ជំងឺ
ប្តូរឈា.ម! ៣ទម្លាប់ ខូចតម្រងនោមលឿនជាងការគិតអ្នកទៅទៀត

យោងតាមគេហទំព័រ Mayoclinic បានឱ្យដឹងថា អ្នកខូចតម្រងនោម ឬជំងឺតម្រងនោមរ៉ាំរ៉ៃនេះ បង្កជាផលវិបាករួមមាន មានភាពមិនប្រក្រតីសារធាតុរាវក្នុងខ្លួន​ អាចធ្វើឱ្យហើមសួត លើសសម្ពាធឈាម ខូចមុខងារបេះដូង ប៉ះពាល់សរសៃប្រសាទ និងអាចឈានដល់ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ដែលត្រូវចាំបាច់លាងឈាមជាប្រចាំ ឬធ្វើការប្ដូរតម្រងនោមជាដើម។ ៣ទម្លាប់នេះនាំឱ្យខូចតម្រងនោមហើយ៖

១. គេងមិនគ្រប់គ្រាន់៖ តាមលោកគ្រូពេទ្យ ហួ ភារ៉ា បានលើកឡើងថា មនុស្សសម័យថ្មីហាក់មិនបានយកចិត្តទុកដាក់លើការគេង បែរជាទម្លាប់ចូលគេងដាច់យប់ ឆ្លងថ្ងៃជាប្រចាំទៅវិញ។ អំឡុងពេលដែលអ្នកគេងពេលយប់ វាប្រៀបបានដូចជាការសម្រាលបន្ទុកឱ្យតម្រងនោមធ្វើការ កាលណាយើងគេងបានតិច តម្រងនោមក៏នឹងចាប់ផ្ដើមចុះខ្សោយ។ ហើយតាមការស្រាវជ្រាវត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអឺរ៉ុបសម្រាប់ការសិក្សាជំងឺទឹកនោមផ្អែម (EASD) នៅទីក្រុងម៉ាឌ្រីដ អ្នកវិទ្យាសាស្ត្របានរកឃើញថាការគេងច្រើនពេកអាចបង្កើនការខូចខាតមីក្រូសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម 31% ។ ខណៈដែលការគេងមិនបានគ្រប់គ្រាន់អាចបង្កើនការខូចតម្រោនោមដល់ទៅ 38% ឯណោះ។

២. អាហារមានជាតិសូដ្យូម៖ ប្រភេទក្រុមអាហារមានជាតិសូដ្យូម មានដូចជាប្រភេទសាច់ក្រក ត្រីងៀត ភីក្សា មីកំប៉ុងជាដើម អាហារប្រភេទនេះ អ្នកមិនមានបញ្ហាខ្សោយតម្រងនោមគួរចៀសវាង ហើយអ្នកមានបញ្ហា កាន់តែចៀសដាច់ខាតទៀត ព្រោះជាតិសូដ្យូមគឺនឹងធ្វើឱ្យក្រលៀនខ្សោយខ្លាំងបំផុត។

៣. យោងតាមគេហទំព័រ Times of India បានលើកឡើងថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់អង់ទីប៊ីយូទិកលើសកម្រិត ញឹកញាប់ពេក ងាយនឹងធ្វើឱ្យមានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រយៈពេលយូរធ្វើឱ្យតម្រងនោមខូចខាតលឿន​ ហេតុនេះបើអ្នកសង្ស័យមានបញ្ហាតម្រងនោម គប្បីគួរទៅជួបវេជ្ជបណ្ឌិតជំនាញបន្ថែមដើម្បីពិគ្រោះ ប្រឹក្សាយោបល់។ ចំណែកឯការប្រើប្រាស់ថ្នាំវិញ កុំចេះតែប្រើតាមគ្នាផ្តេសផ្តាស មុនលេបចូលទៅកុំភ្លេចពិគ្រោះជាមួយនឹងឱសថការីជំនាញដែលអ្នកបានទិញថ្នាំមកនោះផង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2716

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia