បើជាតិផ្អែមត្រូវបានដាក់ចូលទៅក្នុងខ្លួនអ្នកកាន់តែច្រើននាំជំងឺច្រើនមុខចូលខ្លួនអ្នកដូចជាលើសឈាម និងទឹកនោមផ្អែម។ តាមលោកវេជ្ជបណ្ឌិត Raymond Francis មានប្រសាសន៍ថា ជាតិស្ករកែច្នៃមិនល្អសម្រាប់រាងកាយនោះទេ វាស៊ីកោសិកាយើងឱ្យចុះខ្សោយ ឆាប់ឈឺ កើតជំងឺភ្លេចភ្លាំង និងងាយកើតជំងឺមហារីកកាន់តែលឿន”។ អ្នកញ៉ាំផ្លែឈើ ១នេះពេលព្រឹក ស្រូបជាតិស្ករកែច្នៃចេញពីឈាមការពារជំងឺទឹកនោមផ្អែម និងមហារីកគឺផ្លែប៉ោមនេះឯង។
ពេលអ្នកហូបផ្លែប៉ោមជាប្រចាំថ្ងៃនោះ លទ្ធផលនឹងបង្ហាញថាជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីន ដែលនាំឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកបានថយចុះ។ ព្រោះផ្លែប៉ោមមានសារធាតុ polyphenols ដែលជួយជម្រុញលំពែងឱ្យបញ្ចេញអាំងស៊ុយលីន និងជួយកោសិការបស់រាងកាយស្រូបយកជាតិស្ករចេញពីសរសៃឈាម។ និយាយទៅ! ជាតិស្ករនេះជាមេជំងឺមួយដែរ។ ពេលអ្នកផ្លែប៉ោមស្រូបជាតិស្ករចេញពីក្នុងខ្លួនដូចជាអ្នកដកជំងឺទឹកនោមផ្អែមចេញពីក្នុងខ្លួនរបស់អ្នកដែរ។
ហើយនៅក្នុងផ្លែប៉ោមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មការពារចេញពីការបង្កគ្រោះថ្នាក់មួយចំនួននៅក្នុងរាងកាយ។ ចំពោះបរិមាណដ៏ច្រើនសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានរកឃើញនៅក្នុងផ្លែប៉ោមមានដូចជាសារធាតុ Quercetin ជួយពន្យឺតការរំលាយអាហារកាបូអ៊ីដ្រាតដើម្បីការពារការឡើងជាតិស្ករក្នុងឈាមរបស់អ្នក។ មានជាតិអាស៊ីត Chlorogenic ធ្វើឱ្យរាងកាយរបស់អ្នកប្រើប្រាស់ជាតិស្ករបានល្អប្រសើរដើម្បីបង្កើនថាមពលនិងស្រកគីឡូដែរ។
នៅក្នុងផ្លែប៉ោមមានសារធាតុពិសេសមួយទៀតគឺសារធាតុ Phlorizin ក៏ជួយពន្យឺតក្នុងការស្រូបយកជាតិស្ករ និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមផងដែរ។ ពេលសរសៃឈាមរបស់អ្នកគ្មានជាតិស្ករកែច្នៃនាំឱ្យមានសុខភាពហើយការរស់នៅរបស់អ្នកក៏គ្មានជំងឺទឹកនោម មហារីក និងខូចតម្រងនោមផងដែរ។ បើអ្នកបន្ថែមទម្លាប់ហាត់ប្រាណមួយថ្ងៃ ២០នាទី ពិសារទឹកមួយថ្ងៃ ៣លីត្រជាង និងគេងឱ្យបានគ្រប់ ព្រោះទម្លាប់នេះកម្ចាត់ជាតិកែស្ករចេញពីឈាមរបស់អ្នក ទោះបីអ្នករស់នៅដល់ចាស់ក៏គ្មានជំងឺទឹកនោមផ្អែមដែរ។ ទម្លាប់ល្អ សុខភាព៕ អត្ថបទដោយ៖ ទ្រ សុភាព