អាហារ
២វិធីធ្វើ ២របៀបប្រើ ដើម្បីទាញប្រយោជន៍ពីប្រេងដូងឱ្យជួយដល់សុខភាព និងសម្រស់
Pheakdey Pao
October 13 2021
953 views

ប្រេងដូង ត្រូវបានមនុស្សជាច្រើនមិនថានៅប៉ែកអាស៊ី ឬអឺរ៉ុបនោះទេ តែងជ្រើសយកមកប្រើយ៉ាងទូលំទូលាយសម្រាប់ជំនួយសុខភាព និងសម្រស់របស់ខ្លួនទៅតាមតម្រូវការផ្សេងៗ។ ទន្ទឹមនឹងនេះដែរ សមត្ថភាពប្រេងដូង បានធ្វើឱ្យគេជឿថា អាចជួយបំប៉នដល់សុខភាពបេះដូង ពង្រឹងកោសិកាស្បែក និងបង្ការបញ្ហាឆ្លងរោគបាក់តេរីជាដើម។

ទាក់ទិននឹងលក្ខណៈពិសេសខាងលើ ថ្ងៃនេះ​ Healthy Cambodia នឹងលើកយកនូវអត្ថប្រយោជន៍នៃការប្រើប្រេងដូងតាម២របៀប ដែលដកស្រង់ចេញប្រភព healthline.com

១. ជំនួយសុខភាពផ្នែកខាងក្នុង៖ អាស៊ីតខ្លាញ់នៅក្នុងប្រេងដូងអាចជម្រុញឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់ ផ្តល់ថាមពលរហ័សដល់រាងកាយ និងខួរក្បាល បង្កើនកូលេស្តេរ៉ុល HDL (ល្អ) នៅក្នុងឈាមដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ការទទួលទានប្រេងដូង ជំនួសឱ្យប្រេងដទៃទៀតសម្រាប់ម្ហូបអាហារប្រចាំថ្ងៃ ជួយជម្រុញសុខភាពបេះដូង និងខួរក្បាលឱ្យដើរបានល្អ បង្ការហានិភ័យជំងឺគាំងបេះដូង និងសរសៃប្រសាទនាពេលអនាគត។

២. ជំនួយសុខភាពខាងក្រៅ៖ ការសិក្សាមួយបានបង្ហាញថា ប្រេងដូងអាចដោះស្រាយបញ្ហាស្បែកស្ងួតគ្មានសំណើម បន្តឹងស្បែកមុខ កម្ចាត់ស្នាម និងភាពជ្រីញជ្រួញបានដោយប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតប្រេងដូងក៏អាចការពារការខូចខាតសក់ផងដែរ។ ជាងនេះទៅទៀត ប្រសិទ្ធភាពរបស់ប្រេងដូង​ ត្រូវបានចាត់ដូចជាឡេការពារកម្តៅថ្ងៃដែលរារាំងប្រហែល ២០% នៃកាំរស្មីអ៊ុលត្រាវីយូ (ព្រះអាទិត្យ) និងបំបាត់បញ្ហាបបូរមាត់ខ្មៅ ឬប្រេះ។

បន្ថែមជាមួយគ្នានេះ ដើម្បីកាត់បន្ថយការចំណាយប្រាក់កាក់ច្រើនលើការជាវផលិតផលប្រេងដូងពីទីផ្សារមក Healthy Cambodia ក៏បានស្រាវជ្រាវបន្ថែមនូវរបៀបធ្វើប្រេងដូងនៅផ្ទះដោយខ្លួនឯងតាម២វិធីដូចខាងក្រោម៖

១. របៀបធ្វើប្រេងដូងតាមវិធីត្រជាក់៖ យកសាច់ដូងកន្លះគីឡូ ពូតយកទឹកជាមួយនឹងទឹកក្តៅឧណ្ឌៗ១លីត្រកន្លះ យកខ្ទិះដូងដែលពូតបាននោះ ច្រកដាក់ដបទុកចោល១យប់។ នៅពេលព្រឹកអ្នកនឹងឃើញខ្ទិះដូងដែលទុកចោលនោះញែកល្បាយចេញជា៣ ដោយផ្នែកខាងលើបំផុតជាក្បាលខ្ទិះខាប់ ផ្នែកកណ្ដាលជាប្រេងដូង និងផ្នែកខាងក្រោមជាល្បាយទឹកជូរផ្អូម។ ហេតុដូច្នេះហើយ អ្នកត្រូវដួសល្បាយទី១ចេញ បន្ទាប់មកដួសយកតែល្បាយទី២ដែលជាប្រេងដូង ចំណែកឯល្បាយទី៣ក៏ត្រូវចោលដូចគ្នា។ គូសបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ប្រេងដូងដែលអ្នកដួសនោះ ប្រាកដជានៅមានលាយជាមួយនឹងល្បាយទី១ និងទី៣ អាស្រ័យហេតុនេះអ្នកត្រូវយកវាទៅច្រោះជាមួយនឹងស្បៃ ហើយប្រសិនបើវានៅមានលាយជានឹងល្បាយទឹក អ្នកអាចយកទៅរម្ងាស់ដាក់ភ្លើងតិចៗរយៈពេល៥នាទី រួចយកទៅច្រោះជានឹងស្បៃម្តងទៀត ដើម្បីទទួលបានប្រេងដូងសុទ្ធ។

២. របៀបធ្វើប្រេងដូងតាមវិធីក្តៅ៖ យកសាច់ដូងកន្លះគីឡូ ពូតយកទឹកជាមួយនឹងទឹក១លីត្រកន្លះ យកខ្ទិះដូងនោះទៅដាក់រំងាស់ចោលរហូតរីងសល់តែសមាសធាតុប្រេងដូង បន្ទាប់មកត្រងយកតែសមាសធាតុប្រេងដូងសុទ្ធជាការស្រេច។ គួរបន្ថែមឱ្យដឹងដែរថា អំឡុងពេលរំងាស់ដំបូងអ្នកអាចប្រើភ្លើងខ្លាំងរហូតដល់ខះទឹក ក្រោយពីនោះអ្នកគួរបន្ថយភ្លើងឱ្យមកតិចរម្ងាស់ទាល់តែប្រេងដូងឡើងពណ៌លឿងស្រាល ព្រោះថា ពេលដែលប្រេងដូងឡើងបានពណ៌ល្អបែបនេះ អាចរក្សាទុកបានយូរ និងមិនមានក្លិនផ្តុស។

គុណវិបត្តិ គុណសម្បត្តិនៃការធ្វើប្រេងដូងតាមវិធីត្រជាក់ និងវិធីក្តៅ មានលក្ខណៈខុសៗគ្នា ដោយប្រេងដូងធ្វើតាមវិធីត្រជាក់សម្បូរទៅដោយវីតាមីនជាង ពីព្រោះថា អំឡុងពេលដែលយើងរម្ងាស់សារធាតុវីតាមីនមួយចំនួនអាចនឹងបាត់បង់ ក៏ប៉ុន្តែប្រេងដូងតាមវិធីត្រជាក់ អាចនឹងមានក្លិនផ្តុស៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia