ជំងឺ
វេជ្ជបណ្ឌិតរកឃើញថា កាត់ទម្លាប់ ១នេះ ដេញជំងឺមហារីកចេញពីជីវិត
Tror Sopheap
June 17 2025
3.3 K views

ជារៀងរាល់ឆ្នាំកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី និងមានអ្នកស្លាប់ប្រមាណ ១៤,០០០នាក់ ដែលស្មើនឹងមនុស្សម្នាក់ស្លាប់រៀងរាល់ ៤០នាទី ឬ ៣៨នាក់ក្នុងមួយថ្ងៃ។ យោងតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០។ បើអ្នកចង់រស់នៅឱ្យឆ្ងាយពីជំងឺមហារីក អ្នកត្រូវរស់តាមវេជ្ជពណ្ឌិត Raymond Francis ដោយគាត់ធ្វើការបញ្ជាក់ថា នៅឱ្យឆ្ងាយពីជាតិស្ករ ពង្រឹងរាងកាយ គ្មានជំងឺមហារីកនោះទេ។

កាលណាអ្នកទទួលទានសូដ្យូម(អំបិល) និងកាបូនអ៊ីតដ្រាត(ស្ករ) ច្រើនហួសហេតុពេក អ្នកនឹងប្រឈមមុខនិងហានិភ័យលើសសម្ពាធឈាម ជំងឺបេះដូង ទឹកនោមផ្អែម និងខូចខាតសរីរាង្គនាំឱ្យបង្កជំងឺមហារីកជាដើម។ ជាមួយគ្នានេះ ដើម្បីការពារហានិភ័យទាំងនេះ អ្នកត្រូវដឹងពីចំនួនបរិមាណស្ករនិងអំបិលអាចត្រូវទទួលទានប្រចាំថ្ងៃឱ្យបានច្បាស់។​

តាមលោកវេជ្ជបណ្ឌិត Raymond Francis មានប្រសាសន៍ថា ជាតិស្ករកែច្នៃមិនល្អសម្រាប់រាងកាយនោះទេ វាស៊ីកោសិកាយើងឱ្យចុះខ្សោយ ឆាប់ឈឺ កើតជំងឺភ្លេចភ្លាំង និងងាយកើតជំងឺមហារីកកាន់តែលឿន។ គ្រាន់តែជាតិស្ករមួយស្លាបព្រាបាយ វាយប្រហាររាងកាយធ្លាក់ខ្សោយប្រហែល ៥០%ទៅហើយ (សម្រាប់ភេជ្ជៈមួយកំប៉ុង មានជាតិស្ករអន់ក៏ ៣ស្លាបព្រាឡើងដែរ)។ កត្តាធំមួយបង្កជំងឺមហារីកគឺជាតិស្ករកែច្នៃដែលអ្នកហូបក្នុងអាហារលើសជាប្រចាំថ្ងៃនេះឯង។

ហើយលោកវេជ្ជបណ្ឌិតបន្តថា សម្រាប់ការពារជំងឺមហារីក អ្នកគួរតែចៀសវាងឆ្ងាយពីជាតិស្ករឱ្យបានច្រើនបំផុត។ ហើយជាតិ​ស្ករ​ក៏អាច​បង្ក​ឱ្យ​កើត​ជំងឺ​បេះដូង​ ហើយកកើត​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់ឱ្យអ្នកលើសគីឡូ។ ពេលអ្នកចៀសវាងឆ្ងាយពីស្ករកែច្នៃកាន់តែយូរ អ្នកកាន់តែមានសុខភាពល្អ និងអារម្មណ៍ផ្លូវចិត្តរស់នៅយ៉ាងរីករាយឆ្ងាយពីជំងឺផងដែរ។ អ្នកគួរប្តូរទម្លាប់មកហូបបន្លែ ផ្លែឈើស្រស់ ពិសារទឹកនិងគេងឱ្យបានគ្រប់គ្រាន់ អ្នកនឹងរស់នៅឆ្ងាយពីជំងឺមហារីកជាមិនខានទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2629

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia