កីឡា
ខំហាត់ប្រាណ! ឈប់មួយរយៈក៏ធាត់លើសដើម មកពីមូលហេតុនេះ?

មនុស្សជាច្រើនមានក្តីប្រាថ្នាមានរាងស្អាត និងមានសុខភាពល្អ​ ជាក់ស្តែងអ្នកខ្លះគាត់ធាត់ ឬលើសគីឡូជាដើម។ ហើយគាត់ខំហាត់ប្រាណដើម្បីសម្រកគីឡូក៏មានលទ្ធផលស្រកមែន ហើយគាត់បានសម្រាកហាត់ប្រាណមួយរយៈក៏ចាប់ផ្តើមគីឡូលើសដើម គាត់ឆ្ងល់ថាមកពីអ្វី? តាមលោកគ្រូ សំបូរ នន់ ជាគ្រូធំផ្នែកហាត់ប្រាណនិងជាម្ចាស់មេដាយមាសជាច្រើនបានលើកឡើងថា អ្នកហាត់ប្រាណហើយឡើងគីឡូលើសដើម បញ្ហាមានពីរទី១. រាងកាយគាត់គ្មានសាច់ដុំ និងទី២. ហូបអាហារលើសកម្រិតជាប្រចាំថ្ងៃនេះឯង។

ហើយលោកគ្រូពន្យាល់ថា ចំពោះរាងកាយគ្មានសាច់ដុំ ហើយមិនហាត់ប្រាណបន្តនោះ ពេលគាត់ហូបអាហារមិនសុខភាព មានអាហារមានខ្លាញ់ច្រើន និងផឹកភេសជ្ជៈមានជាតិផ្អែមលើសកម្រិត ហើយពេលយប់បន្ថែមស្រាបន្ថែមសាច់ក្លែមបើមិនឡើងគីឡូទើបចម្លែក។ ការហូបបែបនេះ រាងកាយស្រូបសារធាតុខ្លាញ់ ជាតិផ្អែមមកផ្ទុកក្នុងរាងកាយលើសកម្រិត មិនដឹងបញ្ចេញទៅណា វាបង្កឱ្យកើតជាតិខ្លាញ់នៅក្នុងខ្លួនហ្នឹង។ មានរាងកាយមួយបែបទៀត គឺរាងកាយមានសាច់ដុំ ហូបអាហារលើសកម្រិត មិនងាយធាត់ទេ ព្រោះគេមានសាច់ដុំជួយទប់ ប៉ុន្តែបើគេមិនបន្តហាត់ប្រាណទេ យូរៗ ទៅ សាច់ដុំអស់គ្មានអ្វីជួយទប់គេក៏ធាត់ដូចតែគ្នាដែរ”។ បន្តហាត់ប្រាណ បន្តរាងស្លីម។

ការហាត់ប្រាណនិងរបរអាហារសុខភាពមិនអាចកាត់ចេញពីគ្នានោះទេ។ លោកគ្រូ សំបូរ នន់បានលើកឡើងថា គោលដៅហាត់ប្រាណ សម្រកខ្លាញ់ បង្កើនសាច់ដុំ ការហាត់ប្រាណបែបជិះកង់ រត់ និងដើរ ដើម្បីសម្រកខ្លាញ់ ប៉ុន្តែសាច់ដុំរបស់អ្នកក៏ស្រកតាមដែរ។ ចឹងហើយការហាត់ប្រាណ គេឱ្យលេងលើកដុំដែកឬរបស់រាងធ្ងន់ៗ ខ្លះដើម្បីបង្កើនសាច់ដុំ អស់ជាតិខ្លាញ់។ សម្រាប់អាហារល្អដល់សុខភាពនិងសាច់ដុំជាអាហារសាមញ្ញៗ ទេមានដូចជាស៊ុត មានត្រី មានសាច់គោ មានបន្លែការ៉ុត ស្ពៃខៀវ សាឡាត់ និងត្រសក់។ សម្រាប់ផ្លែឈើមានផ្លែប័រ ផ្លែប៉ោម ផ្លែចេក និងផ្លែល្ហុងទុំ...។ ទម្លាប់ហូបអាហារសុខភាពបែបនេះ មុនដំបូងរាងកាយអស់កម្លាំងបន្តិចព្រោះមិនទាន់សុំាជាមួយទម្លាប់បែបនេះ។ ពេលយើងព្យាយាមបន្តិច ទម្លាប់អាក្រក់ពីមុន យើងលែងមានហើយ មានតែទម្លាប់ល្អៗ ក្នុងជីវិត។

ការពិត! ការហាត់ប្រាណមានអត្ថប្រយោជន៍ចំពោះសុខភាពល្អណាស់។ លោកគ្រូ សំ បូនន់ បានលើកឡើងថា ខ្ញុំបានណែនាំសិស្សរបស់ខ្ញុំ មិនមែនហាត់ប្រាណមួយខែ មួយឆ្នាំឈប់ទេ ហាត់ប្រាណឱ្យក្លាយជាទម្លាប់។ ពេលយើងមានទម្លាប់ល្អ សុខភាពក៏ល្អដែរ”។ បើអ្នកចង់ស្រកគីឡូមិនមែនហាត់ប្រាណ ១០ទៅ២០នាទីទេ គឺតាំងចិត្តមុនដំបូងហាត់ចាប់ពី៤០នាទីដែរ។ វាត្រូវការអ្នករត់លើម៉ាស៊ីនផង ដើរផង និងហាត់ប្រាណលើកដុំដែកផង ទើបការសម្រកគីឡូរបស់អ្នកសម្រេចបាន។ មានរឿងមួយទៀត ហាត់ប្រាណមានគុណភាពក្នុងការសម្រកគីឡូគឺហាត់មានគ្រូបង្រៀនចាំណែនាំ។ ទោះបីយើងចាយលុយមួយរយៈពេលមែន តែយើងបានសុខភាពល្អ ហើយចេះក្បូនហាត់ប្រាណបានត្រឹមត្រូវ ហើយបានហាត់អស់មួយជីវិតផងដែរ។ សុខភាពជាទ្រព្យដ៏តម្លៃបំផុតក្នុងជីវិតមនុស្សយើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2716

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia