អាហារ
លើសខ្លាញ់! ហូបបន្លែស្ងួត ១នេះ មិនត្រឹមស្រូបខ្លាញ់ឱ្យស្រកគីឡីទេ ការពារជំងឺមហារីក
Tror Sopheap
June 19 2025
1.1 K views

សព្វថ្ងៃនេះការជ្រើសអាហារជារឿងពិបាកមួយ។ បើពិសារភេទភេសជ្ជៈកាហ្វេដាក់ស្ករច្រើន​ សូកូឡា​ ​ទឹកក្រូច​កូកាកូឡា និងអាហារកែច្នៃជាប្រចាំថ្ងៃ នាំឱ្យអ្នកលើសខ្លាញ់ ថែមទាំងកើតជំងឺមហារីកពេលក្រោយទៀត។ ដើម្បីចៀសវាងជំងឺមហារីក និងធាត់ អ្នកគួរហូបសណ្តែកសៀង។ ព្រោះសណ្តែក​សៀង​ជា​ប្រភេទ​បន្លែ​ស្ងួតមានផ្ទុក​ជាតិ​ប្រេងប្រហែល ២០% ជាតិប្រូតេអ៊ីន ៤០% ដែលមានគុណភាពប្រឆាំងធាត់និងមហារីក។

យោងតាមគេហទំព័រសុខភាព Healthline បានចុះផ្សាយថា សារធាតុ isoflavones សារធាតុ genistein និងសារធាតុ daidzein នៅក្នុងសណ្តែកសៀងមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកបានល្អបំផុត។ សូម្បីអ្នកអាយុវែងនៅតំបន់ខៀវហៅថា “តំបន់អាយុវែងទាំង៥” ក៏មានទម្លាប់ហូបសណ្តែកសៀងជាប្រចាំថ្ងៃដែរធ្វើឱ្យពួកគាត់ភាគច្រើនគ្មានជំងឺមហារីកនិងរាងកាយមិនលលើសគីឡូ។ តាមការសិក្សានៅក្នុងទស្សនាវដ្តី BJU International បានរកឃើញថា សណ្តែកសៀងល្អបំផុតកាត់ខ្លាញ់អាក្រក់ ការពារជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស។

ជាពិសេសសារធាតុប្រូតេអ៊ីនល្អក្នុងបន្លែ​​សណ្តែក​សៀង​មាន​គុណ​ប្រយោជន៍រំលាយ​ខ្លាញ់​ក្នុង​ឈាមបានលឿន។ អ្នកគួរញ៉ាំសណ្តែកសៀងចន្លោះចាប់ពី ១៨ ទៅ​២៥​ក្រាមក្នុង​មួយ​ថ្ងៃដើម្បីពង្រឹងសុខភាពរាងកាយប្រឆាំងជំងឺកាចដូចជាជំងឺមហារីក និងលើសឈាម។ បើ​តាម​លទ្ធផល​ស្រាវជ្រាវ​នៅ​សៀងហៃលើ​ស្ត្រី​ ៨៣២នាក់​មានផ្ទុក​​កោសិកា​មហារីក និង​៨៤៦​នាក់​ទៀត​មាន​សុខភាព​ល្អ ដែលបានញ៉ាំសណ្តែក​សៀង​រយៈ​ពេល ​៥​ឆ្នាំ អ្នក​ស្រាវជ្រាវ​បានធ្វើការ​សន្និដ្ឋាន​ថា សណ្តែកសៀង​បាន​ជួយកាត់​បន្ថយការលូតលាស់​ជំងឺ​មហារីកស្រទាប់​ស្បូនបានល្អ​ជាពិសេស​ស្ត្រី​​ធាត់​ជ្រុល។

អ្នកគូរហូបសណ្តែកសៀងក្នុងការចម្អិនម្ហូប ភេសជ្ជៈទឹកសណ្តែកធ្វើដោយខ្លួនឯង ដែលមានកម្រិតជាតិស្ករសមល្មម និងជម្រើសប្រភេទបង្អែម ឬអាហារណាដែលមានគុណភាពខ្ពស់ បន្ថែមជាមួយនឹងការត្រួតពិនិត្យនៅថ្ងៃខែឆ្នាំផុតកំណត់ឱ្យបានត្រឹមត្រូវ។ ហើយអ្នកគួរបន្ថែមទម្លាប់ធ្វើលំហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីសម្រកគីឡូ និងការពារជំងឺមហារីក ឱ្យអ្នករស់នៅមានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2633

អត្ថបទថ្មីៗ
#អាហារJune 19 2025
លើសខ្លាញ់! ហូបបន្លែស្ងួត ១នេះ មិនត្រឹមស្រូបខ្លាញ់ឱ្យស្រកគីឡីទេ ការពារជំងឺមហារីក
#ចិត្តសាស្ត្រJune 19 2025
គេងស្ពឹកធ្វើមុខផ្អេះៗ! ទម្លាប់ខ្លាំង៥ ធ្វើឱ្យអ្នកហក់ចេញពីគ្រែរីករាយទាំងព្រឹក
#ជំងឺJune 18 2025
ស្តេចផ្លែឈើ ១នេះជាថ្នាំទិព្វការពារទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក
#ចិត្តសាស្ត្រJune 18 2025
ធ្វើរឿង ១នេះ ធ្វើឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធស្រឡាញ់គ្នាដល់ចាស់កោងខ្នង
#ជំងឺJune 18 2025
ល្ងាចៗ កាត់បន្ថយខ្លះទៅ! អាហារបែបនេះ ធាត់ខ្លាំង ហើយបង្កនាំឱ្យខូចថ្លើម
#អាហារJune 18 2025
ខ្លាញ់ល្អ! អាហារ ៤មុខដេញខ្លាញ់អាក្រក់ ឱ្យអ្នកស្រគីឡូ បេះដូងដើរស្រួល ប៉ូវខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia