ជំងឺមហារីកសុដន់ជាជំងឺមួយដែលស្រ្តីប្រឈមកើតច្រើនជាងបុរស ហើយងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងមែនទែន។ ហើយទាន់មានការព្យាបាលណាមួយបញ្ជាក់ថា ព្យាបាលជំងឺមហារីកនេះទេ។ យោងតាមគេហទំព័រ WebMD បានចុះផ្សាយថា ដើម្បីចៀសវាងពីជំងឺមហារីសុដន់នេះស្រ្តីគួរតែដឹងពីរបរអាហារ និងទម្លាប់ ១នេះ៖
១. ស្រ្តីគួរញ៉ាំរបបអាហារមេឌីទែរ៉ាណេដែលសម្បូរជាតិសរសៃខ្ពស់ និងជាតិខ្លាញ់ឆ្អែតទាបជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់។ របបអាហារនេះរួមមានផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងអូលីវច្រើន ជួយរក្សាតុល្យភាពអរម៉ូន និងសុខភាពទូទៅរបស់ស្រ្តី។ អាហារនេះមានសុខភាពល្អជាងញ៉ាំសាច់កែច្នៃ ជាតិខ្លាញ់ និងស្ករច្រើនផងដែរ។
២. ស្រ្តីញ៉ាំអាហារមានកម្រិតវីតាមីនD តិចងាយកើតជំងឺមហារីកសុដន់។ វេជ្ជបណ្ឌិតបានណែនាំឱ្យស្រ្តីញ៉ាំអាហារសម្បូរជាតិវីតាមីនD ព្រោះវីតាមីន D ជួយគ្រប់គ្រងការលូតលាស់កោសិកា និងរារាំងការលូតលាស់ដុំសាច់មហារីក។ ស្រ្តីអាចទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យ និងពីអាហារមួយចំនួនដូចជាត្រី ស៊ុត យ៉ាអួរ និងទឹកដោះគោ...។
៣. ស្រ្តីដែលធ្វើលំហាត់ប្រាណជាប្រចាំមិនងាយកើតជំងឺមហារីកសុដន់ដោយទម្លាប់នេះជួយកាត់បន្ថយការរលាកហើយផ្តល់ឱ្យប្រព័ន្ធរាងកាយរឹងមាំប្រឆាំងជំងឺមហារីក។ ហើយទម្លាប់១នេះជួយកាត់បន្ថយហានិភ័យបញ្ហាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ។ ឈប់សិន! មានវិធីដ៏ល្អមួយដើម្បីការពារជំងឺមហារីក ការចាក់វ៉ាក់សាំងការពារទុកមុនគឺអាចជួយបានច្រើនណាស់ ជាពិសេសបើចាក់ត្រូវវ័យកំណត់ត្រឹមត្រូវអាចការពារជំងឺមហារីកស្ទើរតែ១០០%ទៅហើយ ដូច្នេះការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB អាចជួយការពារមហារីកថ្លើមបាន ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនអាចជួយស្បូនពីជំងឺ រួមទាំងចាក់វ៉ាក់សាំងការពារផ្សេងៗទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព