សម្រស់
មិនសរសើរមិនបាន! យីហោយក្ស Revlonឈរជើង២៣ឆ្នាំក្នុងទឹកដីកម្ពុជា ព្រោះស្នៀត១នេះ
Sitha Tek
April 11 2023
452 views

 មនុស្សមិនតិចនាក់ទេដែលបានស្គាល់យីហោយក្សRevlon អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ បើទោះជាមានយីហោគ្រឿងសម្អាងជាច្រើនលេចមុខមកក្រោយក៏ដោយ តែRevlonតែបន្តទៅមុខឈរជើងលើទីផ្សារកម្ពុជា ជាហេតុធ្វើឱ្យគេឆ្ងល់ថា តើក្រុមហ៊ុនគ្រឿងសម្អាងនេះ អាចរក្សាអតិថិជនបានដោយសារអ្វី?

ថ្មីៗនេះ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនRevlonបានធ្វើការសម្ពោធទីតាំងថ្មី នៅផ្សារទំនើបសូរិយា ដែលធ្វើការផ្លាស់ប្ដូរពីជាន់លើមកកាន់ជាន់ផ្ទាល់ដី ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការជាវផលិតផលរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនៃការ កាត់ខ្សែរបូរបញ្ជរថ្មីរបស់ខ្លួន លោកស្រី ចាន់ ភារី ដែលជាអគ្គនាយិការក្រុមហ៊ុនគ្រឿងសម្អាងRevlon បានមានប្រសាសន៍មួយចំនួនពាក់ព័ន្ធនឹងប្រវត្តិរបស់យីហោមួយនេះថា​ ប្រេនមួយនេះគឺ បានឈរជើងនៅលើទឹកដីកម្ពុជាប្រមាណ២៣ឆ្នាំមកហើយ។ លោកស្រីបន្តថា មុននឹងចាប់ផ្ដើមនាំចូលម៉ាកគ្រឿងសម្អាងនេះមកកាន់ស្រុកខ្មែរ គឺលោកស្រីបានធ្វើការប្រើដោយខ្លួនឯងអស់រយៈពេលជិត៣ឆ្នាំ ដោយសារឃើញពីគុណភាពដ៏ល្អប្រណិតនៃផលិតផលនេះ ទើបលោកស្រីសម្រេចចិត្តនាំចូលយីហោមួយនេះមកផ្ដល់ជូនសុភាពនារីនៅកម្ពុជា ជាមួយនឹងម៉ាកគ្រឿងសម្អាតដែលផ្ដល់ភាពជឿជាក់ ទំនុកចិត្តជូននារីគ្រប់គ្នា។

CEO Revlonបង្ហើបថា មូលហេតុធំមួយដែលធ្វើឱ្យយីហោខ្លួនអាចឈរជើងជាប់លើទឹកដីកម្ពុជាបានយូរបែបនេះ​គឺ លោកស្រីផ្ដោតធំបំផុតទៅលើគុណភាពនៃផលិតផល ពីព្រោះបើផលិតផលគ្មានគុណភាព គឺមិនអាចឆក់បេះដូងអ្នកប្រើប្រាស់ឱ្យមកជឿជាក់និងបន្តប្រើប្រាស់បានយូរអង្វែងនោះទេ។ ហើយនេះ គឺជាក្ដីស្រមៃធំមួយដែលលោកស្រី ចង់ឃើញមិត្តសុភាពនារីនៅកម្ពុជាទទួលបានភាពស្រស់ស្អាត ភាពជឿជាក់ ទំនុកចិត្ត ជាពិសេសគឺ បានប្រើប្រាស់ផលិតផលដែលមានគុណភាពពិតប្រាកដ។ ក្រៅពីគុណភាពនៃផលិតផល Revlonតែងតែចែករំលែកចំណេះដឹងផ្សេងៗទៅកាន់អតិថិជន តាមរយៈការបង្កើតកម្មវិធីបង្រៀនពីរបៀបផាត់មុខ (Revlon Face2Face) ដែលជាកម្មវិធីបង្រៀនមិត្តនារីឱ្យយល់ដឹងពីការតុបតែងសម្រស់ ក្នុងគោលបំណងជួយលើកកម្ពស់សម្រស់ស្ត្រីឱ្យកាន់តែមានភាពជឿជាក់និងស្រស់ស្អាត។

ជាចុងក្រោយ លោកស្រី ចាន់ ភារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនគ្រប់ស្រទាប់វណ្ណៈដែលបានជឿជាក់លើគុណភាពរបស់យីហោRevlonតាំងពីដើមរហូតមកដល់ឥឡូវ និងសូមបន្តការគាំទ្របន្តទៀត ឆ្លៀតក្នុងពេលនេះ លោកស្រី សូមគោរពជូនពរអតិថិជនរបស់ទាំងចាស់ទាំងថ្មី មានសុខភាពល្អ សម្រស់កាន់តែស្អាត រាសីឡើងគ្រប់ៗគ្នា៕

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.1 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
349 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
333 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
413 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
640 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.4 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
8.6 K views

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
7.9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia