ពេលអ្នកអស់កម្លាំង រាងកាយរបស់អ្នកចាប់ផ្តើមងងុយគេង ដើម្បីយកកម្លាំងឡើងវិញ។ ប៉ុន្តែពេលខួរក្បាលរបស់អ្នកប៉ះនឹងខ្នើយភ្លាម មានមនុស្សមួយចំនួនធ្វើឱ្យខួរក្បាលរបស់គេចាប់គិតបារម្ភច្រើនរហូតគេងមិនលក់ ថែមទាំងចិត្តមិនស្ងប់សោះ។ អ្នកកុំបារម្ភពីរឿងគេងអត់លក់នេះ តាមអ្នកជំនាញនិយាយថា មានបច្ចេកទេស ១នេះ ជួយបន្ធូរអារម្មណ៍ដើម្បីរំងាប់ចិត្តឈប់ស្មុគស្មាញមុនអ្នកចូលគេង។
មានវិធីសាស្រ្តជាច្រើន តែក្នុងចំណោមវិធីសាស្រ្តមានឥទ្ធិពលជួយឱ្យអារម្មណ៍ស្ងប់មុនចូលគេងនោះ តាមលោកស្រី Rebecca Robbins ជាគ្រូបង្រៀនផ្នែកថ្នាំងងុយគេងសម្រាប់សាលាវេជ្ជសាស្ត្រ Harvard បានលើកឡើងថា ការដកដង្ហើមជ្រៅៗ ចេញចូលប្រហែល ២ទៅ៣នាទី ជាវិធីសាស្ត្រគាំទ្រដោយវិទ្យាសាស្រ្តធ្វើឱ្យរាងកាយ និងចិត្តស្ងប់ មុនចូលគេង។ ការផ្តោតអារម្មណ៍លើដង្ហើមដោយដឹងខ្លួនយកសតិដកដង្ហើមមួយៗ អាចជួយឱ្យញែកខ្លួនអ្នកចេញពីគំនិតដ៏គួរឱ្យភ័យខ្លាច និងការគិតច្រើន ឱ្យគិតមួយ ហើយខួរក្បាលចាប់ផ្តើមកាន់តែស្ងប់ទៅៗ ។ នេះជាបច្ចេកទេសដកដង្ហើមឱ្យជ្រៅមួយៗ ដែលអ្នកអាចសាកល្បងបាន ហើយឃើញលទ្ធផលដោយខ្លួនឯង។ ការធ្វើបែបនេះ ដើម្បីបណ្តេញការព្រួយបារម្ភ និងការថប់បារម្ភចេញមកខាងក្រៅ”។
តាមសារព័ត៌មានអន្តរជាតិ CNN បានចុះផ្សាយថា ការដកដង្ហើមតាមរន្ធច្រមុះមួយៗ ត្រូវបានគេស្គាល់ថា ជាការដកដង្ហើមចេញពីពោះ ដើម្បីបន្ធូរបន្ថយសាច់ដុំផ្នែកសំខាន់នៃការដកដង្ហើមឱ្យស្រួលខ្លួន និងប្រព័ន្ធខួរក្បាលផងដែរ។ ការចាប់ផ្តើមដោយដកដង្ហើមវែងៗ តាមច្រមុះរបស់អ្នករហូតដល់ចំនួន៦ដងដោយយឺតៗ ធ្វើឱ្យអ្នកអាចមានអារម្មណ៍ថាក្រពះរបស់អ្នកពោរពេញដោយខ្យល់ និងលំហូរឈាមរត់ស្រួលទៅកាន់ខួរក្បាល ហើយមានខ្យល់ល្អប្រព័ន្ធខួរក្បាលទៀត។ តាមលោក Dana Santas ជាអ្នកជំនាញខាងការគេងបានបញ្ជាក់បន្ថែមទៀតថា ពេលអ្នកធ្វើតាមដង្ហើមច្រើនដង នាំឱ្យគំនិតអ្នកកាន់តែស្ងប់មុនចូលគេងមិនខានឡើយ។ របៀបដកដង្ហើមនេះ អ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងទេ គ្រាន់តែធ្វើទៅតាមដំណើរដង្ហើមធម្មតាបានហើយដោយគ្មានសំឡេងរំខានអ្វីទេ ខណៈពេលដែលការដកដង្ហើមប្រៀបដូចជាបុរសសុភាពរាបសារ ដើម្បីចិត្តអ្នកធូរស្រាលបញ្ហាចេញក្នុងចិត្ត។
ដោយសារតែសព្វថ្ងៃនេះ មនុស្សវក់វីនឹងទូរស័ព្ទច្រើនពេក ធ្វើឱ្យការគេង ក៏មានបញ្ហាការគេងដែរ។ ចូរអ្នកគួរតែជៀសវាងជាមួយអេក្រង់ទូរស័ព្ទ មុនពេលចូលគេង។ នេះរួមបញ្ចូលទាំងទូរសព្ទ ទូរទស្សន៍ ថេប្លេត ឬអេក្រង់កុំព្យូទ័រយួរដៃរបស់អ្នក។ តាមវេជ្ជបណ្ឌិត Megan Soliman ជាគ្រូពេទ្យផ្នែកខួរក្បាល និងជាក្រុមប្រឹក្សាភិបាលនៅរដ្ឋ Virginia មានប្រសាសន៍ថា "ការជៀសវាងការប៉ះពាល់ពន្លឺពណ៌ខៀវ(ទូរស័ព្ទដៃ)យ៉ាងហោចណាស់ ២ម៉ោងមុនពេលចូលគេង គឺធ្វើឱ្យការគេងរបស់អ្នកកាន់តែប្រសើរឡើងជានិច្ច៕
អត្ថបទដោយ៖ ទ្រ សុភាព


