សម្រស់
អាថ៌កំបាំងថែសម្រស់តារាបង្ហាញម៉ូតឱ្យក្មេងជាងវ័យ គ្មានស្នាមជ្រួញ ស្បែកភ្លឺថ្លា

សម្រស់ និងស្បែកដែលមានសុខភាពល្អ ទោះបីត្រូវការផលិតផលខ្លះក៏ដោយ ក៏ត្រូវការវិធីតាមធម្មជាតិដែរ។ បើប្រើផលិតផលតែមួយមុខរក្សាសម្រស់នោះ មិនយូរទេស្បែកនិងសម្រស់ងាយប្រតិកម្មកាន់តែចាស់ជាងវ័យថែមទៀត។ តាមលោក Héctor García និងលោក Francesc Miralles ជាអ្នកនិពន្ធសៀវភៅ Ikigai: The Japanese secret to a long and happy life បានលើកឡើងពីការថែសម្រស់របស់អ្នកបង្ហាញម៉ូតថា អ្នកបង្ហាញម៉ូតអាជីពអាចរក្សាសម្រស់នៅតែស្រស់ស្អាត មកពីពួកគេគេងចន្លោះពី ៩ទៅ១០ម៉ោងក្នុងមួយយប់មុនពេលគេដើរបង្ហាញម៉ូត។ ការគេងបែបនេះផ្តល់ឱ្យស្បែករបស់គេតឹងគ្មានស្នាមជ្រួញ សម្រស់មានពន្លឺថ្លា ហើយមានស្មារតីល្អក្នុងការដើរផងដែរ។

តាមអ្នកវិទ្យាសាស្ត្រក៏ឯកភាពគ្នាដែរថា ការគេងជាវិធីសាស្ត្រប៉ូវសម្រស់ ព្រោះវាជួយបង្កើតមេឡានីនជាអ័រម៉ូនកើតឡើងដោយធម្មជាតិនៅក្នុងខ្លួនដើម្បីថែស្បែកនៅក្មេងជាងវ័យ។ ឬអាចហៅថា មុខក្មេងអាយុច្រើន។

មេឡានីនជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយឱ្យមនុស្សអាយុវែងដោយមានអត្ថប្រយោជន៍ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ជួយប្រឆាំងនឹងជំងឺមហារីក។ ជួយរក្សាជាតិស្ករក្នុងខ្លួនមានលំនឹង។ ជួយកាត់បន្ថយការភ្លេចភ្លាំ។ ជួយការពារជំងឺពុកឆ្អឹង និងប្រឆាំងជំងឺបេះដូងផងដែរ។ ពេលរាងកាយរបស់អ្នកតាមផ្នែកនីមួយៗ រឹងមាំហើយនោះ សម្រស់ និងស្បែករបស់អ្នក នៅតែក្មេងជាងវ័យ នៅតែស្អាត។ ហើយគេមើលមកសរសើថា អ្នកកម្រចាស់ម្ល៉េះ!

អរម៉ូនមេឡានីនរបស់មនុស្សនឹងថយចុះនៅពេលអាយុឈានដល់ ៣០ឆ្នាំ។ ដើម្បីពង្រឹងសម្រស់និងស្បែក អ្នកគួរមានទម្លាប់នេះបន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃ៖

១. ញ៉ាំអាហារបន្លែ ផ្លែឈើឱ្យច្រើនជាងមុន និងសាច់សម្បូរជាតិវិតាមីន និងសារធាតុកាល់ស្យូមបន្ថែម។

២. ប្រើរាងកាយស្រូបយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃនៅម៉ោង ៨ ឬម៉ោង៩ពេលព្រឹក។

៣. គេងឱ្យបានគ្រប់គ្រាន់គឺចាប់ពី៧ទៅ៩ម៉ោង និងឆ្លៀតធ្វើលំហាត់ប្រាណមួយថ្ងៃ ៣០នាទី។

៤. កាត់បន្ថយការអង្គុយនាំលំហូរឈាមដើរមិនស្រួល និងកើនជាតិខ្លាញ់ក្បាលពោះ។ អង្គុយត្រឹមតែ ៤០នាទីងើបចេញដើរធ្វើចលនារាងកាយ ទើបរាងកាយមិនស្ពឹកហើយបញ្ចូនលំហូរឈាមទៅកាន់ស្បែករបស់អ្នកឡើងវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2715

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia