ជំងឺ
ប្រយ័ត្ន! ឆ្ងាញ់ៗ ជាប់មាត់ តែខូចថ្លើមអត់ដឹងខ្លួនទេព្រោះអាហារ ៤នេះ
Tror Sopheap
May 30 2025
2.9 K views

តាមលោវេជ្ជបណ្ឌិត ហៀង បុប្ជារត្នន៍ ឯកទេសផ្នែកអាហាររូបត្ថម្ភនិងរបបអាហារបានបញ្ជាក់ថាថ្លើមរបស់យើងមានសមត្ថភាពពីធម្មជាតិអាចការព្យាបាលខ្លួនឯងក្នុងរយះពេល២សប្តាហ៍ពេលអ្នកផឹកស្រាតិចតួចឬយូរៗ ម្តង។ បើអ្នកផឹកស្រានិងហូបអាហារមិនល្អរាល់ថ្ងៃ ថ្លើមគ្មានពេលព្យាបាលខ្លួនវាទេ ព្រោះតែជាតិពុលច្រើនពេក។ សរីរាង្គ​នេះ​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ កម្ចាត់​សារធាតុ​គ្រោះថ្នាក់ និង​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមឱ្យ​មាន​សុខភាព​ល្អ​។ បើអ្នកហូបអាហារទាំង ៥នេះ ថ្លើមរបស់អ្នកនឹងខូចពិបាកព្យាបាលណាស់។

១. អាហារសម្បូរជាតិខ្លាញ់ឆ្អែត៖ អាហារមានជាតិខ្លាញ់ច្រើនដូចជាសាច់ក្រហមលាយខ្លាញ់ច្រើន និងសាច់ក្រកអាចបង្កើនកម្រិតកូឡេស្តេរ៉ុលនាំឱ្យកើតជំងឺខ្លាញ់រុំថ្លើម។ ព្រោះការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើមបង្កើនឡើងមានហានិភ័យវិវត្តទៅជាការរលាក និងជំងឺធ្ងន់ធ្ងរដូចជាការក្រិនថ្លើមជាដើម។

២. អាហារកែច្នែសម្បូរជាតិស្ករ៖ អាហារសម្បូរជាតិស្ករកែច្នៃច្រើននាំឱ្យកើតជំងឺខ្លាញ់រុំថ្លើម (NAFLD)។ ​ពេល​ផ្ទុក​លើស​ចំណុះ វា​បំប្លែង​ជាតិ​ស្ករ​លើស​ទៅ​ជា​ខ្លាញ់បំផ្លាញ​ថ្លើមទៅវិញ។ នៅខ្មែរយើងមានភេសជ្ជៈលើសជាតិស្ករច្រើន នាំខូចថ្លើមអត់ដឹងខ្លួននិងកើតទឹកនោមផ្អែមថែមទៀត។ អ្នកនឹងឃើញថា ការ​ទទួល​ទាន ការហូបអាហារនិងភេសជ្ជៈលើស​ជាតិ​ស្ករជាប្រចាំថ្ងៃនោះ នាំ​រលាក​ថ្លើមផងដែរ។

តាមរយៈសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសមហារីកនិងជំងឺឈាមបានឱ្យដឹងថាអ្នកចូលចិត្តហូបអាហារកែច្នៃ​ ញុំាច្រើនមិនល្អសម្រាប់សុខភាពរបស់អ្នកទេ ព្រោះវាជាអាហារដែលមានខ្លាញ់អាក្រក់ជាច្រើននៅក្នុងនេះ​ ខ្លាញ់ទាំងនេះ អាចបង្កជាបញ្ហាសុខភាពច្រើន ប្រភេទ ដូចជា បេះដូង​ លើសឈាម ប៉ះពាល់ថ្លើមផងដែរ។

៣. អាហារមានកាឡូរីខ្ពស់៖ អាហាររហ័សមានជាតិខ្លាញ់ច្រើន មានសូដ្យូម និងកាឡូរីច្រើននាំអ្នកឱ្យធាត់។ ពេលខ្លាញ់ប្រមូលផ្តុំច្រើននៅក្នុងថ្លើម នេះជាបញ្ហានាំឱ្យថ្លើមរបស់អ្នកមានជំងឺអត់ដឹងខ្លួននោះទេ។

៤. ពេលផឹកស្រាច្រើនហើយច្រើនឆ្នាំនាំឱ្យថ្លើម និងបេះដូងរបស់អ្នកសម្បូរជាតិពុលជាហេតុខូចថ្លើមមិនអាចត្រលប់មកដូចដើមទេហើយបន្សល់ទុកនៅស្លាកស្នាមត្រង់កន្លែងខូចហ្នឹងទៀត។ សូម្បីតែមុខងារថ្លើមនិងបេះដូងចុះខ្សោយអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកលឿនផងដែរ។ នេះជាការបញ្ជាក់ថា ការផឹកស្រាជាប្រចាំថ្ងៃមួយថ្ងៃ៣ទៅ៨កំប៉ុងនាំឱ្យខូចថ្លើមនិងបញ្ហាបេះដូងយ៉ាងយូរ ៥ទៅ១០ឆ្នាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3174

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
620 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia