ចិត្តសាស្ត្រ
គេងកម្រលក់ មកប្រើក្បួននេះ ជម្រុញខួរក្បាលឱ្យស្ងប់មុនគេង
Tror Sopheap
September 2 2025
2.4 K views

ពេលមនុស្សគេងមិនគ្រប់មានបញ្ហាអ្វីខ្លះសម្រាប់សុខភាព? នេះជាសំណួរមួយអ្នកគួរគិតដើម្បីឱ្យកែទម្លាប់ឆាប់គេងលក់ឡើងវិញ។ ហើយអ្នកគេងមិនគ្រប់គ្រាន់ធ្វើឱ្យមានការប្រឆាំងសុខភាពនាំឱ្យកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងធ្វើឱ្យប៉ះពាល់ដល់អរម៉ូនអាំងស៊ូលីន ជាអម៉ូនជួយរក្សាលំនឹងជាតិស្ករក្នុងរាងកាយផងដែរ។ តាមលោក Shawn Stevenson ជាអ្នកនិពន្ធដ៏ល្បីល្បាញខាងគេងឱ្យបានល្អបានលើកឡើងថា អ្នកគួរធ្វើបែបណាដើម្បីគេងលក់?

នៅក្នុងរាងកាយរបស់យើងមានអរម៉ូនម្យ៉ាង ជាអ្នកកំណត់ការគេង និងការភ្ញាក់ពីគេងរបស់មនុស្សម្នាក់ៗ គឺអរម៉ូនមេឡាតូនីន (Melatonin) ដែលវាបញ្ចេញសារធាតុក្រពេញទៅកាន់ខួរក្បាល ដើម្បីឱ្យមនុស្សគេងលក់បានល្អ។ រឿងទីមួយអ្នកគួរធ្វើគឺថា អ្នកត្រូវក្រោកពីគេងពេលព្រឹក ដើម្បីស្រូបយកពន្លឺព្រះអាទិព្យចាប់ពីម៉ោង ៦ ដល់ ៨. ៣០ នាទី ដើម្បីឱ្យអរម៉ូនមេឡាតូនីនបានបញ្ចេញកាន់តែច្រើននៅពេលយប់ វាធ្វើយើងគេងលក់ស្រួល។ សម្រាប់ជនជាតិជប៉ុនតែងធ្វើលំហាត់ប្រាណពេលព្រឹក និងធ្វើការនៅចម្ការនៅពេលព្រឹក ដើម្បីស្រូបពន្លឺព្រះអាទិត្យបានល្អ ហើយពេលយប់ គឺពួកគេឆាប់ចូលគេង ដើម្បីឱ្យដំណើរអរម៉ូនមេឡាតូនីន ផលិតកសាងសុខភាពរាងកាយ និងផ្លូវចិត្តមានថាមពលផងដែរ។

សម្រាប់រឿងទីពីរ បើអ្នកចង់ចូលគេងឱ្យលក់ស្រួល អ្នកគួរអានសៀវភៅចំនួន ៣០ នាទីជាមុន ដើម្បីសម្រួលអារម្មណ៍ឱ្យបានល្អ មុនចូលគេង។ ខ្ញុំនិយាយនេះ មិនមែនជាការអានសៀវភៅតាមទូរសព្ទ និងមើលទូរសព្ទមុនចូលគេងទេ វាធ្វើឱ្យពន្លឺទូរសព្ទជះចូលកែវភ្នែករបស់អ្នក ហើយវាក៏បញ្ជូនដល់ផ្លូវអារម្មណ៍។ ខ្ញុំគួរអានសៀវភៅបែបក្រដាស និងធ្វើសមាធិជាដើម។

ចំណែករឿងទី៤ ការទទួលភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា ភេសជ្ជៈកំប៉ុង តែបៃតង កាហ្វេ និងគ្រឿងស្រវឹង ជិតចូលគេងវាអាចនឹងធ្វើឱ្យរំខានដល់ដំណេកដូចគ្នា។ ចូរអ្នកកុំផឹកគ្រឿងស្រវឹង និងកាហ្វេអ៊ីន ទើបអ្នកគេងលក់ស្រួល។ ហើយចុងក្រោយ នៅក្នុងបន្ទប់គេងរបស់អ្នកគួរមានសីតុណ្ហភាពត្រជាក់ ងងឹត ស្ងប់ស្ងាត់ និងជាបន្ទប់ដែលរៀបចំបានស្អាតមានរបៀបរៀបរយ អាចជះផលល្អជួយអនុញ្ញាតឱ្យរាងកាយ និងខួរក្បាលសម្រាកបានលឿន កាត់បន្ថយបញ្ហាតានតឹងអំឡុងពេលមុនចូលគេង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3080

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធកុំធ្វើរឿង ១នេះ
Tror Sopheap
February 10 2026
1.3 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
1.4 K views

#ចិត្តសាស្ត្រ

ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
Tror Sopheap
January 30 2026
166 views

#ចិត្តសាស្ត្រ

គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
Tror Sopheap
January 30 2026
864 views

#ចិត្តសាស្ត្រ

កុំគ្រាំចិត្តពេក! នេះក្បួនរស់តាមលំហូរចិត្តរំដោះបញ្ហាផ្លូវចិត្តឱ្យរីករាយ
Tror Sopheap
January 28 2026
306 views

#ចិត្តសាស្ត្រ

Elon Musk ឆាប់ៗខាងមុខ នឹងក្លាយជាសេដ្ឋី 1$ទ្រីលាន នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់
Tror Sopheap
January 26 2026
194 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia