ជំងឺសរសៃឈាមបេះដូង Coronary artery disease (CAD) គឺជាប្រភេទជំងឺបេះដូង បណ្តាលមកពីសរសៃឈាមបេះដូងមានបញ្ហារួមតូច ដោយសារតែកំណកខ្លាញ់កកកុញប្រមូលផ្តុំនូវជុំវិញជញ្ជាំងសរសៃឈាម ជាហេតុនាំឱ្យបរិមាណឈាម និងអុកស៊ីសែន ដែលត្រូវរត់ទៅចិញ្ចឹមបេះដូងថយចុះ។ បញ្ហានេះផងដែរ ប្រសិនណាបើអ្នកជំងឺបន្តទុកមិនព្រមទទួលការព្យាបាលត្រឹមត្រូវ អាចនឹងប្រឈមមុខជាមួយនឹងជំងឺស្ទះសរសៃឈាមបេះដូងបានយ៉ាងឆាប់រហ័ស។
ជំងឺសរសៃឈាមបេះដូង Coronary artery disease (CAD) ត្រូវបានគេសង្កេតឃើញថា ភាគច្រើនកើតមានទៅលើមនុស្សវ័យចំណាស់, អ្នកជំងឺលើសសម្ពាធឈាម, អ្នកទឹកនោមផ្អែម, អ្នកមានបញ្ហាធាត់លើសទម្ងន់, អ្នកមានប្រវត្តិគ្រួសារកើតរោគបេះដូង និងក្រុមមនុស្សដែលមិនសូវមានសកម្មភាព មិនធ្វើលំហាត់ ស្ត្រេសប្រចាំថ្ងៃ ញុំារបបអាហារផ្អែមប្រៃ...ជាដើមផងដែរ។
ផ្អែកទៅតាមការចែករំលែករបស់វេជ្ជបណ្ឌិត សារ៉ាន់ភុង ភិបាលយ៉ាត ឯកទេសព្យាបាលជំងឺបេះដូង និងវះកាត់បេះដូង ប្រចាំការនៅមន្ទីរពេទ្យ Vimut ក្នុងប្រទេសថៃបានលើកឱ្យដឹងថា អ្នកជំងឺគួរតែប្រញាប់មកមន្ទីរពេទ្យដើម្បីពិនិត្យ ប្រសិនណាបើមានការសង្ស័យជាមួយនឹងរោគសញ្ញាមួយចំនួនរួមមាន៖
-ចុកក្នុងទ្រូងខ្លាំងខុសពីធម្មតាមានអារម្មណ៍ដូចជាមានសម្ពាធ តឹងណែន ឬដូចគេច្របាច់នៅក្នុងទ្រូង
-ថប់ៗដង្ហើម ដង្ហើមខ្លី គួបផ្សំនឹងអាការញ័រទ្រូង បែកញើស
-ឈឺចុករោយស្មា ដៃ ក ខ្នង និងថ្កាម
-ជួនកាលមានអាការដូចអ្នកកើតរោគក្រពះ ដូចជា ចុកចុងដង្ហើម រកក្អួត ឈឺក្បាល វិលមុខ អស់កម្លាំងល្ហិតល្ហៃ...ជាដើម។
ហេតុនេះ ប្រសិនជាបងប្អូន អ៊ុំ ពូមីង មានរោគសញ្ញាណាមួយគួរឱ្យសង្ស័យដូចដែលបានរៀបរាប់ខាងលើ គួរណាស់តែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសបេះដូង ដើម្បីទទួលការប្រឹក្សា និងធ្វើរោគវិនិច្ឆ័យកំណត់អត្តសញ្ញាណជំងឺឱ្យច្បាស់លាស់ ព្យាបាលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យស្ថានភាពជំងឺវិវត្តកាន់តែធ្ងន់ធ្ងរចូលដល់ជំងឺស្ទះសរសៃឈាមបេះដូង។
មានគោលបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែចង់ប្រឹក្សាជាមួយនឹងអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន អាចទំនាក់ទំនងណាត់ប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជនជាតិថៃពីចម្ងាយបានតាមរយៈទីស្នាក់ការមន្ទីរពេទ្យ វិមុត ដែលមានទីតាំងនៅ TK ទួលគោល រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចសួរនាំបានរយៈផេក Vimut Hospital-Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +66 9 8439 3866/ 016 427 789៕