ជំងឺ
កត្តាចម្បង៥ ធ្វើឱ្យស្ត្រីវ័យចាប់ពី២០ឆ្នាំងាយកើតដំបៅក្នុងមាត់ញឹកញាប់ និងត្រូវអនុវត្តន៍វិធីបង្ការភ្លាមៗ
Pheakdey Pao
August 29 2022
413 views

បញ្ហាពងបែក ឬដំបៅរលាកក្នុងមាត់ គឺជាដំបៅរាក់តូចៗកើតនៅលើអណ្តាត អញ្ចាញធ្មេញ សាច់ថ្ពាល់ខាងក្នុង បបូរមាត់ខាងក្នុង ឬក្រោមអណ្តាត។ ជាទូទៅដំបៅនេះមានទម្រង់​ពណ៌​ស លឿង ​ឬ​ក្រហម ទំហំ តិចជាង១មីលីម៉ែត្រ) ប៉ុន្តែអាចកើនឡើងដល់ ១/២អ៊ីញ ទៅ ១អ៊ីញនៅក្នុងអង្កត់ផ្ចិត។ ចំពោះបញ្ហានៃដំបៅក្នុងមាត់អាចបង្កឱ្យអ្នកជំងឺឈឺចាប់ខ្លាំងនៅក្នុងតំបន់ដែលបានកើត ពិបាកក្នុងការញុំាអាហារ ឬអាចបណ្ដាលឱ្យក្តៅខ្លួនឡើងកូនកណ្តុរនៅក...ជាដើម។

តួយ៉ាង ផ្អែកទៅតាមប្រភព clevelandclinic បានពន្យល់ឱ្យដឹងថា ចំពោះប្រភេទដំបៅដែលកើតមាននេះ ភាគច្រើនគឺកើតមានឡើងលើមនុស្សវ័យជំទង់ និងមនុស្សក្នុងវ័យ ២០ឆ្នាំ ដោយស្ត្រីមានអត្រាប្រឈមនឹងការងាយកើតជាងបុរស ប្រសិនបើផ្អែកទៅលើការផ្លាស់ប្តូរអ័រម៉ូន។ ដំបៅដែលកើតមាននេះដែរ អ្នកជំនាញពុំទាន់រកឃើញមូលហេតុជាក់លាក់ណាមួយមកបង្ហាញនូវឡើងទេ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌដំបៅមួយចំនួនធំ អ្នកជំនាញវេជ្ជសាស្ត្រក៏បានរកឃើញកត្តាគួបផ្សំចម្បងៗ៥ ដែលបង្កឱ្យងាយកើតដំបៅក្នុងមាត់ញឹកញាប់៖

១. ភាពតានតឹងខ្លាំង

២. របួសខាងក្នុងមាត់ មកពីការទំពាអាហារខាំចំផ្នែកណាមួយនៅក្នុងមាត់បណ្ដាលឱ្យក្លាយជាដំបៅ

៣. ញុំាអាហារដែលមានជាតិអាស៊ីត ដូចជាផ្លែក្រូច ភេសជ្ជៈមានជាតិហ្គាស ស្រា...ជាដើម

៤. ប្រើថ្នាំប្រឆាំងនឹងការរលាកញឹកញាប់

៥. ប្រើប្រាស់ឧបករណ៍សម្អាតមាត់មិនល្អដូចជា ច្រាសដុសធ្មេញ ទឹកខ្ពុរមាត់ ថ្នាំដុសធ្មេញ...។

ដោយឡែក ក្នុងករណីខ្លះបញ្ហាដំបៅមាត់នេះ អាចផ្សារភ្ជាប់ទាក់ទងនឹងបញ្ហាសុខភាពមួយចំនួនរួមមាន៖ អ្នកជំងឺលុយពីស ជំងឺអេដស៍ ជំងឺរលាកពោះវៀនធំ កង្វះសារជាតិចិញ្ចឹមដូច វីតាមីនB12 ស័ង្កសី អាស៊ីតហ្វូលិក ឬជាតិដែក...ជាដើម។

ចំពោះដំណោះស្រាយព្យាបាលរោគបំបៅកម្រិតស្រាល គឺអាចធ្វើនៅផ្ទះដោយខ្លួនឯងបានដោយគ្រាន់តែអនុវត្តន៍វិធីសាស្ត្រជាប្រចាំមួយចំនួនដូចជា៖

-ខ្ពុរមាត់ជាមួយនឹងទឹកអំបិលឱ្យបានញឹកញាប់

-ប្រើថ្នាំដែលបានណែនាំពីវេជ្ជសាស្ត្រឱ្យបានត្រឹម

-ចៀសវាងអាហារ ដែលមានជាតិអាស៊ីត ឬហឹរ ដែលអាចបណ្តាលឱ្យរលាក និងឈឺចាប់ថែមទៀត

-លាបទឹកកកលើដំបៅ ដោយអនុញ្ញាតឱ្យទឹកកករលាយបន្តិចម្តងៗលើដំបៅ ដើម្បីជួយកាត់បន្ថយភាពឈឺចាប់នៅពេលដែលវាស្ពឹក

-ដុសធ្មេញថ្នមៗ ដោយច្រាសប្រភេទទន់ស្តើង និងថ្នាំដុសធ្មេញដែលគ្មានសារធាតុពពុះ

-ផឹកទឹកឱ្យបានច្រើន និងញុំាអាហារដែលសម្បូរទៅដោយសារធាតុវីតាមីន B12 ស័ង្កសី និងជាតិដែកឱ្យបានគ្រប់គ្រាន់។

គូសបញ្ជាក់បន្ថែមផងដែរថា បញ្ហាដំបៅមាត់នេះ វានឹងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល២សប្តាហ៍ បើទោះបីជាពុំទទួលការព្យាបាលអ្វីក៏ដោយ ក៏ប៉ុន្តែក្នុងអំឡុងពេលដែលវាកើតនេះ នឹងបង្កជាបញ្ហាឈឺចាប់អ្នកជំងឺពិបាក ជាពិសេសក្នុងការទទួលទានអាហារ៕

ប្រភពបន្ថែម៖ mayoclinic

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia