អាហារ
ថែស្បូនខ្លះផង! ប្រយ័ត្នកើតរោគស្រ្តីរុំារ៉ៃដុះដុំសាច់កាច កើតជំងឺមហារីកមិនដឹងខ្លួន
Thida Pet
June 28 2023
11.1 K views

ជំងឺមហារីកមាត់ស្បូនគឺជាជំងឺមួយដែលកើតឡើងក្នុងកោសិកានៃមាត់របស់ស្បូន។ ជំងឺមហារីកស្បូននេះ បង្កឡើងដោយសារការឆ្លងមេរោគម្យ៉ាងប្រភេទHPV ដែលមេរោគនេះ អាចឆ្លងតាមរយៈផ្លូវភេទ បង្កជាជំងឺមហារីកឡើងមក ដែលអាចបង្កជាគ្រោះថ្នាក់ដល់ស្បូនរបស់ស្រ្តី រួមមានកត្តាផ្សេងៗទៀតដូចជា មានដៃគូររួមភេទច្រើនក៏ងាយ ការប្រើប្រាស់ថ្នាំរំលូតកូនជាដើម ក៏ងាយប្រឈមផងដែរ។

តួយ៉ាងរបបអាហារនិងទម្លាប់រស់នៅមួយចំនួនបានធ្វើឱ្យស្រ្តីមានបញ្ហារោគស្រ្តី រុំារ៉ៃ ហើយក៏បង្កជាជំងឺមហារីកមាត់ស្បូនឡើងមក ទាំងមិនបានដឹង។ ក៏ព្រោះអាហារគឺជាអាវុធមុខ២ញុំាត្រូវល្អ ញុំាខុសកើតជំងឺមិនទាំងដឹងខ្លួនឡើយ។ អាហារភាគច្រើននាពេលបច្ចុប្បន្ន បានបង្កជាបញ្ហាសុខភាពឡើងមកច្រើន ដូច្នេះ គួរញុំាដោយប្រុងប្រយ័ត្ន និងគិតគូរពីផលប៉ះពាល់ខ្លះផង។ ក៏ព្រោះតែឈឺមិនស្រួលនោះទេ លុយក៏អស់ ខាតទាំងពេលវេលារកស៊ី ជាពិសេសបើមើលជំងឺមិនជាទៀតប្រឈមគ្រោះថ្នាក់ដល់ជីវិត។

ដូចអាហារខាងក្រោមនេះអញ្ចឹងញុំាច្រើន​អាចប៉ះពាល់ដល់ស្បូនរបស់ស្រ្តីប្រឈមនឹងដុះដុំសាច់ក្នុងស្បូន រលាកស្បូន​រលាកយូរឆ្នាំបង្កជាមហារីកមាត់ស្បូនឡើងមក ត្រូវប្រយ័ត្នកុំចេះតែញុំាផ្ដេសផ្ដាសថាមិនអីឱ្យសោះ តិចៗនិងហើយឈឺមិនដឹងខ្លួន។

១. គ្រឿងស្រវឹង៖ តាមធម្មជាតិ អរម៉ូនអ៊ឹស្ត្រូសែនធ្វើឱ្យស្បូនឡើងក្រាស់អំឡុងពេលមានរដូវ។ ជាតិអាល់កុលមានផ្ទុក phytoestrogens ក្នុងគ្រឿងស្រវឹងដែលបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ដែលបង្កភាពមិនប្រក្រតីនៃដំណើរការរបស់ស្បូន បង្កើនហានិភ័យនៃជំងឺ endometriosis។

២. អាហារមានជាតិខ្លាញ់ឆ្អែត៖ ខ្លាញ់ដែលផ្តល់ផលវិជ្ជមានដល់សុខភាពគឺជាអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានក្នុងខ្លាញ់ត្រី ដូចជាត្រីសាលម៉ុង និងប្រេងអូលីវជួយកាត់បន្ថយជំងឺ endometriosis ខណៈខ្លាញ់ឆ្អែត ឫខ្លាញ់មិនល្អ ដូចជាខ្លាញ់ដែលចម្រាញ់ពីសាច់សត្វ ឫប្រេងឆាឆ្លងកាត់ការកែច្នៃ មានជាតិ Cholesterol ខ្ពស់មានក្នុងដំឡូងបារាំង នំដូណាត់ ឃុកឃី នំសូកូឡា ម៉ាហ្គារីន សាច់មាន់ចៀននិង អាហារបំពង... ច្រើនធ្វើឱ្យមានការកើនឡើងនៃ prostaglandin ដែលបង្កជាការរលាក និងងាយ

៣.កុំជក់បារី៖ ស្រីដែលមានទម្លាប់ជក់បារីក៏ប្រឈមគ្រោះថ្នាក់ជាមួយជំងឺមហារីកស្បូនផងដែរព្រោះបានធ្វើឱ្យរាងកាយរបស់ស្រ្តីទន់ខ្សោយ ប្រឈមមេរោគវាយលុក។

ជាចុងក្រោយ ដើម្បីការពារសុខភាពរបស់ស្បូនស្រ្តីគួរតែកាត់បន្ថយក្រុមអាហារបំផ្លាញស្បូនដោយបានច្រើន និងងាកមកញុំារបបអាហារបែបសុខភាពឱ្យបានច្រើន កាត់ស្រ្តេស កាត់ភាពតានតឹង ពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់ ហាត់ប្រាណ ញុំាទឹកឱ្យបានគ្រប់ដើម្បីបានអាយុវែង រូបស្អាត សុខភាពល្អ ។

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia