កីឡា
ធ្វើលំហាត់ប្រាណ ១នេះពេលព្រឹក ខួរក្បាលរីករាយ បាត់តានតឹង និងស្រកគីឡូ

ការធ្វើលំហាត់ប្រាណពិតជាមានគុណសម្បត្តិជួយសុខភាពមនុស្សច្រើនណាស់ដូចជាការពារជំងឺ និងបញ្ហាផ្លូវចិត្តជាដើម។ ជាពិសេសការដើរមានអត្ថប្រយោជន៍មិនគួរឱ្យជឿថា វាជួយសុខភាពរបស់អ្នកទាំង ៣នេះ៖

១. មានភស្តុតាងបញ្ជាក់ថា ការដើរយ៉ាងលឿននៅពេលព្រឹកអាចធ្វើឱ្យសុខភាពខួរក្បាលរីករាយហើយជំនាញការគិតរបស់អ្នក គិតកាន់តែលឿន ព្រោះតែអ្នកអាចអារម្មណ៍ផ្តោតអារម្មណ៍បានមូល។ ហើយការដើរនេះក៏ជួយបង្កើនការចងចាំ ការយល់ដឹង ការរៀនសូត្រ និងការអានផ្នែកខួរក្បាលបានល្អបំផុត។ ការដើរពេលព្រឹកអាចការពារការថយចុះការចងចាំទាក់ទងនឹងអាយុថែមទៀត។

២. ការដើរត្រឹមតែ ៣០ នាទីនៅពេលព្រឹកបង្កើនថាមពលធ្វើឱ្យបាត់អារម្មណ៍តានតឹង និងការធ្លាក់ទឹកចិត្តយ៉ាងល្អ។ ពីព្រោះវាធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមពីរាងកាយទៅកាន់ខួរក្បាលមានអ៊ុកស៊ីហ្សែនល្អ។  យោងតាមការសិក្សាឆ្នាំ ២០១៨ ការដើរពេលព្រឹកជួយជម្រះអរម៉ូន cortisol ជាអរម៉ូនស្ត្រេស ឱ្យអារម្មណ៍ស្ងប់និងរីករាយ។ អ្នកគួរតែសាកល្បងដើរក្នុងបរិយាកាសធម្មជាតិដូចជា ឧទ្យាន សួនច្បារ និងកន្លែងបៃតង ដើម្បីបំបាត់អារម្មណ៍តានតឹង។

៣. យើងភាគច្រើនចំណាយពេលការងារនឹងតុ ការធ្វើបែបនេះធ្វើឱ្យអ្នកដុះក្បាលពោះ។ គ្រាន់តែដើរលេងនៅពេលព្រឹកជួយអ្នកដុតកាឡូរី និងកាត់បន្ថយហានិភ័យនៃការឡើងគីឡូ។ ការធ្វើលំហាត់ប្រាណបែរដើរនេះគិតជាកម្រិតមធ្យមជួយអ្នកក្នុងការដុតកំដៅរហូតដល់ ១០០កាឡូរីក្នុងមួយម៉ាយ នេះជាមូលហេតុឱ្យអ្នកស្រកគីឡូមានរាងស្អាត។ ហើយពេលព្រឹកគ្រាន់តែញ៉ាំអាហារផ្លែប៉ោម បន្ថែ និងពងទាបន្ថែមនោះ គីឡូរបស់អ្នកស្រកយ៉ាងលឿន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2716

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia