កុមារ
ប៉ាម៉ាក់មានទម្លាប់ត្បារត្រចៀកកូនជាប្រចាំ កូនអាចមានបញ្ហាថ្លង់ឬទេ?

សង្កេតម៉ាក់ៗដែលមានកូនៗនៅកម្ពុជាយើងគឺពួកគាត់ចូលត្បារត្រចៀកឱ្យកូនខ្លាំងមែនទែន ដោយគាត់គិតថាការធ្វើបែបនេះគឺជួយសម្អាតត្រចៀករបស់កូន កុំឱ្យមានធូលីដី ខ្លាចកូនពិបាកស្តាប់។

ជាការពិតណាស់ បើតាមរចែករំលែកពីវេជ្ជបណ្ឌិតជំនាញគឺបានប្រាប់ថា បច្ចុប្បន្នកុមារតូចៗជាច្រើន ជួបបញ្ហារលាកត្រចៀកផ្នែកខាងក្នុង ឬអំបៅអំបែក។

កត្តាសំខាន់មួយដែលធ្វើឱ្យកុមារជួយបញ្ហាអំបៅអំបែកក្នុងត្រចៀកនេះគឺដោយសារម៉ាក់ៗមានទម្លាប់ត្បារត្រចៀកឱ្យកូនហ្នឹងឯង។ ពីព្រោះធម្មជាតិរបស់មនុស្សយើងតាំងពីកុមារមកគឺមានអាចម៌ត្រចៀក ហើយអាចម៌ត្រចៀកនោះគឺវាជួយការពារទឹកកុំឱ្យចូលដល់ក្រដាសត្រចៀក ជួយការពារសត្វល្អិត និងជួយសម្លាប់មេរោគ។ កាលណាយើងត្បារវាចេញ ប្រៀបដូចជាយើងទៅដករបាំងការពារត្រចៀកចេញដូចគ្នា។

អ្វីដែលកាន់តែគ្រោះថ្នាក់ ប្រសិនបើម៉ាក់ ត្បារត្រចៀកឱ្យកូនមិនបានត្រឹមត្រូវ ត្បាររុកចូលជ្រៅខ្លាំង អាចរលាកបណ្ដាលឱ្យមានមេរោគ ក្លាយជាអំបៅអំបែក ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវអាចខូចត្រចៀក ស្ដាប់មិនឮ ថ្លង់ជាដើម។ 

ដូច្នេះជម្រើសដ៏ល្អបំផុត ប្រសិនបើម៉ាក់ៗចង់សម្អាតត្រចៀកឱ្យកូន គឺពេទ្យណែនាំឱ្យសំអាតផ្នែកខាងក្រៅ មិនមែនលូកចូលក្នុងត្រចៀកកូននោះទេ ករណីប្រសិនបើមើលឃើញថាកូនរបស់បងប្អូនមានអាចម៌ត្រចៀកក្រាស់ខ្លាំងណែនក្នុងត្រចៀក បងប្អូនគួរណាស់តែនាំមកមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យជួយសម្អាតឱ្យទើបត្រឹមត្រូវ។

ពាក់ព័ន្ធជាមួយការត្បារត្រចៀកកូនតូចៗនេះ បងប្អូនកួរណាស់តែប្រយ័ត្នឱ្យបានខ្លាំង ពីព្រោះក្រដាសត្រចៀករបស់ក្មេងគឺស្តើងណាស់ ត្បារតែមិនប្រយ័ត្ននឹងគឺអាចដាច់ត្រដាសត្រចៀកកូនបាន។ ហើយបើយល់ល្អបងប្អូនទាំងអស់គ្នាគួរណាស់តែបញ្ឈប់ទម្លាប់ត្បារត្រចៀកឱ្យកូនតូចៗ។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
216 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
873 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
771 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
197 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia