ចិត្តសាស្ត្រ
៣ទម្លាប់ពេលព្រឹកនាំខួរក្បាលឱ្យរីករាយ កាត់ស្ត្រេសពេញ ១ថ្ងៃ

ពេលព្រឹកជាថ្ងៃបើកទំព័រថ្មីនៃជីវិតរបស់អ្នកក្នុងថ្ងៃថ្មី។ តាមព្រះពុទ្ធបានសម្តែងថា ពេលព្រឹកជាថ្ងៃកំណើតថ្មី ចូរចិត្តរីករាយជាមួយជីវិតពេលបច្ចុប្បន្ននេះ ទើបចិត្តមានក្តីសុខ។ ហេតុនេះវាជារឿងចាំបាច់បំផុតដែលអ្នកត្រូវធ្វើឱ្យពេលព្រឹករបស់អ្នកស្រស់ស្រាយជាមួយទម្លាប់ទាំង ៣នេះ៖

១. រីករាយជាមួយកាហ្វេ១កែវ៖ ការផឹកកាហ្វេអត្ថប្រយោជន៍នាំអារម្មណ៍រីករាយ។ តាមរយៈគេហទំព័រ healthline បានបញ្ជាក់ថា កាហ្វេ ១កែវទៅ៣កែវក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃជំងឺវងេ្វង ឬជំងឺភ្លេចភ្លាំង រហូតដល់៧០ភាគរយ (ក្នុងវ័យ៧០ឆ្នាំ) ដើម្បីជួយជំរុញដល់ស្មារតីឱ្យធ្វើការងារមានលទ្ធផល កាត់បន្ថយភាពស្មុគស្មាញផ្លូវចិត្តជំនួយដោយអារម្មណ៍មានក្តីសុខមកវិញ។ កុំបន្ថែមជាតិស្ករចូលក្នុងកាហ្វេច្រើនពេក។

២. ចូរផឹកទឹកមួយកែវ៖ ការផឹកទឹកពេលអ្នកភ្ញាក់ពីគេងភ្លាមៗ វាមានសារៈសំខាន់ណាស់​ ពីព្រោះរាងកាយរបស់យើងបានបាត់បង់ជាតិទឹកជាច្រើនពេលដែលយើងកំពុងគេងលក់នោះ។ តាមលោកវេជ្ជបណ្ឌិតRaymond Francis បានណែនាំឱ្យយើងផឹកទឹកពេលព្រឹកមួយកែវដើម្បីលាងជាតិពុលក្នុងសរសៃឈាមរបស់យើង ដើម្បីរត់បានស្រួល មានកម្លាំង និងងាយស្រួលបន្ទោបង់ផងដែរ។ ជាពិសេសខួរក្បាលស្រស់ស្រាយបានស្រូបជាតិទឹក។

៣. ប្រើរាងកាយនាំចិត្តរីករាយ៖ ធ្វើចលនាតិចតួច ពេលអ្នកក្រោកពីគេង និងជួយឱ្យខួរក្បាលដំណើរការល្អ ជំនួយការចងចាំ ជម្រុញការគិតឆ្លាតងាយរកវវិធីដោះស្រាយបញ្ហាទប់ទល់នឹងការថប់អារម្មណ៍ និងធ្វើឱ្យផ្លូវចិត្តមានលំនឹង។ អ្នកអាចចំណាយពេល១០ទៅ១៥ឬ២០នាទី ធ្វើចលនារាងកាយ ដោយសាររត់ ដើរ យោគៈ ឬជិះកង់ជាដើម។ តាមការសិក្សាគេរកឃើញថាមនុស្សពេញវ័យដែលអសកម្មភាពរាងកាយ និងមិនបានហាត់ប្រាណទៀងទាត់ ប្រឈមនឹងជំងឺវង្វេងជាមនុស្សដែលមានសកម្មភាពរាងកាយ១ដង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2629

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia