឹងជំងឺប្រចាំកាយ មួយចំនួនដែលរ៉ាំរ៉ៃ ។

មូលហេតុទាំងបីនេះហើយ ដែលអាចអោយគាត់កើតជំងឺផ្លូវចិត្ត។ ជាដំណោះស្រាយដើម្បីទប់ស្កាត់នៃការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺ៖

- ធ្វើលំហាត់ប្រាណជាប្រចាំ ឬហាត់យូហ្គា និងសម្រាកកាយនិងចិត្តតាមធម្មជាតិ

- ការធ្វើរបបអាហារឲ្យមានតុល្យភាពមានបន្ថែមស្រស់ៗ បន្លែឈើ និងត្រី

-រៀបចំបន្ទប់គេងឱ្យបានល្អ និងព្យាយាមគេងឱ្យទៀងម៉ោង

- កុំញុំាគ្រឿងស្រវឹង ឬគ្រឿងញៀន

-ជជែកកម្សាន្ត ឬបង្កើតបរិយាកាសសប្បាយៗជាមួយមនុស្សជុំវិញ៕

- ស្វែងរកវេជ្ជបណ្ឌិត ឬអ្នកចិត្តសាស្រ្ត ដើម្បីផ្តល់ការប្រឹក្សា

-ការព្យាបាលដោយការនិយាយ ការណែនាំ

-ប្រើឱសថដោយវេជ្ជបណ្ឌិតឯកទេស។

លោកស្រីបានផ្តល់នូវសារដ៏មានសារៈសំខាន់មួយផងដែរ ទៅកាន់ប្រជាជនទាំងអស់គ្នា សូមមេត្តាយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវចិត្តអោយបានល្អប្រសើរ ព្រោះពិការភាពផ្លូវចិត្តក៏ជាកត្តាគ្រោះថ្នាក់មួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទាំងមូល ។ ត្រូវចាំថា សុខភាពផ្លូវចិត្ត និងសុខរាងកាយល្អបរិបូរណ៍ ទើបយើងអាចទទួលបានភាពពេញលេញនៃជីវិត និងរីកចម្រើនទៅបាន៕

អត្ថបទដោយ៖ ទ្រ សុភាព

Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3168

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
94 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
191 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
451 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
159 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia