អាហារ
ចង់ស្អាត ញុំាតែកូឡាជេនពីធម្មជាតិ៥មុខនេះ បានស្បែកស្អាត សាច់ម៉ត់ ភ្លឺរលោងទៅណាមិនអស់
Thida Pet
February 4 2024
5.2 K views

ចង់ស្អាត ញុំាតែកូឡាជេនពីធម្មជាតិ៥មុខនេះ បានស្បែកស្អាត សាច់ម៉ត់ ភ្លឺរលោងទៅណាមិនអស់

កូឡាជេន គឺប្រូតេអ៊ីនដែលសំខាន់បំផុតសម្រាប់ស្បែក ជួយឱ្យស្បែកតឹង ស្បែកភ្លឺថ្លា មិនជ្រីវជ្រួញឡើងមក។ ប្រូតេអ៊ីនមានក្នុងសន្លាក់ ឆ្អឹង ឈាម សាច់ដុំផងដែរ។ ក៏ប៉ុន្ដែនៅពេលរាងកាយរបស់មនុស្សកាន់តែចាស់ទៅ ការផលិតកូឡាជេនរបស់រាងកាយ ចាប់ផ្ដើមថយចុះ ជាហេតុធ្វើឱ្យស្បែករបស់មនុស្សយើងក៏ចាប់ផ្ដើម លែងស្អាត លែងភ្លឺថ្លា ប្រែជាស្រអាប់ជ្រីវជ្រួញដូចគ្រប់គ្នាឃើញរូបរាង នឹងស្បែករបស់មនុស្សចាស់អ៊ីចឹង។

ខាងក្រោមនេះគឺជាកូឡាជេនចេញពីធម្មជាតិ តាមរយៈអាហារដែលអ្នកអាចញុំាបានជាប្រចាំថ្ងៃ ថែមទាំងមានប្រយោជន៍យ៉ាងច្រើនជួយដល់សម្រស់និងសុខភាពរបស់អ្នក ដោយមិនចាំបាច់ទៅរកកូឡាជេននៅឯណាឆ្ងាយនោះទេ។

-ការញុំាត្រីទាំងស្បែក៖ មនុស្សភាគច្រើនពេលញុំាត្រី ពួកគេយកស្បែកត្រីចេញ​ ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា មួយតួខ្លួនរបស់ត្រីសុទ្ធតែជាកន្លែងដែលសម្បូរអាមីណូអាស៊ីត ដែលជួយជំរុញដល់ការផលិតខូឡាជែន។ ជាពិសេស ការញុំាត្រីសាល់ម៉ុន ក៏ប៉ុន្តែដោយសាត្រីសាល់ម៉ុនមានតម្លៃរាងថ្លៃបន្តិច ដូច្នេះលោកអ្នកអាចញុំាត្រីដែលសម្បូរក្នុងស្រុកខ្មែរបានដូចគ្នា ដូចជាត្រីរ៉ស់ ត្រីដៀប និងប្រភេទកូនត្រីផ្សេងៗទៀត។

-វីតាមីន C៖ វីតាមីន C អាចជួយការពារការរលាក បង្កើនកូឡាជែន បង្កើនភាពយឺតនៃស្បែក និងការពារការខះជាតិទឹក។ អ្នក​ដែល​មាន​កង្វះ​វីតាមីន C អាច​ជួប​ប្រទះ​នឹង​ការ​ព្យាបាល​មុខ​របួស​យូរជាសះស្បើយ។ វីតាមីន C ច្រើនមាននៅក្នុងបន្លែផ្លែឈើដូចគ្នា ដូចជាម្នាស់ ចេក ត្របែក ក្រូច ឳឡឹក និងបន្លែផ្សេងៗទៀត...។

-វិធីប្រើផ្លែចេកប្រឆាំងភាពចាស់៖ សារធាតុចិញ្ចឹមក្នុងផ្លែចេកជួយប្រឆាំងភាពជ្រីវជ្រួញ និងរក្សាស្បែកក្មេងជាងវ័យ។ កិនផ្លែបឺរ១ចំហៀង និងចេកមួយផ្លែចូលគ្នា រួចលាបលើមុខ លើស្បែកខ្លួន ទុកវានៅលើស្បែករបស់អ្នករយៈពេល ២០ នាទីហើយលាងទឹកចេញ ។ ស្បែករបស់អ្នកនឹងប្រែជាទន់ និងក្មេងជាងវ័យ។ វីតាមីន E ក្នុងផ្លែប័រ ផ្សំជាមួយសារធាតុចិញ្ចឹមក្នុងផ្លែចេក ប្រឆាំងរ៉ាឌីកាល់សេរី និងជួសជុលការខូចខាត។

-ផឹកទឹក៖ ទឹកជាផ្នែកសំខាន់និងចាំបាច់បំផុតក្នុងការបំពេញជាតិទឹកក្នុងស្បែកឱ្យបានគ្រប់គ្រាន់។ កាលណាស្បែករបស់មនុស្សម្នាក់មានជាតិទឹកគ្រប់គ្រាន់ គឺវាជួយពន្យាភាពជ្រីវជ្រួញបានយ៉ាងល្អ។ វេជ្ជបណ្ឌិត Anna បានណែនាំថា កការផឹកទឹកដែលត្រឹមត្រូវគឺជាការផឹកទឹកទៅតាមគីឡូជាក់ស្តែង មិនមែនឃើញគេធាត់ គេគីឡូធ្ងន់ជាងផឹកទឹកច្រើន ហើយយើងគីឡូស្រាលទៅផឹកច្រើនតាមគេនោះទេ។ ជាមធ្យមគ្រប់រាងកាមនុស្សទាំងអស់គឺត្រូវការជាតិទឹក២លីត្រក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនជាចង់ផឹកឱ្យត្រូវតាមក្បួនពេទ្យតែម្តងគឺផឹកតាមគីឡូ។ ឧទាហរណ៍៖ អ្នកមានគីឡូ ៦០គីឡូ យកទៅចែកជាមួយ៣០ ឃើញបរិមាណទឹកដែលអ្នកត្រូវផឹក២លីត្រ។

​-វីតាមីនE៖ វេជ្ជបណ្ឌិត បូរល័ក្ខណ បានប្រាប់ថា វីតាមីនE គឺជាប្រតេសវីតាមីនដែលស្បែកត្រូវការបំផុត វីតាមីន E មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មមានមុខងារចម្បងក្នុងការថែរក្សាស្បែកគឺការពារប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ មនុស្សពេញវ័យត្រូវការញ៉ាំវីតាមីន E ១ថ្ងៃ១គ្រាប់ព្រឹកឬល្ងាចក្រោយញ៉ាំអាហារ៕

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ជំងឺFebruary 23 2025
អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia