ចិត្តសាស្ត្រ
លោកយាយ ២នាក់អាយុ ១០៥ឆ្នាំ ប្រាប់អាថ៌កំបាំងឱ្យជីវិតរស់នៅមានក្តីសុខ និងអាយុវែង
Tror Sopheap
August 6 2023
2.3 K views

លោកយាយ Joyce Johnson និងលោកយាយ Rosa Facciuto ជាភស្តុតាងបញ្ជាក់ថា មនុស្សរស់នៅមានអាយុវែងព្រោះតែអារម្មណ៍។ អារម្មណ៍នេះមានឥទ្ធិពលអាចធ្វើឱ្យមនុស្សប្រែប្រួលរូបរាងកាយ និងអាយុវែង ឬអាយុខ្លីផងដែរ។ នេះជាអាថ៌កំបាំងធ្វើឱ្យលោកយាយទាំង ២នាក់ មានអាយុវែង រស់នៅមានក្តីសុខផ្លូវចិត្តបំផុត។

លោកយាយទាំងពីរនាក់នៅក្នុងរដ្ឋ Washington ថ្មីៗនេះ បានប្រារព្ធខួបកំណើតអាយុ ១០៥ ឆ្នាំរបស់ពួកគាត់ថ្មីៗនេះដែរ។ លោកយាយ Joyce Johnson ប្តីបានស្លាប់អស់រយៈពេល ៤២ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ គាត់បន្តធ្វើការងារជាអ្នកគ្រប់គ្រងការិយាល័យនៅក្នុងស្ថានីយ៍វិទ្យុក្នុងស្រុកមួយ ការចាប់ផ្តើមអាជីពមួយនេះមានរយៈពេល ៣០ឆ្នាំ។ លោកយាយមានកូនបីនាក់ និងចៅទួត៨នាក់។ លោកយាយប្រាប់ថា ខ្ញុំអាយុវែងព្រោះតែមានកូនរបស់ខ្ញុំ។ ហើយខ្ញុំមានគ្រួសារជាអ្នកផ្តល់កម្លាំងចិត្តដល់ខ្ញុំរស់នៅមានក្តីសុខបំផុត។

នៅក្នុង​ចំណោមសេចក្តីសុខនោះដែរ លោកយាយមាន​សមាជិកជាច្រើនទៀតគ្រាន់កំដរអារម្មណ៍ គឺសត្វចិញ្ចឹមលោកយាយមានច្រើនណាស់។ ជាពិសេសកូនឆ្កែតូចមានឈ្មោះថា Lola។ មានរឿងមួយទៀត ឱ្យគាត់អាយុវែងគឺគាត់ចូលចិត្តតែងកំណាព្យ ហើយគាត់បានបោះពុម្ភកម្រស្នាដៃកំណាព្យនៅអាយុ ៨០ឆ្នាំផងដែរ។

ចំណែកលោកយាយ Rosa Facciuto បាននិយាយថា ជីវិតខ្ញុំរស់នៅមានក្តីសុខបំផុត ព្រោះតែខ្ញុំជាប់រវល់ធ្វើដំណើរ មិនមែនអង្គុយលេងនោះទេ។ លោកយាយ Facciuto តែងតែបើកឡាន និងមួយខែគាត់បើកឡាន ១០៥ម៉ោង។ ព្រោះគាត់សប្បាយពេលគាត់បានធ្វើដំណើរទៅតំបន់ផ្សេងៗជាច្រើន។ ហើយគាត់ចូលដើរលឿនដូចជាអ្នករត់ហាត់ប្រាណ។ គាត់ថា គាត់គ្មានអារម្មណ៍អត់ធ្មត់ច្រើនដើរមួយៗ យឺតនោះទេ វាមិនមែនជាទម្លាប់ខ្ញុំទេ។

លោកយាយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៣៦ ហើយគាត់រស់នៅជាមួយប្តីរបស់គាត់ដោយមានអារម្មណ៍ថាមានសុភមង្គលណាស់។ លោកយាយទាំងពីរនេះ ប្រាប់ថា ការរក្សាអារម្មណ៍ឱ្យរីករាយចំពោះពេលបច្ចុប្បន្ននេះ ជីវិតយើងនឹងរស់នៅមានអាយុវែង។ លោកយាយ Facciuto បាននិយាយថា គ្រាន់តែសន្សំសេចក្តីល្អដាក់ចូលក្នុងជីវិត ជីវិតអ្នកនឹងមានក្តីសុខកាន់តែច្រើនឡើង៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3168

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
103 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
196 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
452 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
159 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia