កាលពីថ្មីៗ នេះ មានហេតុការណ៍មួយនៅទីក្រុងឡុងប្រទេសអង់គ្លេស មានប៉ូលីសមួយក្រុមបានបាញ់សម្លាប់សត្វឆ្កែពីរក្បាល។ តាមនាង Mandy ជាអ្នកថតវិឌីអូបង្ហោះនោះបានប្រាប់ Recorder ថា ចំពោះឧបទ្ទវហេតុនេះ យើងឃើញអាកប្បកិរិយារបស់សត្វឆ្កែនៅក្នុងវីដេអូឃ្លីបនេះ ហាក់ដូចជាធម្មតា ប៉ុន្តែលោកប៉ូលីសកំពុងតែព្យាយាមតាមចាប់ម្ចាស់សត្វឆ្កែនោះ ពេលនេះ សត្វឆ្កែទាំងពីរក្បាល ឃើញម្ចាស់ខ្លួនមានគ្រោះថ្នាក់បែបនេះ វាក៏ចេញខ្លួនការពារម្ចាស់ កុំឱ្យក្រុមប៉ូលីសធ្វើបាប”។
មុនកើតហេតុនោះ មានស្រ្តីម្នាក់ ដើរកាត់មុខសត្វឆ្កែទាំងពីរ រកខាំដែរ ប៉ុន្តែសត្វឆ្កែទាំងពីរនេះ ត្រូវម្ចាស់ទាញចំណងជាប់ កុំឱ្យទៅខាំកូនឆ្កែរបស់ស្រ្តីម្នាក់នោះ។ ប៉ុន្តែស្រ្តីនោះបានទៅប្តឹងប៉ូលីសឱ្យមកចាប់បុរសកំពុងតែបណ្តើរឆ្កែរបស់ខ្លួន។ ហើយក្រុមពូលីសបានទាញកាំភ្លើងមកច្រើន ធ្វើឱ្យឆ្កែរបស់បុរសនោះ គិតថា ម្ចាស់របស់ខ្លួន គេធ្វើបាបហើយ។
នៅក្នុងហេតុការណ៍នោះ សត្វឆ្កែទាំងពីរនៅជាប់ចំណងនឹងដៃរបស់ម្ចាស់នៅឡើយ។ គ្រាន់តែឆ្កែឃើញប៉ូលីសគ្នាច្រើន ឆ្កែគិតថា ប៉ូលីសកំពុងតែមកធ្វើវាយប្រហារម្ចាស់របស់ខ្លួន។ សត្វឆ្កែក៏ហក់ខាំដែរ ប៉ុន្តែនៅករសត្វឆ្កែត្រូវជាប់ចំណងម្ចាស់កំពុងតែកាន់នៅឡើង។ សត្វឆ្កែទីមួយហក់ទៅនោះ ត្រូវប៉ូលីសបាញ់សម្លាប់តែម្តង។ ហើយម្ចាស់ភ័យក៏ប្រលែលខ្សែដែលចំណងជាប់ករសត្វឆ្កែដែរ។ ពេលម្ចាស់រត់ទៅម្ខាងទៀត ឆ្កែមួយទៀតកំពុងតែជាប់ចំណងនឹងឆ្កែស្លាប់នោះ រត់ជួយម្ចាស់របស់ខ្លួនទាំងជាប់ចំណងនោះ ត្រូវបានប៉ូលីសដដែលបាញ់សម្លាប់មួយទៀត។ ពេលនេះ មានក្រុមអ្នកស្រឡាញ់សត្វជាច្រើនលាននាក់បានប្រមូលផ្តុំដើម្បីរកយុទ្ធធម៌ជូនសត្វឆ្កែទាំងពីរដែលបានស្លាប់នោះ៕
អត្ថបទដោយ៖ ទ្រ សុភាព