អាហារ
អាហារពេលព្រឹក ៣នេះនាំខួរក្បាលរីករាយ ហើយពូកែចងចាំ
Tror Sopheap
July 21 2025
2.5 K views

អាហារពេលព្រឹកជាអាហារដំបូងដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពខួរក្បាលរបស់អ្នកបំផុត។ បើអ្នកមានទម្លាប់ហូបអាហារពេលព្រឹកមិនទៀងទាមមួយថ្ងៃកាត់មួយថ្ងៃកោនោះ វានាំប៉ះពាល់ដល់ខួរក្បាលនិងឈឺក្រពះទៅវិញទេ។បើញុំាអាហារខុសដែលមានជាតិខ្លាញ់ និងស្ករច្រើន វាធ្វើឱ្យអ្នកឡើងគីឡូ។ អាហារ ៣នេះប៉ូវខួរក្បាល៖

១. ញ៉ាំគ្រាប់ជីលាយជាមួយទឹកដោះគោជូ បន្ថែមផ្លែឈើប៉ូវខួរក្បាលឱ្យមានលំហូរឈាមដើរស្រួល។ ពេលព្រឹកនេះអ្នកអាចសាកល្បងញុំាអាហារប្រភេទគ្រាប់ជីលាយជាមួយទឹកដោះគោជូ និងបន្ថែមផ្លែឈើខ្លះៗ វាពិតជាមានប្រយោជន៍ច្រើនជួយដល់ក្រពះពោះវៀន រួមទាំងល្អខួរក្បាលរីករាយ ហើយបង្កើនអង្គចងចាំបានល្អ និងការពារជំងឺដាច់សរសៃឈាមរបស់ខួរក្បាលផងដែរ។

២. ញ៉ាំស៊ុត១គ្រាប់ពេលព្រឹកមួយគ្រាប់នាំខួរក្បាលរីករាយគិតបានល្អលឿន។ ព្រោះស៊ុតមានផ្ទុកទៅដោយមីក្រូសារជាតិមួយហៅថា choline ដែលអាចដុតបំផ្លាញជាតិខ្លាញ់មិនល្អនៅក្នុងខ្លួន និងជួយដល់ការរំលាយអាហារឱ្យដំណើរការបានរលូន។ ជាមួយគ្នានេះ ស៊ុតក្រហមឆៅក៏សម្បូរទៅដោយវីតាមីន B និងអាស៊ីតអាមីណូដែលជួយកសាង និងរក្សាសាច់ដុំគ្មានខ្លាញ់ ដែលជាគន្លឹះជួយជំរុញថាមពលសម្រាប់អ្នកមានសុខភាពទន់ខ្សោយ និងចាំបាច់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាលមិនងាយភ្លេចនោះទេ។

៣.ផ្លែទទឹមពិតជាមានសារធាតុ​ប្រឆាំង​អុកស៊ីតកម្មជួយ​ពន្យារ​ការ​វិវត្ត​នៃ​ជំងឺ​ភ្លេចភ្លាំងរបស់ខួរក្បាលបានយ៉ាងល្អ។ ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយពង្រឹងការចងចាំ និងមុខងារនៃការយល់ដឹង ហើយវាអាចជួយឱ្យមនុស្សវ័យចំណាស់ ចៀសពីជំងឺវង្វេងវង្វាន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2931

អត្ថបទទាក់ទង

#អាហារ

អាស៊ូក្រពះផង! ញ៉ាំអាហារ ៥ប្រភេទនេះពោះទទេ ខូចក្រពះអស់ហើយ
Pov Saru
October 30 2025
393 views

#អាហារ

អាណិតក្រលៀនផង! ញ៉ាំអាហារ ៥មុខនេះរាល់ថ្ងៃ វាសនាក្រលៀនឆាប់ខូច ឆាប់លាងឈាមណាស់
Tror Sopheap
October 30 2025
3.3 K views

#អាហារ

អាហារ ៥ ប្រភេទជួយការពារសក់ស្កូវមុនអាយុ ជួយបំប៉នសក់ពីខាងក្នុង
Pov Saru
October 29 2025
584 views

#អាហារ

ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
2.7 K views

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
632 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
665 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia