ជំងឺ
ចង់ឱ្យសុខភាពស្បូ/ននៅល្អពេញ ១ ជីវិត ស្រីៗគួរដឹងពីក្បូនថែរក្សាទាំងនេះ
Tror Sopheap
September 2 2025
84 views

សុខភាពប្រដាប់បន្តពូជ គឺជាផ្នែកសំខាន់មួយនៃជីវិមនុស្សស្រី។ ការយល់ដឹង និងការថែរក្សាតំបន់នេះឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយការពារការឆ្លងជំងឺទេ ប៉ុន្តែថែមទាំងជួយឱ្យស្ត្រីមានទំនុកចិត្តលើខ្លួនឯង និងធ្វើឱ្យជីវិតរស់នៅប្រកបដោយគុណភាពនិងមានសុខភាពល្អថែមទៀតផង។ វេជ្ជបណ្ឌិត រួម វ៉ារី ដែលជាអ្នកឯកទេសទូទៅ និងធ្លាប់មានបទពិសោធន៍ផ្នែករោគស្ត្រីនៅមន្ទីរសំរាកព្យាបាល សេអ៊ូល បានពន្យល់ថា តំបន់ប្រដាប់ភេទស្ត្រីមានរន្ធចម្បង ៣ គឺ៖ រន្ធនោម រន្ធទ្វារមាស រន្ធលាមក។ ដើម្បីរក្សាសុខភាពតំបន់ទាំងនេះ​​​​​​​​​​​​ យើងគួរតែអនុវត្តតាមរបៀបថែទាំដូចខាងក្រោម៖

១. របៀបលាងសម្អាតត្រឹមត្រូវ៖ វេជ្ជបណ្ឌិត រួម វ៉ារី បានបញ្ជាក់ថា នៅពេលលាងសម្អាតត្រូវធ្វើតាមលំដាប់លំដោយដោយលាងពីផ្នែកខាងមុខទៅក្រោយ ដើម្បីកុំឱ្យមេរោគពីរន្ធលាមកឆ្លងចូលទៅទ្វាមាស។ លើសពីនេះ កុំប្រើទឹកដែលមានក្លិនក្រអូប ឬទឹកអនាម័យខ្លាំងពេក ព្រោះវាអាចធ្វើឱ្យមានការរលាក និងបំបាត់បាត់តេរីដែលល្អ។ ហើយពេលជូតត្រូវធ្វើថ្នមៗ តែផ្នែកខាងក្រៅប៉ុណ្ណោះ មិនត្រូវប្រើកម្លាំងលូកទៅតំបន់ដែលជ្រៅទេ។

២. ការជ្រើសរើសខោក្នុង៖ ជ្រើសរើសខោក្នុងក៏ជារឿងសំខាន់ផងដែរ អ្នកត្រូវជ្រើសរើសខោក្នុងដែលមានសាច់ក្រណាត់ទន់ និងមានខ្យល់អាចចេញចូលបាន មិនត្រូវរើសខោដែលស្លៀកទៅតឹងខ្លាំងពេកនោះទេ។ ជាពិសេស បន្ទាប់ពីចូលបង្គន់គួរតែលាងឱ្យបានស្អាត​ មុនពេលស្លៀកខោវិញ។ ខោត្រូវតែសម្អាតឱ្យបានស្អាតជាប្រចាំ ប្រសិនបើមិនមានការសម្អាតវាអាចនាំឱ្យមានមេរោគឆ្លងបាន។

៣. ការប្រើប្រាស់ផលិតផលសម្អាត៖ ទឹកអនាម័យអាចប្រើបាននៅពេលមានអារម្មណ៍ស្អុះស្អាប់ ប៉ុន្តែមិនគួរប្រើរៀងរាល់ថ្ងៃ ឬច្រើនដងក្នុងមួយថ្ងៃទេ។ ប្រើច្រើនពេកអាចបណ្ដាលឱ្យស្ងួតមាត់ស្បូន និងបាត់បាក់តេរីល្អ ដែលធម្មតាការពារតំបន់ទ្វារមាស។

៤. ការលាងសម្អាតជាប្រចាំ៖ ការលាងសម្អាតត្រូវតែធ្វើជាមួយទឹកស្អាត ឬទឹកក្ដៅឧណ្ហៗ គ្រប់គ្រាន់ មិនចាំបាច់ប្រើទឹកអនាម័យញឹកញាប់ទេ។ ពេលរួមភេទ គួរប្រើស្រោមអនាម័យ ដើម្បីការពារការឆ្លងជំងឺ។

ក្រៅពីការថែទាំប្រចាំថ្ងៃ ការរក្សាវិធីរស់នៅល្អក៏ជួយបានយ៉ាងច្រើនផងដែរ។ យោងតាម Healthline និង New Indian Express មានវិធីផ្សេងទៀតដែលស្ត្រីគួរតែយកចិត្តទុកដាក់ដូចជា៖ ពេលមករដូវ មិនគួរផឹកទឹកត្រជាក់ ឬលើករបស់ធ្ងន់។ មិនគួរញ៉ាំអាហារផ្អាប់ ឬងូតទឹកយូរជាង ១៥ នាទី។ ផ្លាស់សំឡី ឬក្រណាត់ទ្រាប់រៀងរាល់ ២ ម៉ោងម្ដង។ ផឹកទឹកក្តៅ ឧណ្ហៗ និងញ៉ាំបន្លែផ្លែឈើ។​ ជាមួយគ្នានេះ អ្នកក៏ត្រូវការរៀបចំរបបអារហារឱ្យបានត្រឹមត្រូវផងដែរ ចំពោះអាហារដែលអ្នកគួរតែកាត់បន្ថយរួមមានដូចជា៖ កាហ្វេអ៊ីន, អាហារកែច្នៃ ឬវេចខ្ចប់, ស្រា, បារី, ភេសជ្ជៈផ្អែមៗ។ ព្រោះអាហារទាំងនេះសុទ្ធអាចធ្វើឱ្យប៉ះពាល់សុខភាពបន្តពូជ បង្កឱ្យមានបញ្ហាពេលមានកូន ឬជំងឺមហារីកស្បូន ជាដើម។

ផ្ទុយទៅវិញ អាហារដែលនាំឱ្យមានសុខភាពល្អ ហើយអ្នកគួរតែញាំជាប្រចាំនោះគឺ៖ បន្លែ ផ្លែឈើស្រស់ ព្រោះវាសម្បូរទៅដោយវីតាមីន C, ទឹកដោះគោ, ស៊ុត, ត្រី, ថ្លើម សម្បូរទៅដោយវីតាមីន D, គ្រាប់ធញ្ញជាតិ, ប្រេងអូលីវ, ត្រីសាម៉ុន មានផ្ទុក អូមេហ្គា-៣ និងពពួកអាហារមានជាតិសរសៃ និងប្រូបាយអូទិច។ អាហារទាំងនេះជួយពង្រឹងសុខភាពមាត់ស្បូន និងជួយឱ្យប្រព័ន្ធបន្តពូជមានសមត្ថភាពល្អ។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia