អាហារ
ភេសជ្ជៈ៤ផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ បើញ៉ាំច្រើនលើសកម្រិតអាចបំផ្លាញគ្រាប់ឈាមក្រហម
Mourn Kunthea
July 16 2024
1.9 K views

យោងតាមសមាគមអាហារ(HFMA)​សហរដ្ឋអាមេរិកបានព្រមានថា បច្ចុប្បន្នមនុស្សប្រុសស្រីដែលមានវ័យចាប់ពី១១ឆ្នាំដល់២៥ឆ្នាំប្រមាណជា៤០%កំពុងតែជួបប្រទះជាមួយបញ្ហាខ្វះជាតិដែក ខ្វះគ្រាប់ឈាមក្រហមទាំងវ័យនៅក្មេង។ គេបានរកឃើញកត្តាបង្កធំបំផុតដែលធ្វើឱ្យក្រុមមនុស្សវ័យក្មេងប្រឈមមុខជាមួយការខ្វះគ្រាប់ឈាមក្រហម គឺដោយសារការប្រើប្រាស់ភេសជ្ជៈផ្ទុកជាតិកាហ្វេអ៊ីនប្រចាំថ្ងៃច្រើនលើសកម្រិត។

ភេសជ្ជៈ៤ក្រុមពេញនិយម ដែលត្រូវបានគេរកឃើញថាផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់បំផុតមានដូចជា៖

១. កាហ្វេ៖ កាហ្វេគឺជាភេសជ្ជមួយប្រភេទដែលផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ អ្នកជំនាញបានប្រាប់ថាមនុស្សពេញវ័យគឺគេកំណត់ឱ្យផឹកកាហ្វេត្រឹមតែ៤ពែង(ផ្ទុកជាតិកាហ្វេអ៊ីន៤០០mg) ក្នុងមួយថ្ងៃគឺមានសុវត្ថិភាពចំពោះសុខភាព។ ប៉ុន្តែករណីផឹកលើសពី៤ពែង គឺប្រឈមមុខនឹងការលើសជាតិកាហ្វេអ៊ីនក្នុងខ្លួនបំផ្លាញគ្រាប់ឈាមក្រហមមិនខាន។

២. តែបៃតង៖ តែបៃតងជាប្រភេទតែដែលផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ទៅតាមប្រភេទស្លឹកតែដែលគេបេះ។ ស្លឹកតែចាស់ផ្ទុកជាតិកាហ្វេអ៊ីនតិចជាងស្លឹកតែខ្ចី ប្រសិនបើអ្នកផឹកប៉ះចំតែបៃតងដែលផលិតចេញមកពីស្លឹកតែខ្ចីគឺវាផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់។ តែបៃតងគឺគេណែនាំឱ្យផឹកក្នុងបរិមាណត្រឹមតែ២ពែងប៉ុណ្ណោះក្នុង១ថ្ងៃ។

៣. ភេសជ្ជៈប៉ូវកម្លាំង៖ ភេសជ្ជៈប៉ូវកម្លាំងមានច្រើនប្រភេទខុសគ្នាដែលដាក់លក់នៅលើទីផ្សារ។ ប៉ុន្តែជាទូទៅភេសជ្ជៈប៉ូវកម្លាំងទាំងអស់មានផ្ទុកជាយកាបូប និងជាតិកាហ្វេអ៊ីនខ្ពស់គឺចាប់ពី៥០ទៅ៥០៥មីលីក្រាមក្នុង១កំប៉ុង។ អ្នកជំនាញណែនាំមិនឱ្យផឹកភេសជ្ជៈប៉ូវកម្លាំងលើសពី៥កំប៉ុងឡើយក្នុង១សប្តាហ៍ ប្រសិនបើផឹកលើសនេះវានឹងទៅបំផ្លាញកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់អ្នកបន្តិចម្តងៗ រហូតដល់ខ្វះ។

៤. ភេសជ្ជៈជាតិហ្គាស៖ ភេសជ្ជៈផ្ទុកជាតិហ្គាសដែលមនុស្សគ្រប់គ្នានិយមផឹកបំផុតដូចជា កូកាកូឡា Pepsi ទឹកសូដា... និងភេសជ្ជៈកំប៉ុងមួយចំនួនទៀតក្រៅពីផ្ទុកជាតិហ្គាសហើយ គឺមានផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ថែមទៀតដែលគ្រោះថ្នាក់បំផ្លាញគ្រាប់ឈាមក្រហមបើផឹកលើសចំនួន។ ភេសជ្ជៈទាំងអស់នេះគឺគេណែនាំឱ្យផឹកតិចជាង៤កំប៉ុងក្នុង១សប្តាហ៍។ បើផឹកលើសចំនួននេះគឺងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗដូចជា លើសជាតិស្ករ លើសសម្ពាធឈាម ខ្វះគ្រាប់ឈាមក្រហម...។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
23 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
54 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia