ជំងឺ
ស្រ្តីបា/.ក់ទឹកចិត្ត! ៨សញ្ញានេះនាំមានហានិភ័យដល់ស្រ្តីកំពុងពរពោះ
Tror Sopheap
September 2 2025
105 views

ការមានផ្ទៃពោះ គឺជាដំណាក់កាលដ៏អស្ចារ្យ និងជាដំណាក់កាលដែលប្រថុយប្រថានបំផុតសម្រាប់មនុស្សស្រី ព្រោះមិនមែនមនុស្សស្រីគ្រប់គ្នាសុទ្ធតែមានភាពរីករាយនោះទេ។ សម្រាប់មនុស្សស្រីមួយចំនួនពេលវេលានេះអាចជាដំណាក់កាលនៃភាពតានតឹង ការភ័យខ្លាច ហើយអាចប្រឈមនឹងជំងឺបាក់ទឹកចិត្តថែមទៀតផង។

យោងតាមបណ្ឌិត្យសភាសម្ភពអាមេរិក (ACOG) មានប្រហែល ១៤–២៣% នៃស្ត្រីអំឡុងពេលមានផ្ទៃពោះ ត្រូវប្រឈមមុខនឹងរោគសញ្ញាដែលទាក់ទងនឹងជំងឺបាក់ទឹកចិត្ត។ យ៉ាងហោចណាស់មានស្ត្រី ១ នាក់ក្នុងចំណោម ៤ នាក់អាចប្រឈមជាមួយនឹងជំងឺបាក់ទឹកចិត្ត ដោយសារតែអតុល្យភាពអ័រម៉ូន និងបញ្ហាផ្សេងៗ។ នេះបើផ្អែកតាមការឱ្យដឹងពីប្រភព Americanpregnancy-org

ប្រសិនបើជំងឺបាក់ទឹកចិត្តមិនត្រូវបានព្យាបាលទេ វាអាចនាំឱ្យមានបញ្ហាផ្សេងៗដូចជា៖ ការទទួលទានអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ស្ត្រីអាចទៅជាផឹកស្រា ជក់បារី និងគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯង ឬចាប់ផ្ដើមមានទម្លាប់មិនល្អផ្សេងៗ។ វាអាចប៉ះពាល់ដល់ទារក ដោយធ្វើឱ្យកើតមិនគ្រប់ខែ ទម្ងន់ទាប និងបញ្ហាក្នុងការអភិវឌ្ឍន៍។

ចំពោះរោគសញ្ញាដែលគួរឱ្យប្រុងប្រយ័ត្នរួមមាន៖

1.    ស្ត្រីកើតមានទុក្ខព្រួយឥតឈប់ឈរ

2.    ពិបាកផ្តោតអារម្មណ៍

3.    គេងតិចពេក ឬច្រើនពេក

4.    បាត់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ចូលចិត្ត

5.    គិតអវិជ្ជមាន ចង់ធ្វើអត្តឃាត

6.    មានអារម្មណ៍ថប់បារម្ភ

7.    មានអារម្មណ៍ថាមានកំហុស ឬគ្មានតម្លៃ

8.    ផ្លាស់ប្តូរទម្លាប់ក្នុងការញ៉ាំ។

ជំងឺបាក់ទឹកចិត្តអំឡុងពេលពពោះ ឬក្រោយសម្រាល អាចព្យាបាលបាន។ អ្វីដែលសំខាន់គឺការយកចិត្តទុកដាក់ពីស្ត្រីផ្ទាល់ ក្រុមគ្រួសារ និងមនុស្សជិតខាង ជាពិសេសគឺបុរសជាស្វាមី។

ហើយអ្វីដែលអាចជួយបានដើម្បីជៀសវាងពីការកើតជំងឺបាក់ទឹកចិត្តទាំងនៅក្នុងអំឡុងពេលពពោះ និងក្រោយសម្រាលអ្នកម្ដាយគ្រប់រូបគួរតែធ្វើ៖

1.    ធ្វើលំហាត់ប្រាណឱ្យបានសមរម្យ

2.    គេងឱ្យបានគ្រប់គ្រាន់

3.    ទទួលទានអាហារដែលមានសារធាតុចិញ្ចឹម និងអូមេហ្គា-៣

 ស្វែងរកជំនួយពីវេជ្ជបណ្ឌិតពាក់ព័ន្ធ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia