ពេលអ្នកកាត់បន្ថយជាតិប្រៃក្នុងអាហារ និងជាតិផ្អែមលើសកម្រិតចេញពីទម្លាប់ប្រចាំថ្ងៃ វាធ្វើឱ្យតម្រងរបស់អ្នកមានស្នាមញញឹមមានសុខភាពល្អ។ ជាពិសេសជួយតម្រងនោមមានសមត្ថភាពច្រោះឈាម និងកម្ចាត់ជាតិពុលកាន់តែមានប្រសិទ្ធភាព។ អាហារ ៥នេះពង្រឹងសុខភាពតម្រងនោម៖
១. ស៊ុតពណ៌សផ្ទុកទៅដោយសារធាតុសូដ្យូម ប៉ូតាស្យូម ផូស្វ័រ និងផ្តល់នូវប្រូតេអ៊ីនដែលមានគុណភាពខ្ពស់បំផុតជាមួយនឹងអាស៊ីដអាមីណូសំខាន់ៗ ដើម្បីជួយឱ្យតម្រងនោមមានដំណើរការបានល្អឡើងវិញបន្ទាប់ពីជួបបញ្ហានៃការខ្សោយនៃប្រព័ន្ធតម្រងនោម។ ការហូបស៊ុតមួយថ្ងៃចាប់ពី៣ទៅ៤គ្រាប់ល្អបំផុត។
២. ទឹកដូងជាប្រភេទភេសជ្ជៈដែលមានគុណភាពដល់តម្រងនោម។ ព្រោះផ្លែទឹកដូងសម្បូរដោយអេឡិចត្រូលីតខ្ពស់ ជាតិសូដ្យូម ម៉ាញ៉េស្យូម ជាជម្រើសល្អសម្រាប់អ្នកហាត់ប្រាណ បាត់បង់ជាតិទឹកនៅក្នុងខ្លួនច្រើន ជាពិសេសទឹកដូងជួយទៅបង្ការជំងឺជាច្រើន ដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រួសតម្រងនោមជាដើម។
៣. ការផឹកទឹកបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ យ៉ាងហោចណាស់ឱ្យបាន ២លីត្រកន្លះក្នុង១ថ្ងៃ ឬផឹកតម្រូវទៅតាមទម្ងន់ជួយឱ្យមុខងារតម្រងនោមដើមបានល្អ បង្ការកុំឱ្យមានបញ្ហាទឹកនោមខាប់។
៤. ការទទួលកាហ្វេខ្មៅជាជម្រើសល្អសម្រាប់អ្នកកើតជំងឺតម្រងនោម។ អ្នកគួរផឹកកាហ្វេ២ទៅ៣ពែងក្នុង១ថ្ងៃ ដើម្បីជួយកាត់បន្ថយហានិភ័យខូចតម្រងនោមប្រមាណ២៣% នេះបើយោងតាមMedical News Today។ កាហ្វេត្រូវបានគេរកឃើញថា ជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមទៀតផង។
៥. តាមការសិក្សាមួយរកឃើញថា ខ្ញីអាចជួយកាត់បន្ថយការវិវត្តនៃជំងឺតម្រងនោម។ អ្នកអាចធ្វើទឹកខ្ញីញុំានៅផ្ទះខ្លួនឯងបាន ដោយគ្រាន់តែយកខ្ញីស្រស់ហាន់ជាចំណិតៗ រួចពូតយកទឹកដាក់ក្នុងកែវស្អាត ហើយអ្នកបន្ថែមទឹកសុទ្ធ(កុំប្រើទឹកសូដា)ជាមួយក្រូចឆ្មាបន្តិចជាការស្រេច។ ចុះផ្សាយពី HealthMatch៕ អត្ថបទដោយ៖ ទ្រ សុភាព