ចិត្តសាស្ត្រ
របបអាហារទាំង ៥ ជួយពង្រឹងសុខភាពផ្លូវចិត្តឱ្យរីករាយ
Tror Sopheap
September 1 2025
272 views

សុខភាពល្អគឺសម្ដៅទៅលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ការជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវវាប្រៀបដូចជាអ្នករកបានរនាំដ៏រឹងមាំមួយដើម្បីការពារខ្លួនពីជំងឺផ្សេងៗ។ ប្រសិនបើអ្នកកំណត់ការទទួលទានអាហារកែច្នៃច្រើន ជំនួសឱ្យការផ្ដោតទៅលើអាហារស្រស់ៗដូចជា ផ្លែឈើ បន្លែ ស្លឹកបៃតង និងខ្លាញ់ដែលមានសុខភាពល្អ វានឹងធ្វើឱ្យអ្នកប្រឈមខ្លាំងទៅបញ្ហាជាច្រើន ជាពិសេសសុខភាពផ្លូវចិត្ត។

យោងតាមវេបសាយ Frisco Fresh Market បានណែនាំរបបអាហារ ចំនួន ៥ ប្រភេទដែលល្អបំផុតដល់សុខភាពផ្លូវចិត្ត៖

១. ខាត់ណា៖ ខាត់ណា គឺជាបន្លែដែលមានស្លឹកបៃតងសម្បូរទៅដោយវីតាមីន C វីតាមីន K និង Beta-carotene។ ការទទួលទានខាត់ណានាំឱ្យមានការអភិវឌ្ឍខួរក្បាលដែលមានសុខភាពល្អ និងការផ្គត់ផ្គង់សារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនដែលអាចកាត់បន្ថយការថប់បារម្ភ។ 

 

២. ផ្លែប៊ឺ៖ ផ្លែប៊ឺគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន B គឺជាថ្នាំបំបាត់ភាពតានតឹងដ៏គួរឱ្យភ្ញាក់ផ្អើល។ វាបង្កើតសារធាតុបញ្ជូនសរសៃប្រសាទដែលធ្វើឱ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើង។ ប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B6 គឺផ្លែប៊ឺ ដែលមានរសជាតិឈ្ងុយឈ្ងាញ់។ វាមិនត្រឹមតែអាចធ្វើឱ្យយើងមានអារម្មណ៍ល្អទេ តែផ្លែប៊ឺក៏អាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល។ ទទួលទានផ្លែប៊ឺអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ហើយផ្លូវចិត្តរបស់អ្នកក៏ល្អដែរ។

 

៣. ផ្សិត៖ ផ្សិតជារុក្ខជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន D វាអាចបង្កើនកម្រិតសេរ៉ូតូនីនរបស់អ្នក។ អាហារដ៏ល្អបំផុតមួយដែលអ្នកអាចញុំាដើម្បីបង្កើនវីតាមីន D គឺផ្សិត។ ជាទូទៅ វីតាមីន D ឃើញច្រើននៅក្នុង អាហារដែលមកពីសត្វ (ដូចជាត្រីខ្លាញ់ ទឹកដោះគោ ពងមាន់) ប៉ុន្តែ ផ្សិត គឺជាអាហារមិនមែនសត្វតែមួយគត់ទេ ដែលអាចផ្តល់វីតាមីន D នៅក្នុងកម្រិតមធ្យម។

 

៤. ប៊្លូប៊ឺរី៖ ប៊្លូប៊ឺរី ជាផ្លែឈើសម្បូរដោយសារធាតុប្រឆាំងនឹងអ៊ុកស៊ីតកម្ម វាគឺល្អណាស់សម្រាប់ពង្រឹងកោសិការខួរក្បាល។ ជាការពិតណាស់ ការទទួលទានផ្លែប៊្លូប៊ឺរីនិងស្ត្រប៊ឺរី ២ ដងក្នុងមួយសប្ដាហ៍ ជំនួយដល់ការចងចាំធ្វើឱ្យអ្នកមានការចងចាំល្អ។ ប៊្លូប៊ឺរី ជាអាហារសម្រន់ដែលអ្នកចូលចិត្តអាចទប់ទល់នឹងការបាត់បង់ការចងចាំ។ 

 

៥. អាហារដែលមានជាតិ fermented

អាហារដែលមានជាតិ fermented ដូចជា sauerkraut, kombucha, និង kimchi ងាយស្រួលរកនៅទីផ្សារកសិករ។ អាហារទាំងនេះមានរសជាតិឆ្ងាញ់ ប៉ុន្តែពួកវាក៏ផ្ទុកទៅដោយសារធាតុ probiotics ផងដែរ។ តាមការសិក្សានៅវិទ្យាស្ថានជាតិសុខភាពបានពិនិត្យមើលឃើញពីឥទ្ធិពល probiotics លើស្ថានភាពសុខភាពផ្លូវចិត្ត។ អ្នកស្រាវជ្រាវបានរកឃើញថាការទទួលទាន probiotics កាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តដោយបន្ថយបរិមាណ cortisol (អរម៉ូនស្ត្រេស) នៅក្នុងខ្លួន៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
187 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
293 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia