កុមារ
អូនឆាលីរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ឆ្លាតណាស់ ព្រោះម៉ាក់ប៉ាតែងធ្វើរឿងអស្ចារ្យ១នេះ

តើការបណ្ដោយឱ្យកូនតូចៗមើលទូរទស្សន៍ធ្វើឱ្យប៉ះពាល់អ្វីខ្លះដល់ពួកគេ? នេះជាសំណួរដែលឪពុកម្ដាយគ្រប់គ្នាតែងតែសួរមកកាន់ចាបបៃតង។ អ់ីចឹងថ្ងៃនេះយើងនឹងមកស្រាយចម្ងល់មួយនេះទាំងអស់គ្នា។

ជាការពិតណាស់ បើយោងតាមការបង្ហោះឃ្លីបវីឌីអូនៅលើ TikTok របស់កំពូលតារាចម្រៀងដែលជាបេះដូងរបស់ប្រជាជនកម្ពុជាគឺអ្នកស្រី ឱក សុគន្ធកញ្ញា បានបង្ហើបពីទម្លាប់នៃការមើលថែទាំកូនប្រុសជាទីស្រលាញ់របស់អ្នកស្រីថា អ្នកស្រីតែងទម្លាប់់ឱ្យកូនតូចជាទីស្រលាញ់របស់ខ្លួនមើលទូរទស្សន៍ ហើយនិងមើលទូរស័ព្ទនៅពេលដែលកូនរបស់អ្នកស្រីមានអាយុ ១ខួបជាងតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ អ្នកស្រី ឱក សុគន្ធកញ្ញា បានបញ្ជាក់នៅក្នុងវីឌីអូរបស់អ្នកស្រីយ៉ាងដូច្នេះថា មូលហេតុដែលអ្នកស្រីអនុញ្ញាតឱ្យកូនជាទីស្រលាញ់របស់ខ្លួនមើលទូរទស្សន៍តាំងពីតូច ក៏ព្រោះតែអ្នកស្រីព្យាយាមបង្រៀនកូនឱ្យចេះស្ដាប់ចម្រៀង ដើម្បីជាការកម្សាន្ត ហើយឱ្យកូនតូចរបស់ខ្លួនមើលវីឌីអូតុកត្តាដូចជា តុកត្តាបង្រៀនរាប់ABC តុកត្តាបង្រៀនច្រៀងចម្រៀងកូនក្មេង និងតុកត្តាបង្រៀនកូននិយាយជាដើម។

ពិតមែនហើយ អ្នកស្រី ឱក សុគន្ធកញ្ញា បានបញ្ជាក់ច្បាស់ៗថា ការដែលអ្នកស្រីធ្វើបែបនេះ គឺដើម្បីឱ្យកូន​ស្គាល់នៅឈ្មោះវត្ថុ ឬក៏សត្វ។ ដែលមានន័យថា សត្វនេះជាសត្វខ្លា សត្វនោះជាសត្វដំរី ឬក៏វត្ថុ នេះគឺជាច្រាស់ដុះធ្មេញគេប្រើដើម្បីសម្អាតធ្មេញនៅពេលកូនធំឡើងជាដើម។

មិនតែប៉ុណ្ណោះទេ អ្នកស្រី ឱក សុគន្ធកញ្ញា បានប្រាប់បន្ថែមថែមផងដែរថា រាល់ពេលដែលកូនមើលទូរទស្សន៍ម្តងៗ អ្នកស្រីជាមួយនឹងស្វាមីមិនបណ្ដោយឱ្យកូនមើលម្នាក់ឯងនោះទេ ផ្ទួយទៅវិញអ្នកស្រីជាមួយនឹងស្វាមីតែងតែកំដរកូនមើល និងប្រាប់កូនអំពីរូបភាពនៃវីឌីអូនោះដូចជា សកម្មភាពនៃការច្រៀង សកម្មភាពនៃការរាំ របៀបការពាររាងកាយ របៀបកក់សក់ របៀបដុសធ្មេញ ឬក៏សកម្មភាពណាខ្លះដែលត្រូវធ្វើមុនចូលគេងជាដើម។

ជារួមមក នៅពេលដែលឪពុកម្ដាយអនុវត្តទម្លាប់បែបនេះ គឺមិនធ្វើឱ្យកូនរបស់អ្នកអាចញៀននឹងឧបករណ៍អេឡិច ត្រូនិចនោះទេ។ ជាក់ស្ដែងដូចដែលអ្នកស្រី ឱក សុគន្ធកញ្ញា បានរៀបរាប់ខាងលើអ៉ីចឹង គឺនៅពេលដែលអង្គុយមើល វីឌីអូ ឪពុកម្ដាយត្រូវព្យាយាមអង្គុយក្បែរកូន ដើម្បីពន្យល់អំពីរូបភាពអ្វីមួយ នោះកូនងាយចងចាំ ងាយស្គាល់ និងងាយយល់ជាដើម។ ដូចដែលអ្នកស្រី ឱក សុគន្ធកញ្ញា បានបង្រៀនឱ្យកូនស្គាល់ថ្នាំដុសធ្មេញអ៉ីចឹង ដែលកូនរបស់អ្នកស្រីស្គាល់ថ្នាំដុះធ្មេញតាំងពីមិនគ្រប់អាយុដុះធ្មេញទៅទៀត។

ជាការពិតណាស់អ្នកស្រី ឱក សុគន្ធកញ្ញា បានបញ្ជាក់បន្ថែមថា របៀបដែលឪពុកម្ដាយបង្រៀនកូនតាមរយៈការមើលទូរទស្សន៍នេះ អ្នកគ្រប់គ្នាត្រូវចាំថា នៅពេលដែលកូនមើលម្តងៗ សូមបងប្អូនចៀសវាងទុកកូនឱ្យមើលម្នាក់ឯងឱ្យ សោះ។ ដូច្នេះនៅពេលដែលកូនជាទីស្រលាញ់របស់ខ្លួនកំពុងមើលទូរទស្សន៍ យើងជាឪពុកម្ដាយត្រូវព្យាយាមពន្យល់កូនមួយៗថា រូបភាពនេះជារូបភាពអ្វីៗ រូបភាពនោះជារូបភាពអ្វី ដែលឪពុកម្ដាយគ្រប់គ្នាត្រូវបង្រៀនកូនឱ្យស្គាល់ពីផ្លែឈើ ស្គាល់ពីសត្វជាដើម។

គួរបញ្ជាក់ផងដែរថា អ្នកស្រី ឱក សុគន្ធកញ្ញា បានសម្រាលកូនបុត្រកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទីថ្ងៃត្រង់នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃ។ ជាមួយគ្នានេះដែរ អ្នកស្រី និងស្វាមីបានដាក់ឈ្មោះក្រៅឱ្យកូនប្រុសរបស់ពួកគេថា “ឆាលី ឬអូនបុត្រ”។

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
569 views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
116 views

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
374 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
598 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
294 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
14.2 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
570 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
341 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia