ការឆ្លងវីរុស Covid ជាពិសេសចំពោះស្ត្រីអាចនាំឱ្យសរសៃឈាមមានភាពចាស់ជាងអាយុប្រហែល ៥ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវពីការផ្សាយនៅក្នុងទស្សនាវដ្តីបេះដូងអឺរ៉ុប។ អ្នកឆ្លង Covid ប្រឈមមុខនឹងហានិភ័យខ្ពស់ជំងឺសរសៃឈាមបេះដូង រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ តាមការស្រាវជ្រាវ UCLA បានរកឃើញថា អ្នកកើតជំងឺកូវីដ១៩យូរអាចជួបប្រទះនឹងភាពចាស់នៃសរសៃឈាមរបស់ពួកគេរហូតដល់ ៥ ឆ្នាំដោយសារតែការរលាកកោសិកានាំឱ្យស្ត្រីចាស់លឿនជាងគេ។
ហើយបញ្ហាកូវីដនេះ កើតឡើងតាមអាយុនាំឱ្យមានសរសៃឈាម និងមានការផ្លាស់ប្តូរកោសិកាដែលបង្ហាញពីភាពចាស់មុនអាយុនៃប្រព័ន្ធសរសៃឈាមបេះដូង។ តាមការសិក្សាពី European Heart Journal បានតាមដានសុខភាពលើមនុស្សចំនួន ២,៣៩០ នាក់មកពី១៦ប្រទេសផ្សេងគ្នាហើយលទ្ធផលបានបញ្ជាក់ថា ក្រុមស្ត្រីងាយប៉ះពាល់ជាងគេបំផុតដែលមានអាការៈឆ្លង COVID ជាអ្នកប្រឈមខ្លាំងអាចចូលពេទ្យលឿនហើយមានបញ្ហាសសៃឈាមនាំឱ្យចាស់ជាងវ័យ។
យោងតាមគេហទំព័រដ៏ល្បីមួយ Escardio.org បានបញ្ជាក់ថា ការធ្វើតេស្តឈ្មោះ Pulse Wave Velocity ហៅថា (PWV) ជាការវាស់ល្បឿននៃឈាមក្នុងសសៃឈាមរត់។ ពេលឈាមរត់កាន់តែលឿន ធ្វើឱ្យសសៃឈាមក៏រឹងជាងមុនដែរ។ ពេលសសៃឈាមរឹង វាមានហានិភ័យដល់បញ្ហាបេះដូង។ គ្រាន់តែស្ត្រីមានវ័យចំណាស់ មានការកើនឡើងក្នុង PWV ត្រឹមតែ ០.៥ ម៉ែត្រក្នុងមួយវិនាទីតែប៉ុណ្ណោះ ក៏មានហានិភ័យជំងឺបេះដូងកើនឡើងដល់ ៣%ដែរ។
ដូច្នេះ! បើអ្នកមានសញ្ញាមិនសូវស្រួលក្នុងបញ្ហាទេ អ្នកគួរទៅជួបពេទ្យធ្វើការពិនិត្យសុខភាព ដើម្បីដឹងពីការពិតរោគសញ្ញា កុំភ័យច្រើនពេក។ យើងគួរមានទម្លាប់ល្អៗ បន្ថែមនោះ សុខភាពរបស់យើងកាន់តែរឹងមាំដូចជាគេងឱ្យគ្រប់ ហាត់ប្រាណ និងហូបអាហារស្រស់ៗ បន្ថែមនោះ វាធ្វើឱ្យសរសៃឈាមដើរស្រួល ហើយសម្រស់ក្មេងជាងវ័យផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព