អត្ថបទ PR
មិនចង់ចំណាយថវិកាខុស មុននាំកូនចូលរៀន មាតាបិតាត្រូវដឹងក្បួនរើសសាលាជាមុនសិន
Senghong Kong
February 1 2023
3.6 K views

អាណាព្យាបាល មាតាបិតាទាំងអស់តែងចង់ឱ្យកូនៗរបស់ខ្លួន ក្លាយជាក្មេងដែលមានភាពវៃឆ្លាត រឹងមាំនិងក្លាយជាទំពាំងស្នងឫស្សីល្អក្នុងសង្គមជាតិ។ ក្រៅតែពីគ្រូទី១ក្នុងជីវិត ដែលជាមាតាបិតា ក្មេងៗទាំងអស់ត្រូវការការអប់រំបន្ថែមពីសាលា ដែលហៅថាជាគ្រូទី២ ដើម្បីក្រេបយកចំណេះដឹងទៅសាងអនាគតរបស់ពួកគេ។ សាលារៀន ប្រៀបដូចជាចង្កូតដ៏សំខាន់មួយ ដែលជួយតម្រង់ទិស បញ្ចាំងភ្លើងត្រួសត្រាយផ្លូវជីវិតសម្រាប់ក្មេងៗដូច្នោះដែរ។ ដល់វ័យដែលកូនៗត្រូវចូលរៀន មានមាតាបិតាជាច្រើនតែងមានកង្វល់ មិនដឹងគួររើសសាលាណាសម្រាប់ផ្ញើកូនរបស់ខ្លួន ដែលជាជម្រើសល្អបំផុត។

ប្រសិនបើអ្នកមានបំណងឱ្យកូនរៀនសាលារដ្ឋមិនមែនជាបញ្ហាចោតនោះទេ ប៉ុន្តែបើអ្នកមានបំណងចង់ឱ្យកូនចូលរៀនសាលាឯកជន ត្រូវការឱ្យមាតាបិតាពិចារណាម៉ត់ចត់បន្តិច។ កូននៅក្មេងខ្ចី ដែលឱបជាប់ទ្រូងរាល់ថ្ងៃ ត្រូវយកទៅរៀននៅសាលា ទាំងមិនទាន់ដឹងខុសត្រូវ និយាយមិនទាន់ច្បាស់ស្រួលបួលផង មាតាបិតាណាក៏មានការបារម្ភពីសុវត្ថិភាព សុខភាព ខ្លាចញ៉ាំចំណីអាហារផ្ដេសផ្ដាស និងការយល់ដឹងរបស់កូនៗផងដែរ។ យោងតាមបទពិសោធន៍ជា សហស្ថាបនិកនិងនាយកប្រតិបត្តិនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ ហើយក៏ជាឳពុកម្នាក់ផងដែរ លោក​ សំ ចៃ បានចែករំលែកថា បើមិនចង់ចំណាយលុយបង់ខុសសាលា មានបញ្ហាមិនពេញចិត្តថ្ងៃក្រោយ ត្រូវប្តូរសាលាឱ្យកូនចុះឡើងពី១ទៅ១ មាតាបិតាគួរយល់ដឹងពីគន្លឹះសំខាន់ៗក្នុងការរើសសាលាទាំងអស់នេះជាមុនសិន៖

១ គោលបំណងទៅថ្ងៃខាងអនាគត៖ សាលាឯកជនភាគច្រើន មានកម្មវិធីអប់រំជា៣កម្មវិធីសិក្សា ទី១ កម្មវិធីសិក្សាស្របតាមក្រសួងអប់រំដែលមានភាសារខ្មែរជាគោល ទី២សាលាមានកម្មវិធីសិក្សា២លាយបញ្ចូលគ្នាគឺមួយវេនជាកម្មវិធីសិក្សាអន្តរជាតិ និងមួយវេនជាកម្មវិធីសិក្សាថ្នាក់ជាតិ និងទី៣សាលាដែលមានកម្មវិធីសិក្សាជាអន្តរជាតិពេញលេញដែលបង្រៀនដោយគ្រូបរទេសនិងបុគ្គលិកប្រើប្រាស់ភាសាបរទេស។ ចំណុចនេះអាស្រ័យលើការសម្រេចចិត្តរបស់អាណាព្យាបាល ដែលចង់ជ្រើសរើសមួយណាសម្រាប់កូន។ ជាមួយគ្នានោះទៀត ការសិក្សាតែមួយមុខមិនគ្រប់គ្រាន់នោះទេ អ្នកគួរជ្រើសរើសសាលាណាដែលបន្ថែមលើសពីការបង្រៀនតាមកម្មវិធីសិក្សាស្នូល ដូចជាមានបញ្ចូលកីឡាជាច្រើនទម្រង់ សិល្បៈ គំនូរ កម្មវិធីប្រកួតប្រជែងផ្សេងៗ ដែលទាំងនេះ អាចធ្វើឱ្យក្មេងក្លាហាន ហ៊ានចូលរួមក្នុងការប្រកួត។ ការចូលរួមសកម្មភាពទាំងនេះ មិនត្រឹមឱ្យក្មេងចេះអក្សរ ចេះនិយាយ មានទំនាក់ទំនងល្អជាមួយមិត្ត ងាយចូលក្នុងសង្គមពេលធំឡើង ថែមទាំងអាចជួយឱ្យក្មេងងាយស្វែងរកខ្លួនឯង ដឹងច្បាស់ពីបំណងប្រាថ្នាក្នុងថ្ងៃអនាគតរបស់ពួកគេផងដែរ។ ចំណុចល្អដែលយកកូនរៀននៅសាលាឯកជន គឺក្មេងៗត្រូវបានធានាលើការមើលថែបានយ៉ាងល្អ ទាំងការបង្រៀន និងសុខភាព ដែលមានការគេង និងអាចគ្រប់គ្រងលើចំណីអាហារក្នុងសាលាបានល្អ មិនធ្វើឱ្យក្មេងប្រឈមនឹងជំងឺឡើយ។

២ ស្គាល់ពីចក្ខុវិស័យរបស់សាលា៖ យកកូនទៅផ្ញើផ្ទះអ្នកដទៃ អ្នកត្រូវស្គាល់ឱ្យច្បាស់ជាមុនសិន ថាគេជានរណា ជាមនុស្សបែបណា មានគោលបំណងអ្វី។ សាលាក៏ដូចគ្នា ត្រូវដឹងពីចក្ខុវិស័យរបស់សាលា ស្គាល់នាយកសាលានោះឱ្យបានច្បាស់ ថាបង្កើតដើម្បីតែប្រាក់ចំណេញ ឬបង្កើតក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធានមនុស្សពិតប្រាកដ។ អ្នកអាចមើលតាមរយៈការផ្ដល់ព័ត៌មានលឿន ច្បាស់លាស់ សេវាកម្ម វប្បធម៌ ការស្វាគមន៍របស់បុគ្គលិកនៅគ្រប់ជាន់ថ្នាក់ ទំនួលខុសត្រូវ ការទទួលយកមតិស្ថាបនាពីអាណាព្យាបាល ការអប់រំ កម្មវិធីសិក្សា ដែលផ្តោតលើទាំងចំណេះដឹងផ្នែកប្រាជ្ញា របៀបរស់នៅ បង្រៀនពីសុជីវធម៌ គុណធម៌ និងយកចិត្តទុកដាក់លើសុខភាពនិងសុវត្ថិភាពក្មេងជាធំ។ មាតាបិតាគួរប្រមូលព័ត៌មានទាំងនេះបានគ្រប់ ងាយស្រួលជ្រើសរើស។ ព័ត៌មានដែលស្មោះត្រង់បំផុតមួយទៀត គឺចេញពីអាណាព្យាបាលសិស្សដែលមានកូនរៀននៅទីនោះស្រាប់ ប្រសិនបើសាលាមានការណែនាំបន្តគ្នា មានការពេញចិត្ត ការសរសើរច្រើនពីមាតាបិតាសិស្ស រើសយកសាលានោះគឺមិនខុសទេ។

៣ តម្លៃសិក្សា៖ ចំណុចរសើបដែលមាតាបិតាគ្រប់រូបចង់ដឹង។ លោកសំ ចៃ សូមមិនលើកឡើងថាត្រូវតែជ្រើសរើសសាលាតម្លៃខ្ពស់ឬទាបប៉ុណ្ណាក្នុងឆ្នាំនោះទេ ព្រោះអាស្រ័យទៅតាមលទ្ធភាពជាក់ស្ដែងរបស់អាណាព្យាបាលដែរ។ ប៉ុន្តែសូមមើលលើ ជម្រើសដែលសាលាឱ្យបង់ប្រាក់វិញ អាចរើសយកសាលាណា ដែលមានជម្រើសបង់ប្រាក់បែងចែកជាដំណាក់កាល ជាខែ ឬជាឆមាស និងបង់ពេញ១ឆ្នាំ ទាំងនេះអាចសម្រាលបន្ទុកក្នុងការបង់ប្រាក់សម្រាប់ឳពុកម្ដាយបាន។ មួយវិញទៀត សាលាដែលបើកអាទិភាពឱ្យនាំកូនចូលរៀនសាកល្បងមុន ១សប្ដាហ៍រឹតតែល្អ ដែលមានន័យថាគេជឿជាក់ តម្លាភាព ហ៊ានបើកចំហឱ្យមាតាបិតាមកពិសោធន៍ផ្ទាល់ពីសេវាកម្មខាងសាលា បើពេញចិត្តឬមិនពេញចិត្ត អាចប្តូរឱ្យកូនភ្លាមៗបាន ដោយមិនមានខាតប្រាក់ត្រូវបង់មុននោះទេ។

៤ ទីតាំង និងបរិវេនសាលា៖ ក្រៅតែពីការរកសាលានៅជិតផ្ទះ ងាយយកកូនទៅរៀន ចំណេញពេលចំណេញថវិកា ក៏ត្រូវរើសបរិវេនសាលាផងដែរ។ ក្មេងទើបអាយុ២ឆ្នាំ ជាវ័យដែលត្រូវការការលូតលាស់​ កន្លែងមានផាសុកភាព បរិយាកាសល្អ។ សាលាដែលមានទីតាំងទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ មានកន្លែងក្មេងលេង មានធម្មជាតិ មានកន្លែងលេងបាល់ កន្លែងហែលទឹក សាលសម្រាប់លេងកីឡាផ្សេងៗ គឺជាជម្រើសអាទិភាពល្អបំផុត។ បន្ទាប់ពីបានព័ត៌មានគ្រប់ចំណុចខាងលើហើយ មាតាបិតាគួរតែទៅមើលសាលាផ្ទាល់នឹងភ្នែក ឱ្យដឹងថាពិតជាល្អ ពេញចិត្ត និងទុកចិត្តបានពិតមែនដែលឬអត់។

គួរឱ្យដឹងផងដែរថាលោក​ សំ ចៃ ជាសហស្ថាបនិកនិងនាយកប្រតិបត្តិនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ(Brightstar International School of Phnom Penh) ដែលជាសាលាស្ដង់ដារអន្តរជាតិ បង្កើតឡើងដោយស្ថាបនិកជាជនជាតិខ្មែរ២រូប។ សាលាអន្តរជាតិប្រាយស្តារភ្នំពេញ ជាសាលាដែលមានកម្មវិធីសិក្សាបែបអន្តរជាតិ ផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស យកចិត្តទុកដាក់ទាំងការផ្ដល់ចំណេះដឹង និងសុខភាពកុមារជាធំ។​ ក្មេងដែលចូលរៀនទាំងអស់គឺធានាបាននូវ សុវត្ថិភាព សុខភាព បង្រៀនឱ្យក្មេងមានទម្លាប់ឱ្យក្មេងមានអនាម័យល្អ មានការគ្រប់គ្រងរបបអាហារច្បាស់លាស់ ប្រសិនបើមាតាបិតាមិនមានពេលច្រើនរៀបចំអាហារសម្រាប់កូន ខាងសាលាមានការរៀបចំកញ្ចប់អាហារសុខភាពសម្រាប់ក្មេងៗផងដែរ។

បច្ចុប្បន្នសាលាមានទទួលសិស្សចាប់អាយុ២ឆ្នាំ រហូតដល់ថ្នាក់ទី៦ បង្រៀនដោយគ្រូបរទេស មានបទពិសោធន៍ជាច្រើនឆ្នាំ ហើយពោរពេញទៅដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពេញលេញ។ សាលាមានទីតាំងធំទូលាយ មានផាសុកភាព ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលំអិតបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់សាលាផ្ទាល់តាមរយៈលេខទូរស័ព្ទ 012408789/ 015905789៕

អត្ថបទដោយ៖​Senghong



Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

៥ឆ្នាំនៃភាពជោគជ័យ និងការបោះជំហានមកកាន់រាជធានីភ្នំពេញរបស់ Alice Aesthetic Center
Sreymom Cha
September 20 2024
81 views

#អត្ថបទ PR

ពានរង្វាន់គ្លីនិកកែសម្ផស្សនិងកែដងខ្លួនឆ្នើមប្រចាំឆ្នាំ 2024 ក្នុងប្រទេសកម្ពុជា Body Contouring Clinic of the Year in Cambodia
Sreymom Cha
September 11 2024
183 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក អាហារូបត្ថម្ភបន្ថែម: អ្វីដែលត្រូវទទួលទាន មុន កំឡុងពេល និងក្រោយពេលហាត់ប្រាណ
Sreymom Cha
September 11 2024
64 views

#អត្ថបទ PR

អបអរសាទរ! វេជ្ជបណ្ឌិត ឯក ផាណារី ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ EK Esthetic Centerបានទទួលពានរង្វាន់ពីស្ថាប័នសុខភាពពិភពលោក
Senghong Kong
September 10 2024
62 views

#អត្ថបទ PR

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការ Pour un Sourire d'Enfant (PSE) នៅកម្ពុជា
Sreymom Cha
August 27 2024
62 views

#អត្ថបទ PR

មន្ទីរពេទ្យពហុឯកទេស អាប៉ូឡូ កុលកាតា (Apollo Kolkata)រៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្វាគមន៍វេជ្ជ. ឯកទេសផ្នែកឆ្អឹង និងបេះដូង មកពីប្រទេសឥណ្ឌា
Thida Pet
August 23 2024
24 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
604 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
529 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
416 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
371 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
277 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 22 2024
បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ
#ចិត្តសាស្ត្រSeptember 22 2024
កុំបណ្ដោយឱ្យសោះ! នេះជាសញ្ញាជំងឺបាក់ស្បាតនាំឱ្យប៉ះទង្គិចផ្លូវចិត្តរបស់អ្នក
#ព័ត៌មានSeptember 22 2024
សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
#ព័ត៌មានSeptember 22 2024
មុនចេញក្រៅ ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#ចិត្តសាស្ត្រSeptember 20 2024
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
#ចិត្តសាស្ត្រSeptember 20 2024
រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia