កុមារ
ចង់ឱ្យកូនរឹងមាំ? ឪពុកម្ដាយធ្វើរឿង ៧នេះ កូននឹងចាស់ចិត្តគំនិត ចេះពឹងខ្លួនឯង
Tror Sopheap
September 1 2025
580 views

នៅក្នុងសង្គមសព្វថ្ងៃ ការចិញ្ចឹមកូនគឺមិនត្រឹមតែការផ្ដល់អាហារ សម្លៀកបំពាក់ និងការអប់រំនោះទេ តែឪពុកម្ដាយត្រូវតែចូលរួមយ៉ាងសកម្មក្នុងការផ្ដល់កម្លាំងចិត្ត និងការគិតមួយដែលមានតុល្យភាពសម្រាប់កូនៗរបស់អ្នក។ កុមារដែលមានផ្លូវចិត្តរឹងមាំ និងទទួលបានភាពជោគជ័យនៅពេលអនាគត។

វេជ្ជបណ្ឌិត Sheryl Ziegler ដែលជាចិត្តវិទូគ្លីនិក មានបទពិសោធន៍ជាង 20 ឆ្នាំក្នុងការធ្វើការជាមួយកុមារ បានចែករំលែកចំណុច ៧ យ៉ាងដែលឪពុកម្ដាយគួរធ្វើប្រសិនបើចង់ឱ្យកូនមានចិត្តគំនិតរឹងមាំ និងចេះគិតបានជ្រៅជ្រះ៖

 ១. បង្រៀនពួកគេឱ្យចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាំងពីក្មេង

បង្រៀនពួកគេឱ្យរៀនទទួលស្គាល់ និងយល់ពីអារម្មណ៍របស់ខ្លួន មិនថាសប្បាយចិត្ត ខកចិត្ត ឬខឹងឡើយ។ ក្នុងនាមជាឪពុកម្ដាយត្រូវមានតួនាទីតាមដាននិងពិនិត្យមើលលើអារម្មណ៍របស់កូនជាប្រចាំថ្ងៃ មិនថាពេលណាក៏ដោយ ហើយត្រូវបង្កើតបរិកាសមួយដ៏ល្អសម្រាប់ពួកគេ ធ្វើឱ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការបង្ហាញអារម្មណ៍។ ធ្វើបែបនេះវានឹងជួយឱ្យពួកគេមានភាពក្លាហានិងហ៊ានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ហ៊ានទទួលស្គាល់ការពិត។ ហើយការបង្រៀនកូនបែបនេះគឺធ្វើឱ្យកូនកាន់តែរឹងមាំអាចទប់ទល់នឹងឧបសគ្គ និងភាពបរាជ័យបានកាន់តែងាយ។

២. បង្រៀនជំនាញស្វែងរកដំណោះស្រាយ

កូនៗរបស់អ្នកនឹងអាចប្រឈមមុខជាមួយបញ្ហាបានដោយខ្លួនឯងជាជាងឱ្យឪពុកម្ដាយចេញមុខជួយដោះស្រាយបញ្ហាជំនួសពួកគេ ហើយនោះគឺជារឿងដែលល្អខ្លាំងណាស់ ប្រសិនបើឪពុកម្ដាយផ្ដល់តែការណែនាំ ហើយលើកទឹកចិត្តឱ្យកូនគិត និងរៀនរកដំណោះស្រាយដោយខ្លួនឯង។ ការធ្វើបែបនេះអ្នកអាចអនុវត្តបានជាពិសេសសម្រាប់កុមារដែលមានអាយុក្រោម ១២ ឆ្នាំ ជាពេលដែលអារម្មណ៍នៃសមត្ថភាពរបស់ពួកគេកំពុងត្រូវបានបង្កើតឡើង។

 

៣. ផ្ដល់ការសរសើរពីអ្វីដែលពួកគេកំពុងធ្វើ ជាងការសរសើរតែលទ្ធផលដែលពួកគេសម្រេចបានក្នុងនាមជាឪពុកម្ដាយ មិនគួររំពឹងតែលើលទ្ធផលដែលកូនរបស់អ្នកសម្រេចបាននោះទេ តែអ្នកត្រូវធ្វើជាអ្នកលើកទឹកចិត្ត និងគួរផ្ដល់ការកោតសរសើរដល់ការខិតខំប្រឹងប្រែងងរបស់ពួកគេប្រកបដោយភាពច្នៃប្រឌិត និងការតស៊ូ។

៤. បង្កើតទម្លាប់ និងព្រំដែនច្បាស់លាស់

កុមារមានអារម្មណ៍សុវត្ថិភាព នៅពេលមានកាលវិភាគ និងច្បាប់ច្បាស់លាស់។ ទម្លាប់ដូចជា ម៉ោងចូលគេងជាទៀងទាត់ ឬការធ្វើកិច្ចការផ្ទះមុនលេង ជួយកាត់បន្ថយការថប់បារម្ភ និងបង្កើតបរិយាកាសងាយស្រួលសម្រាប់រៀន និងលេង។

៥. លើកទឹកចិត្តឱ្យមានឯករាជ្យភាព និងទទួលខុសត្រូវ

ការបែងចែកភារកិច្ចតាមអាយុ ដូចជា សម្អាតបន្ទប់ ឬរៀបចំអាហារថ្ងៃត្រង់ ជួយកុមារយល់ពីតួនាទីរបស់ខ្លួនក្នុងគ្រួសារ។ វាក៏បង្កើតទំនុកចិត្តលើខ្លួនឯង និងអនុវត្តជំនាញជីវិតដូចជា ការគ្រប់គ្រងពេលវេលា និងការសហការជាមួយអ្នកដទៃផងដែរ។

៦. ទទួលយកគំនិតដែលថា “បរាជ័យគឺជាផ្លូវឈានទៅរកភាពជោគជ័យ”

បរាជ័យគឺជាផ្នែកមួយនៃការរីកចម្រើន។ ឪពុកម្តាយអាចចែករំលែករឿងរ៉ាវពីការបរាជ័យផ្ទាល់ខ្លួន ដើម្បីបង្ហាញថា ពេលខ្លះការបរាជ័យជាជំហានដ៏សំខាន់ក្នុងការសិក្សា។​ នេះគឺបង្រៀនកូនឱ្យមើលពីភាពបរាជ័យថាជាឱកាសមិនមែនជាថ្ងៃចុងក្រោយរបស់ពួកគេទេ។

៧. ផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្តរបស់ឪពុកម្តាយ មានឥទ្ធិពលដល់កូនយ៉ាងខ្លាំង។ ឪពុកម្តាយដែលថែរក្សាខ្លួនឯង និងបង្ហាញវិធីគ្រប់គ្រងភាពតានតឹងមានសុខភាពល្អ នឹងធ្វើឱ្យកូនរៀនតាម។ ការធ្វើឱ្យប្រធានបទសុខភាពផ្លូវចិត្តក្លាយជាការសន្ទនាធម្មតា ជួយបំបាត់ការអៀនខ្មាស់ និងលើកទឹកចិត្តឱ្យទាំងកូន និងឪពុកម្តាយស្វែងរកជំនួយនៅពេលចាំបាច់៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយមានផ្នត់គំនិតបែបនេះ ចិញ្ចឹមកូននាំឱ្យរឹងមាំ ដឹងគុណ មានក្តីស្រឡាញ់
Tror Sopheap
January 20 2026
132 views

#កុមារ

ខួរក្បាលកូនឆ្លាតវៃ ព្រោះកូនញ៉ាំអាហារទាំង ៣នេះ
Tror Sopheap
January 19 2026
892 views

#កុមារ

កុំឱ្យកូនលេងទូរស័ព្ទ! ប្រយ័ត្នកូនដុះដុំសាច់ខួរក្បាល ដាច់ទំនាក់ទំនងជាមួយឪពុកម្តាយ
Tror Sopheap
January 19 2026
1.1 K views

#កុមារ

កុំឱ្យកូនធ្វើលើផ្លូវខុស រមិលគុណនោះ ឪពុកម្តាយចាំចាប់ធ្វើរឿង ១នេះ
Tror Sopheap
January 13 2026
323 views

#កុមារ

វេជ្ជបណ្ឌិតប្រាប់ថាគូស្វាមីភរិយាគ្រោងយកបុត្រធីតា គួរញ៉ាំអាហារល្អបែបនេះ
Tror Sopheap
January 12 2026
1.1 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia