ជំងឺ
ទម្លាប់មិនល្អទាំង៥នេះហើយដែលបំផ្លាញសុខភាពខួរក្បាលរបស់លោកអ្នករាល់ថ្ងៃ
Vuthea Morn
December 31 2021
282 views

ទម្លាប់រស់នៅប្រចាំថ្ងៃ​ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយស្ថានភាពសុខភាពរបស់មនុស្សយើង ។ មានជំងឺជាច្រើន បានកើតឡើងតាមរយៈទម្លាប់មិនល្អប្រចាំថ្ងៃ ដែលមនុស្សភាពច្រើនគិតថាមិនអីៗ តែតាមពិតវាបានបង្កឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។ ខាងក្រោមជាទម្លាប់ទាំង៥ ដែលបានបំផ្លាញសុខភាពខួរក្បាល ដោយមិនដឹងខ្លួនបាន ។

១. វិបត្តិដំណេក៖ អ្នកដែលមានទម្លាប់គេងមិនបានទៀងទាត់ និងមិនបានគ្រប់គ្រាន់ បានបង្កឲ្យមានផលអវិជ្ជមានយ៉ាងច្រើនដល់សុខភាព ជាពិសេសសុខភាពខួរក្បាល​ ។ ក្នុងករណីលោកអ្នកមានវិបត្តិដំណេក សូមកាត់បន្ថយការញ៉ាំស្រា ភេសជ្ជៈមានជាតិ caffeine និងកាត់បន្ថយការមើលទូរស័ព្ទ ជាពិសេសនៅពេលយប់​​។​

២. ទម្លាប់នៅម្នាក់ឯងច្រើនពេក៖ ការដែលមានទម្លាប់នៅម្នាក់ឯងរយៈពេលយូរ វាអាចធ្វើឲ្យខួរក្បាលមិនសូវមានសកម្មភាពបានល្អ ដែលជាហេតុនាំឲ្យចុះខ្សោយការចងចាំ ។ លោកអ្នកអាចស្វែងរកមិត្តភ័ក្រ្តជិតស្និទ្ធ ដើម្បីជជែក កម្សាន្ត រឿងសប្បាយរីករាយ ឬហាត់ប្រាណ និងលេងកីឡា សកម្មភាពទាំងនេះជួយឲ្យខួរក្បាលមានដំណើរការល្អប្រសើរ ។

៣.  របបចំណីអាហារមិនត្រឹមត្រូវ៖ សុខភាពខួរក្បាលមានទំនាក់ទំនង ជាមួយរបបចំណីអាហារប្រចាំថ្ងៃ ។ ទម្លាប់ញ៉ាំអាហារដែលសម្បូរដោយជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ វាបានបង្កខួរក្បាលចុះខ្សោយមុខងារក្នុងការចងចាំ និងប៉ះពាល់ដល់កោសិការបស់ខួរក្បាល ។

៤. ទម្លាប់ស្ដាប់កាសលឺៗពេក៖ ទម្លាប់ប្រើកាសស្ដាប់ ដោយបើកសម្លេងលឺៗខ្លាំងពេក វាមិនត្រឹមតែបង្កឲ្យមានផលប៉ះពាល់ដល់ត្រចៀកប៉ុណ្ណោះទេ តែវាបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពខួរក្បាលផងដែរ ។ លោកអ្នកគួរស្ដាប់ក្នុងកម្រិតសម្លេង តិចជាង៦០ភាគរយ និងមិនឲ្យលើសពី២ម៉ោងទើបជាការប្រសើរ ។

៥. កង្វះលំហាត់ប្រាណ៖ ការហាត់ប្រាណបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺច្រើនប្រភេទ ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម និងជួយឲ្យខួរក្បាលបំពេញាការងារបានល្អប្រសើរ ៕

អត្ថបទដោយ៖ ហួ ភារ៉ា ប្រភព៖ www.webmd.com


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia