អាហារ
ខ្លាញ់ល្អ! អាហារ ៤មុខដេញខ្លាញ់អាក្រក់ ឱ្យអ្នកស្រគីឡូ បេះដូងដើរស្រួល ប៉ូវខួរក្បាល

ខ្លាញ់ជាធាតុផ្សំមួយដ៏សំខាន់ដើម្បីរក្សាមុខងាររាងកាយនិងមានតួនាទីសំខាន់ក្នុងរចនាសម្ព័ន្ធកោសិកា ការផលិតអរម៉ូន និងបញ្ចូលវីតាមីនពង្រឹងសុខភាព។ ការជ្រើសជាតិខ្លាញ់ជាកំណត់វាសនាការសម្រកគីឡូឬការឡើងគីឡូ។ មានករណីល្អជួយការពារលើសឈាម និងគាំងបេះដូង។ ប្រភេទខ្លាញ់ល្អមានគុណប្រយោជន៍ដូចជា៖

១. ប្រេងអូលីវសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មនិងជួយបន្ថយខ្លាញ់អាក្រក់បង្កើនខ្លាញ់ល្អក្នុងរាងកាយឡើងវិញ។ ព្រោះខ្លាញ់ Monounsaturated ត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក និងថែរក្សាសុខភាពបេះដូងហើយថែមទាំងល្អសម្រាប់អ្នកចង់សម្រកគីឡូផងដែរ។

២. ផ្លែប័រក៏មានខ្លាញ់ monounsaturated ដូចជាប្រេងអលីវដែរ។ ប្លែប័រសម្បូរទៅដោយវីតាមីន E ជាតិសរសៃ និងសមាសធាតុរុក្ខជាតិជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងដុតខ្លាញ់បានល្អ។ ការហូបផ្លែប័រជាមួយអាហារពេលព្រឹក ទឹកក្រឡុកឬសាឡាដ(កុំដាក់ស្ករកែច្នៃ) ជួយផ្តល់គុណប្រយោជន៍ក្នុងការគ្រប់គ្រងគីឡូបានល្អបំផុត។

៣. គ្រាប់អាល់ម៉ុនមានបរិមាណជាតិអាស៊ីតខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦ ក្នុងការផ្តល់នូវជាតិប្រូតេអ៊ីន ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយដល់មុខងារខួរក្បាល កាត់បន្ថយការរលាកក្នុងរាងកាយ និងការពារជំងឺដាច់សរសៃឈាមបេះដូង។ សម្រាប់អ្នកចង់សម្រកគីឡូគួរហូបគ្រាប់អាល់ម៉ុនជួយកម្ចាត់ខ្លាញ់បានលឿន។

៤. ត្រីមានជាតិខ្លាញ់ល្អដូចជា ត្រីសាម៉ុង ​ត្រីធូ​ណា ត្រីអន្កែង ត្រីរស សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជួយកាត់បន្ថយការរលាក ពង្រឹងសុខភាពបេះដូង ប៉ូវខួរក្បាល។ ជាពិសេសអ្នក​គួរ​ញ៉ាំ​ត្រី​ខ្លាញ់​បី​ឬទបួនដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ផ្តល់​ជាតិ​ខ្លាញ់ល្អ​គ្រប់គ្រាន់​សម្រាប់​រាង​កាយ និងបន្ថយជាតិខ្លាញ់អាក្រក់ក្នុងខ្លួន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2630

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia