សម្រស់
៣ចំណុចខ្លឹមៗ! ស្រីៗកាន់តែធ្វើ មើលទៅកាន់តែស្រស់ស្អាត ថ្លៃថ្នូរ មានទំនុកចិត្តមិនខ្វះអ្នកស្រឡាញ់ចូលចិត្ត
Thida Pet
July 9 2024
1 K views

៣ចំណុចខ្លឹមៗ! ស្រីៗកាន់តែធ្វើ មើលទៅកាន់តែស្រស់ស្អាត ថ្លៃថ្នូរ មានទំនុកចិត្តមិនខ្វះអ្នកស្រឡាញ់ចូលចិត្ត

បើនិយាយពីភាពស្រស់ស្អាត ច្បាស់ណាស់បងប្អូនប្រាកដជានឹកទៅដល់ ស្បែកសស្គុះ មុខគ្មានមុនភ្លឺថ្លា ដូចតារាកូរ៉េ ជាក់ជាមិនខាន។ តែភាពស្អាតមិនមែនមើលតែលើសម្រស់ផ្នែកខាងក្រៅតែម្យ៉ាងទេ គឺមើលើច្រើនផ្នែក។ មនុស្សស្រីទោះបីស្អាតយ៉ាងណាក៏ដោយ បើគ្មានសីលធម៌ គេថាស្អាតតែរូប ស្អាតតែរាង ប្រឹងធ្វើតែខ្លួន តែមិនប្រឹងអភិវឌ្ឍន៍ចរិយាផ្នែកខាងក្នុង ។

ដូច្នេះហើយនៅក្នុងវីដេអូនេះ ខ្ញុំនឹងមកប្រាប់បងប្អូនស្រីពី៣ចំណុចខ្លឹមៗ! ស្រីៗកាន់តែធ្វើ មើលទៅកាន់តែស្រស់ស្អាត ថ្លៃថ្នូរ បង្កើនភាពជឿជាក់ មិនខ្វះអ្នកស្រឡាញ់ចូលចិត្ត ឡើយ។

ទី១.ពាក្យសម្ដីគិតមុននិយាយ៖ បងប្អូនធ្លាប់លឺហើយ គេថាមនុស្សយកសម្ដី ដំរីយកភ្លុក។ ដូច្នេះពាក្យសម្ដីគឺអាចបញ្ជាក់ពីចរិតរបស់មនុស្ស ពីការគិតរបស់មនុស្ស ទោះបីមិនបញ្ជាក់១០០ភាគរយ តែគេនឹងមើលលើសម្ដីរបស់យើងមុនគេបង្អស់ ។ ដូច្នេះមុននិយាយស្ដីគួរឆ្លងកាត់ការគិតជាមុន ចាំហាស្ដីតាមក្រោយក៏មិនហួសពេលដែរ ជាពិសេសអាចចៀសបញ្ហាស្ទើរតែ១០០ភាគរយថែមទៀតផង ​បើយើងជាមនុស្សចេះគិតមុននិយាយ។ ព្រោះថាមនុស្សភាគច្រើនគឺឈ្លោះគ្នាដោយសារ តែពាក្យសម្ដីនេះហើយ។ ផ្ទុយទៅវិញបើអ្នកជាមនុស្សស្រីដែលនិយាយស្ដីចេះដឹងខុសត្រូវ ស្គាល់ចាស់ទុំ និយាយស្ដីពិរោះពិសារ ចេះគិតមុននិយាយនោះអ្នកមើលទៅ គឺស្រស់ស្អាត ហើយគួរឱ្យគោរពស្រឡាញ់ពីអ្នកគ្រប់គ្នា តែបើសម្ដីពាក្យពិបាកស្ដាប់ និយាយមិនដឹងខុសត្រូវ គេអាចនឹងងាយតម្លៃអ្នក មួយវិញទៀត អ្នកអាចនឹងទទួលសម្ដីអាក្រក់ត្រឡប់មកវិញ ព្រោះថាធម្មជាតិរបស់មនុស្ស បើយើងសម្ដីអាក្រក់ដាក់គេ គេនឹងអាចប្រើសម្ដីអាក្រក់ត្រឡប់មកអ្នកវិញជាក់ជាមិនខាន។ សរុបមកពាក្យសម្ដីគឺជាសម្រស់១ផ្នែករបស់មនុស្សស្រី។

ទី២ មានជំនាញ ពិតប្រាកដជាប់ខ្លួន៖បើកាលណាយើងជាមនុស្សមានចំណេះដឹងពិតប្រាកដមួយអនាគតយើង នឹងល្អប្រសើរ ព្រោះយើងអាចប្រើជំនាញផ្ទាល់ខ្លួនរបស់យើងដើម្បីរស់បាន។ យើងអាចជាបង្អែកសម្រាប់ខ្លួនឯង អាចជួយខ្លួនឯងបាន។ អ្វីដែលកាន់តែពិសេសជាងនេះ យើងអាចជួយមនុស្សជុំវិញខ្លួនរបស់យើងបានទៀត។

មួយវិញទៀត ការរៀបចំខ្លួនគឺមានច្រើនបែបទៀត តែយើងសូមលើកតែចំនុចសំខាន់ៗប៉ុណ្ណឹងសិន។ សរុបមកការរៀបចំខ្លួនបានត្រឹមត្រូវ ទី១នឹងធ្វើឱ្យយើងស្រស់ស្អាតផ្នែកខាងក្រៅ ហើយទី២ការរៀបចំខ្លួនមានរបៀបរៀបរយ នឹងបង្កើនទំនុកចិត្តភាពជឿជាក់ដល់អ្នកផ្នែកខាងក្នុងទ្វេដង ហើយមនុស្សស្រីដែលមានភាពជឿជាក់ មនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង គឺជាមនុស្សស្រីដែលស្រស់ស្អាតបំផុត ។

ទី៣ រៀនកុំឈប់៖ ការៀនសូត្រគឺជារឿងចាំបំផុតមិនថាមនុស្សប្រុសឬក៏ស្រី រៀនពីអ្វីថ្មីៗ ដើរឱ្យទាន់សម័យកាល មនុស្សស្រីគួរតែចាប់ផ្ដើម ចំណេះដឹងខ្លះយើងមិនទាន់ចេះ មកពីយើងមិនបានរៀន បើយើងចំណាយពេលរៀនពីវានោះយើងនឹងអាចចេះ ហើយដើរទាន់គេ។ ជាក់ស្ដែងគួរតែមានផែនការប្រចាំឆ្នាំមានន័យថា យើងគួរកំណត់ខ្លួន​ឯងថា ក្នុង១ឆ្នាំ យើងគួររៀនពីអ្វីខ្លះ នោះកន្លងទៅច្រើនឆ្នាំ​យើងនឹងចេះច្រើន ហើយដើរទាន់សម័យកាល។ មនុស្សស្រីដែលមានចំណេះដឹង មនុស្សស្រីដែលចូលចិត្តការរៀនសូត្រ គឺជាមនុស្សស្រីដែលមានភាពទាក់ទាញ ហើយនាងមើលទៅគឺស្រស់ស្អាតបំផុត៕

សរុបមកចំណុចខ្លឹមទាំង៣នេះ នឹងធ្វើឱ្យមនុស្សស្រីដែលធ្វើបានមានភាពទាក់ទាញ មើលទៅស្រស់ស្អាត មើលទៅថ្ងៃថ្នូរខ្លាំងណាស់​

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទទាក់ទង

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
12 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
305 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
385 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
621 views

#សម្រស់

គ្រូពេទ្យជំនាញប្រាប់គន្លឹះ មុនចិត្តចាក់ Botox បណ្ដឹងស្បែកមុខគួរដឹងចំណុចសំខាន់ទាំងនេះ បើមិនចង់ស្ដាយក្រោយ
Pov Saru
November 28 2025
439 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia