សម្រស់
នារីមិនចង់មុខចាស់លឿន និងសុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះ
Tror Sopheap
August 25 2025
1.3 K views

នៅក្នុងយុគសម័យបច្ចេកវិទ្យា ឬក៏យុគសម័យទំនើបនេះគេសង្កេតឃើញថាមនុស្សជាច្រើនបានជ្រើសរើស ឬត្រូវបង្ខំចិត្តឱ្យចូលគេងយប់ជ្រៅ និងធ្វើការនៅពេលយប់ ជាពិសេស គឺក្រុមមនុស្សដែលមានវ័យចន្លោះពី 18 ទៅ 35 ភាគច្រើនដោយសារតែការងារ ការសិក្សា ឬសកម្មភាពកម្សាន្តផ្ទាល់ខ្លួនផ្សេងៗ។ យ៉ាងណាក៏ដោយ មានមនុស្សតិចតួចណាស់ដែលចាប់អារម្មណ៍ទៅលើផលវិបាកដែលមានទម្លាប់ចូលគេងយប់ជ្រៅ ព្រោះមើលទៅវាដូចជាធម្មតា ប៉ុន្តែវាអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពទាំងសម្រស់នាំចាស់ជាងវ័យ និងផ្លូវចិត្តធ្ងន់ធ្ងរ។ 

ជាពិសេសសម្រាប់មនុស្សស្រីមានភាពស្រស់ស្អាតគឺពិតជាសំខាន់ណាស់ ប៉ុន្តែបើគេងមិនគ្រប់ដឹងតែមុខចាស់ជាងវ័យមិនខានទេ។ ទោះបីជាខំស្វែងរកផលិតផលដែលមានគុណភាពមកប្រើថែរក្សាសម្រស់់របស់ខ្លួន ក៏មិនសូវមានគុណភាពដូចជាការគេងបានគ្រប់គ្រាន់ដែរ។ និយាយទៅ! ការប្រើផលិតផលជាមួយផ្នែកមួយនៃការថែសម្រស់ក៏ដោយ អ្នកមិនគួរភ្លេចថែសម្រស់ពីការគេងឱ្យគ្រប់ដែរ។

ចំពោះស្ត្រីដែលមានទម្លាប់ចូលគេងយប់់ជ្រៅ ឬគេងមិនបានគ្រប់គ្រាន់វានឹងធ្វើឱ្យអ្នកប្រឈមជាមួយបញ្ហាជាច្រើនបណ្ដាលមកពីអរម៉ូនលូតលាស់បញ្ចេញមកយឺតបង្កទៅជាផលប៉ះពាល់ជាច្រើនដូចជា៖ ស្បែកខ្មៅស្រអាប់ ផ្ទៃមុខងាយឡើងមុន ធ្វើឱ្យរង្វង់ភ្នែករបស់អ្នកខ្មៅ ស្បែកស្ងួតគ្មានសំណើម បន្ថែមពីនោះអ្នកក៏អាចប្រឈមជាមួយនឹងការឡើងគីឡូរខ្លាំងផងដែរ។

 ផ្ទុយទៅវិញ ការគេងឱ្យបានគ្រប់គ្រាន់វានឹងជួយឱ្យអ្នកមានសុខភាពល្អ អាចជៀសផុតពីជំងឺកាចសាហាវផ្សេងៗបាន។ លើសពីនេះ ការគេងឱ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់វានឹងធ្វើឱ្យរាងកាយរបស់អ្នកមានភាពស្រស់ស្រាយ ផ្លូវចិត្តរបស់អ្នករីករាយ ធ្វើឱ្យសិរីរាង្គរបស់អ្នកមានការលូតលាស់បានល្អ បង្កើននូវសារជាតិចិញ្ចឹមជួយជំរុញឱ្យសម្រស់របស់អ្នកនៅតែស្អាត និងក្មេងជាងវ័យ៕ អត្ថបទដោយ៖ សារ៉ូ

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2816

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia