ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលជាជំងឺមួយដែលកើតមានឡើង ដោយសារបរិមាណឈាមទៅចិញ្ចឹមខួរក្បាលមានការថយចុះ។ ចំពោះកត្តាដែលធ្វើឱ្យបរិមាណឈាមនៅក្នុងខួរក្បាលមានការថយចុះ គឺអាចបណ្ដាលមកពីកត្តា សរសៃឈាមមានការរួមតូច ដោយដុំកំណកខ្លាញ់ ឬក៏ស្ទះសរសៃឈាមជិតឈឹង ដោយសារកំណកឈាម។ យោងតាម មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospitalនេះជាកត្តាប្រឈម នៃជំងឺស្ទះសរសៃឈាមបេះដូង មានដូចជា៖
- អ្នកដែលមានអាយុច្រើន
- អ្នកដែលលើសជាតិខ្លាញ់ និងលើសទំងន់
- អ្នកពិសារបារី
- អ្នកដែលមានជំងឺលើសឈាម
- អ្នកដែលមានជំងឺទឹកនោមផ្អែម
- អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។“ប្រសិនបើលោកអ្នកមានកត្តាប្រឈមគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត (silent killer)៕