ព័ត៌មាន
មុខរបរថ្មី! កំពូលកីឡាបាល់ទាត់ Cristiano Ronaldo វិនិយោគបើកក្រុមហ៊ុនលក់ទឹកសុទ្ធ

កាន់តែជោគជ័យខ្លាំងទាំងលើវិស័យបាត់ទាត់និងវិស័យជំនួញ ថ្មីៗនេះកំពូលកីឡាករបាល់ទាល់ Cristiano Ronaldo បានបង្ហាញអាជីវកម្មថ្មីស្រឡាងដោយវិនិយោគបើកក្រុមហ៊ុនផលិតទឹកស៊ុកម៉ាក Ursu9 នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ យោងតាមការបងស្រាយនៅលើផេកផ្លូវការ Cristiano Ronaldo បាននិយាយថា “ថ្ងៃនេះ ខ្ញុំកំពុងធ្វើឱ្យសុបិនមួយជីវិតរបស់ខ្ញុំក្លាយជាការពិត ការវិនិយោគថ្មីនេះនឹងនាំមកនូវភាពជោគជ័យ និងសុខភាពសម្រាប់ខ្ញុំ”។ ទឹកសុទ្ធ Ursu9 គឺជាប្រភេទទឹកអាល់កាឡាំង ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយដល់សុខភាព ជាពិសេសគឺអ្នកលេងកីឡា។

គូសបញ្ជាក់ផងដែរថា Cristiano Ronaldo មិនត្រឹមតែជាស្តេចបាល់ទាល់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេស្គាល់ជាម្ចាស់ជំនួយពាន់លានជាច្រើនកន្លែងដូចជា ក្រុមហ៊ុនសម្លៀកបំពាក់និងទឹកអប់ សណ្ឋាគារ Pestana CR7 ភោជនីយដ្ឋាន CR7 Corner Bar & Bistro មជ្ឈមណ្ឌលហាត់ប្រាណ ក្រុមហ៊ុនជួលយន្តហោះឯកជន និងគ្លីនិកសក់ Insparya ដែលសុទ្ធសឹងតែ​ ធ្វើការសហការរកស៊ីជាមួយក្រុមហ៊ុនល្បីៗ មានជំនាញច្បាស់លាស់ ក្នុងការធ្វើជំនួញនិងចាប់ដៃគូរកស៊ី៕

Pode ser uma imagem de 1 pessoa

May be an image of body of water and text

TCR. on Twitter: "Cristiano Ronaldo with his new water brand "Ursu". 🐐  https://t.co/hwkiyjlFEe" / Twitter

May be an image of 1 person and body of water

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia