សម្រស់
អាហារ ម្សៅ ទឹក គួររើស១ណា? អ្នកជំនាញប្រាប់ខូឡាជែនត្រូវញ៉ាំបើចង់បំបាត់ជ្រួញ ស្អាតលឿន
MC LyHouy
November 11 2022
540 views

ខូឡាជែន គឺជាប្រូតេអ៊ីនដែលអ្នកអាចរកឃើញនៅក្នុងស្រទាប់ស្បែក សន្លាក់ឆ្អឹង និងសាច់ដុំ។ ពួកយើងកើតមកភ្លាម គឺមានខូឡាជែនមកជាមួយតែម្តង, ជាពិសេសទារកទើបនឹងកើត កុមារតូចៗ ពួកគេមានស្បែកស្អាតតឹងណែន និងគ្មានស្នាមជ្រួញនោះទេ នោះមកពីពួកគេមានខូឡាជែនច្រើននៅក្នុងខ្លួន។ ខូឡាជែន មានតួនាទីផ្តល់សំណើមដល់ស្បែក រក្សាទាពតឹងណែននៃស្បែក និងការពារស្បែកកុំឱ្យមានស្នាមជ្រីវជ្រួញ នេះបើតាមការពន្យល់របស់អ្នកស្រី Amy Goodson, អ្នកជំនាញផ្នែកអាហារូបត្ថម្ភដ៏ល្បីនៅអាមេរិក មានបទពិសោធន៍ជាង១៦ឆ្នាំ ព្រមទាំងជាអ្នកនិពន្ធដ៏ល្បីឈ្មោះនៃសៀវភៅ The Sports Nutrition Playbook

មនុស្សគ្រប់រូបនឹងបាត់បង់ខូឡាជែនជារៀងរាល់ឆ្នាំ ចាប់ពីអាយុ២០ឆ្នាំឡើងទៅ ដោយសារតែយន្តការនៃការផលិតខូឡាជែនរបស់រាងកាយបានថយចុះ។ ហេតុនេះវាជារឿងចាំបាច់ណាស់ បើអ្នកស្រឡាញ់សុខភាព ស្រឡាញ់សម្រស់ មិនចង់មានស្នាមជ្រីវជ្រួញ ចាំបាច់ត្រូវការបន្ថែមខូឡាជែនឱ្យខ្លួនឯងឱ្យបានជាប្រចាំ តាមវិធីណាក៏ដោយ។ វិធីបន្ថែមខូឡាជែនឱ្យរាងកាយមានច្រើនណាស់ ប៉ុន្តែថ្ងៃនេះHealthy Cambodia នឹងលើកយក៣វិធីដែលពេញនិយមបំផុតមកបកស្រាយ ដែលបានសិក្សាចេញពីEat This, Not That! ។

វិធីទី១. ការញ៉ាំចំណីរអាហារ៖ នេះគឺជាវិធីល្អមួយ ដែលគ្រប់គ្នាអាចសាកល្បងបាន ញ៉ាំប្រភេទចំណីរអាហារដែលជាប្រភពនៃការផលិតខូឡាជែន។ ចំណីរអាហារដែលសម្បូរខូឡាជែន រួមមានដូចជាអាហារសមុទ្រ អយស្ទ័រ ត្រីសាលម៉ុន ប៉េងប៉ោះ ក្រូចគ្រប់ប្រភេទ សាច់សត្វ ត្រី ថ្លើមសត្វ សាច់មាន់ និងពពួកអាហារសម្បូរវីតាមីនស៊ីដូចជា ក្រូចគ្រប់ប្រភេទ ផ្កាស្ពៃខៀវជាដើម។ វិធីនេះពេញនិយម មិនបាច់ចំណាយលុយច្រើន ប៉ុន្តែវិធីនេះអាចនឹងធ្វើឱ្យរវល់បន្តិចក្នុងការរើសអាហារញ៉ាំ។

វិធីទី២. ប្រើផលិតផលថែសម្រស់មានខូឡាជែន៖ អ្នកស្រី Amy Goodson ណែនាំថាវាអាចជាជម្រើសល្អ១ដែរ ប៉ុន្តែវាមិនសូវជាបានផលខ្លាំងទៅការទប់ស្កាត់បំបាត់ស្នាមជ្រួញ និងជួយឱ្យស្បែកតឹងណែនទេ។ ខូឡាជែន វានៅក្នុងស្រទាប់នៃស្បែក មិនមែននៅលើស្បែកទេ ដូចនេះការប្រើផលិតផលថែរក្សាសម្រស់មានខូឡាជែនអាចជួយបានត្រឹមផ្តល់សំណើម និងជាតិទឹកឱ្យស្បែកតែប៉ុណ្ណោះ ប៉ុន្តែបើគិតដល់ទប់ស្កាត់ស្នាមជ្រួញ អាចនឹងមិនបានផលទេ។

វិធីទី៣. ប្រើផលិតផលខូឡាជែនចូលនៅក្នុងខ្លួន៖ ផលិតផលខូឡាជែនមានច្រើនមុខច្រើនម៉ាកណាស់ មានទម្រង់ជាពពួកម្សៅ ជាទឹក ឬជាគ្រាប់។ ជាធម្មជាតិ ខូឡាជែនគឺជាម៉ូលេគុលប្រូតេអ៊ីនតូចល្អិតខ្លាំង ហេតុនេះការប្រើផលិតផលខូឡាជែនមានទម្រង់ជាម្សៅ ឬជាគ្រាប់ អាចថាមិនមែនជម្រើសល្អបំផុត តែជាជម្រើសល្អមួយ ល្អជាងមិនបានប្រើអ្វីសោះ។ ទម្រង់ម្សៅ និងទម្រង់ជាគ្រាប់ អាចប្រើពេលយូរក្នុងការបញ្ជូនទៅដល់ស្បែកដើម្បីឱ្យស្បែកផលិតខូឡាជែន និងស្រូបយកប្រើប្រាស់ ដែលខុសពីការប្រើពពួកខូឡាជែនរាវ។ ខូឡាជែនរាវ ងាយក្នុងការជ្រាបចូលស្បែកបានលឿន សំយោគខូឡាជែនបានលឿន ហើយអ្នកស្រី Amy Goodson ថែមទាំងបានបញ្ជាក់ថា ប្រើត្រឹមតែ១២សប្តាហ៍ អ្នកនឹងឃើញលទ្ធផលជាមិនខាន។

ជាចុងក្រោយសូមរម្លឹកផងដែរថា មិនមែនការប្រើខូឡាជែន ឬញ៉ាំអាហារខូឡាជែនហើយអ្នកមិនជ្រួញ មិនចាស់នោះទេ។ ធម្មជាតិគឺតម្រូវមកបែបនេះ កើត ចាស់ ឈឺ ស្លាប់ តែគ្រាន់តែថា បើយើងបានថែសម្រស់ ថែសុខភាព សុខភាពរឹងមាំល្អ ទោះយើងចាស់ក៏ចាស់ដោយសុខភាពល្អ ហើយវាអាចពន្យាភាពចាស់មុនអាយុបាន១ផ្នែកធំដែរ។ ថែសម្រស់បានត្រូវជួនកាល អាយុ៤០ឆ្នាំ នៅស្អាតដូចជាង២០ក៏បាន ប៉ុន្តែបើអត់ថែសោះ ស្រួលមិនសោះអាយុ៣០ឆ្នាំ សម្រស់ដូច៥០ឆ្នាំក៏មានដែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia